ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ឆមាស​ទី១​ និង​ទិសដៅ​ឆមាស​ទី២​ ឆ្នាំ​២០២២ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៥)
273
2896 ប្រជុំឆ្លងរបាយការណ៍ឆមាសទី១និងទិសដៅឆមាសទី២ឆ្នាំ២០២២ក្រសួងការពារជាតិ

      ព្រឹក​ថ្ងៃទី​​២៩ ​ខែ​មិថុនា ​ឆ្នាំ​២០២២​ នេះ ​ក្រសួង​ការពារ​ជាតិ​បាន​ធ្វើការ​ប្រជុំ​បូក​សរុប​ការ​ងារ​ ឆមាស​ទី១ ​និង​លើក​ទិស​ដៅ ​សំរាប់​អនុវត្ត​បន្ត​ឆមាស​ទី២​ ឆ្នាំ​២០២២​ ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៏ ​នាង ផាត ​រដ្ឋ​លេខា​ធិការ​ ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​។​

       ក្នុ​ង​របាយ​ការ​ណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើងពី​ព្រឹត្តិ​ការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​ ឡើង​នៅ​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ពី​សភាព​ការណ៍ ​វិវត្តន៍​រីក​ចំរើន​ថ្មីៗ ​ក្នុង​ឆមាស​ទី​១​ កន្ល​ង​មក​ដែល​ជំងឺ​កូវីដ-១៩ ​បាន​កាត់ ​បន្ថយ​នៃ​ឆ្លង​រាល​ដាល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បន្ទាប់​ពី​រាជ​រដ្ឋា​ភិបាល​ បាន​ជំរុញ​នូវ ​ការ​ចាក់​វ៉ាក់​សាំង​ ដល់​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​។​ តែ​យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ​និង​ចូល​រួម​ទប់​ស្កាត់​នៃ​ជំងឺ​នេះ ​ជា​ប្រចាំ​។​ ក្នុង​ឆមាស​ទី​១​ កន្ល​ង​ម​ក​នេះ​គឺ​យើង​នៅ​តែ​ពុះ​ពារ​សំរេច ​បាន​នូវ​កិច្ចការ​ធំ​ៗ​ ក្នុង​ជួរ ​ខ.ភ.ម ​ផង​ដែរ​។

      របាយ​ការណ៍​ក៏​បាន​​លើក​ឡើង​ ពីលទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​សន្តិសុខ​ ស្ថិរភាព​សណ្តាប់ ​ធ្នា​ប់​សាធារណៈ ​ដែល​កង​យោធ​ពល​ខេម​រភូ​មិន្ទ ​ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ ​ខិត​ខំ​ពុះពារ​សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល ​១​ឆមាស ​កន្លង​ទៅ​ក្រោ​ម​កិច្ច​សហការ​ជា​មួយ​កំលាំង ​មាន​សមត្ថ​កិច្ច ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​ភារកិច្ច​ការពា​រ​ជាតិ​។​

