ព័ត៌មាន

សិក្ខា​កាម​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នា​ក់​បឋម ​ឋាន​លេខា ​និង​សេនាធិការ​ជំនាញ​ផែ​នទី​ភូមិសាស្រ្ត​យោធា​ជំនាន់ទី​ ៣​ ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ
នាយកដ្ឋានព័ត៌មាន(៣)
325
2898 សិក្ខា​កាម​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នា​ក់​បឋម ​ឋាន​លេខា ​និង​សេនាធិការ​ជំនាញ​ផែ​នទី​ភូមិសាស្រ្ត​យោធា​ជំនាន់ទី​ ៣​ ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ

      នាយ​ទាហាន​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់​បឋម ​ឋាន​លេខា ​និងសេ​នាធិការ​ជំនាញ​ផែន​ទី​ ភូមិសាស្រ្ត​យោធា​ជំនាន់ទី​ ​៣ បន្ទាប់​ពី​បានសិ​ក្សា​ទាំង​ផ្នែក​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់​ស្ដែង ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ជំនាញ​ភូមិ​សាស្រ្ត​យោធា ​នៃ​នាយកដ្ឋាន​ភូមិ​សាស្ត្រ​ ក្រសួង​ការ​ពារ​ជាតិ​ អស់​រយៈ​ពេល​ជិត​ ៦​ខែ ​មក​នោះ ​នៅព្រឹ​ក​ថ្ងៃទី ៣០ ​ខែមិ​ថុនា ឆ្នាំ​២០២២ ​សិក្ខា​កាម​ ទាំង​អស់​ បាន​ចុះធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ អំពី​ប្រវត្តិ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​ របស់​ សម្ដេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ ដែលនាំ​អោយ​ប្រទេស​កម្ពុជា​ មាន​សុខ​សន្តិភាព ​ពេញ​លេញ ​និង​កា​រអភិវឌ្ឍ​រីក​ចម្រើន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ នៅ​វិមាន​ ឈ្នះ ឈ្នះ​។ 

       ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិក្ខា​កាម​ វគ្គ​បណ្ដុះបណ្ដាល​បឋម​ឋានលេខា ​និង​សេនាធិការ​ជំនាញ​ផែនទី ​ភូមិ​សាស្រ្ត​យោធា ​នៅវិ​មាន​ឈ្នះ ឈ្នះ​នា​ពេល​នោះ ​លោក​វរសេនីយ៍​ឯក​ ចាន់​ គង្គា ​នាយក​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ជំនាញ​ភូមិ​សាស្ត្រ​យោធា ​បាន​ឱ្យដឹង​ថា​៖​ ការ​រៀប​ចំ​ឱ្យមាន​ដំណើរ​ទស្សន​កិច្ច​សិក្សា​នៅ​វិមាន​ឈ្នះ ឈ្នះ ​នា​ពេល​នេះ ​គឺច​ង់​ឱ្យសិក្ខាកាម​ក្នុង​វគ្គ​នេះ​បាន​សិក្សា​យល់​ដឹង​បន្ថែម​អំពី​ប្រវត្តិសាស្រ្ត​យោធា​ផង​ និង​ក៏ឲ្យ​សិក្ខាកាម​បាន​ស្វែង​យល់​ផង​ដែរ​អំពី​ដំណើរ​ឆ្ពោះ​ នៃ​ការបញ្ចប់​សង្រ្គា​មទាំង​ស្រុង​នៅ​កម្ពុជា​ ដោយ​សារ​នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​ សម្ដេចតេជោ​។ មគ្គុទេសក៍​ អង្គភាព​សេនា​តេជោ ​វិមាន​ឈ្នះ ឈ្នះ ​ក៍​បាន​ធ្វើបទ​បង្ហាញ​ជូន​សិក្ខាកាម​ ពី​រចនា​បថ​ ខ្លឹម​សារ​ប្រវត្តិសាស្ត្រ​ និង​អត្ថន័យ​ នៃ​ស្ថាបត្យ​កម្ម​វិមាន​ឈ្នះ ឈ្នះ​ ព្រម​ទាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អត្ថន័យ​ នៃ​ការសាងស​ង់​វិមាន​ ឈ្នះ ឈ្នះ ផង​ដែរ​។ តាម​រយៈ​មគ្គុទេសក៍ ​វិមា​ន​ឈ្នះឈ្នះ ​បាន​បញ្ជាក់​ប្រាប់​សិក្ខាកាម​អោយ​ដឹង​ថា៖​ ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​នេះ​ គឺ​ផ្តួច​ផ្តើម​ឡើង​ក្រោម​ទស្ស​ន​ទាន​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ ​សម្តេចតេជោ នាយក​រដ្ឋមន្រី្ត ​ដែល​ជា​មូល​ដ្ឋាន​គ្រឹះដ៏​សំខាន់​មួយ ​ក្នុង​គោល​បំណង​រួម​សាមគ្គី​គ្នា​ កសាង​វិមាន​ឈ្នះ ឈ្នះ​ នាយុគ​សម័យ​នេះ ​បង្ហាញ​ពី​វប្បធម៌​កត្តញ្ញូ​ ការ​ដឹង​គុណ​ ដែល​ជា​ការ​ចង​ចាំ​ រំឮក​ដល់​វីរភាព​ ស្នាដៃ និ​ង​ភាព​ឈ្លៀស​វៃ​ របស់​ថ្នាក់​ដឹក​នាំ ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ ព្រម​ទាំង​ចារឹក​ឈ្មោះ​ប្រតិបត្តិករ​ ដែល​បាន​ចំណាយ​សាច់​ស្រស់​ ឈាម​ស្រស់ ​ដើម្បី​បុព្វហេតុ​សន្តិភាព​។ នយោ​បាយ​ឈ្នះ-ឈ្នះ​ បាននាំ​មក​នូវ​ការ​បញ្ច​ប់សង្គ្រា​មស៊ីវិល​ទាំង​ស្រុង​ និង​នាំ​មកនូវ​សន្តិភាព​ ព្រម​ទាំង​ការ​ឯកភាព​ពេញ​លេញ​នៅកម្ពុជា​។ នយោ​បាយ​ឈ្នះ ឈ្នះ ​បាន​បង្កើត​ឡើង​ដោយ​មគ្គុទេស​ឯ​ក គឺ ​សម្តេច​តេជោ​ ហ៊ុន សែន និង​មាន​ការចូល​រួម​ពី​ប្រតិបត្តិករ​ ជា​ច្រើន​ទៀត ​ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ា​ង ដើម្បី​បុព្វ​ហេតុ ​សន្តិភាព​»​។ ជោគ​ជ