      នៅ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២២​ នេះ ​កង​យោធពល​ខេមរ​ភូមិន្ទ ​បាន​ប​ន្ត​ពង្រឹង​កិច្ច​ការ​ការ​ពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ ​តាម​តំបន់​ ព្រំ​ដែន​​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ ជា​ប្រចាំ​ក្នុ​ងភូមិ​សាស្ត្រ​ទទួល​ខុស ​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត ​ពិនិត្យ ​គ្រប់​គ្រង​ សភាព​ការណ៍ ​និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស ​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​ព្រំ​ដែន​ និង​សកម្ម​ភាព​ ឆ្លង​ដែន​ ខុស​ច្បាប់​ទៅ​វិញទៅ​ មក​រវាង​ ប្រទេស​ជិត​ខាង​ និង​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ដោះ​ស្រាយ​បញ្ហា ​ផ្សេងៗ​ដែល​កើត​ឡើង ​ដោយ​សន្តិវិធី ​ទទួល​បាន ​លទ្ធផល​ល្អ​។ បាន​ម្ចាស់​ការ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​ សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ចូល ​រួម​យ៉ាង​សកម្ម​ការ​ពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​ធ្វើ​ការ​បង្ការ​ទ​ប់​ស្កាត់​ និង​បង្ក្រាប​សកម្ម​ភាព​ បទ​ល្មើស​គ្រប់​ប្រភេទ​ ភាព​អនាធិបតេយ្យ​ផ្សេងៗ ​និង​សហការ​ចូល​រួម​ការពារ​ សន្តិសុខ​សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ គណៈ​ប្រតិភូ​ជាតិ ​អន្តរ​ជាតិ ​នានា ​និង​ការ​អនុវត្ត​ច្បាប់​​ចរាចរ​ណ៍​ផ្លូវ​គោក​ ព្រ​ម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា​អនុសាសន៍​របស់​ ប្រមុខ ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប​សកម្មភាព​បំផ្លិ​ចបំផ្លាញ​ ធន​ធាន​ធម្មជាតិ​ ក៏​ដូច​ជា​ការ​កាប់​រាន​យក​​ដី​ របស់​រដ្ឋ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង​ កំពង់​ធំ​ ពោធិ៍​សាត់​ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ​ និ​ង​ខេត្ត​សៀម​រាប​ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​។​

     បណ្តា​សា្ថប័ន ​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សកម្មភាព ​ការ​ងារ​របស់​ខ្លួន ​និង​បាន​បន្ត​ អនុវត្ត​ការងារ​ហ្វឹក​ហ្វឺន​ ការ​ងារ​​អប់រំ​ចិត្ត​សាស្ត្រ​នយោបាយ និង​ការងារ​សតិ​អារម្មណ៍ ​កង​ទ័ព​ ការ​ងារ​កសាង ​បែប​បទ​ យោធិន ​ចូល​និវត្តន៍​ និង​ប្រភេទ​២​ ការ​ងារ​កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ផ្សេងៗ​។ ​ការងារ​ធានា​ភស្តុភារ ​ហិរញ្ញ​វត្ថុ ​ការ​ងារ​ធានា ​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេក​ទេស​ កែច្នៃ​ជួស​ជុល​ថែ​ទាំ​លើក ​កម្ពស់ ​សុវត្ថិភាព​គុណ​ភាព ​គ្រឿង​បំពាក់​។

      ការ​ងារ​លើក​ កម្ពស់​សុខុមាល​ភាព និង​ការ​បន្ត​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវី-១៩​ដួស​ទី​៥​ជូន ​កង​ទ័ព​ និងគ្រួសារ ​ការ​ងារ​គ្រប់​គ្រង​ និង​ធានា​ដល់​ការ​ប្រើ​ប្រាស់​ បណ្តាញ​ទំនា​ក់​ទំនង​បញ្ជូន​សារ​ការ​ងារ​ កសាង​បណ្តា​ញ ​ផ្លូវ​គមនា​គមន៍ ​ស្ពាន ​លូ​ និង​សំណង់​ផ្សេងៗ​ក្នុ​ង​កង​ទ័​ព ការ​ងារ​គ្រប់​គ្រង​អចលន​ទ្រព្យ ​របស់​កង​យោធ ​ពល​ខេមរ​ភូមិន្ទ ​ការ​ទំនាក់​​ទំនង​ កិច្ច​សហប្រតិបត្តិការ ​យោធាជា​មួយ​បណ្តា​ប្រទេស ​ការ​ត្រៀម​ និង​ដំណើរ​ការ​ធ្វើជា​ម្ចា​ស់ផ្ទះ ​កិច្ច​ប្រជុំ​អាស៊ាន ​ការ​ងារ​ កសាង​ និង​ដំណើរ​ការ​វិមាន​ឈ្នះ ឈ្នះ ​និង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ការ​បំពេញ​បេសក​កម្ម​ រក្សា​សន្តិភាព​ ក្រោ​មឆ័ត្រ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​ការងារ​ មួយ​ចំនួន​ទៀត​ដោយសម្រេច​បាន​នូវ​លទ្ធផ​លល្អ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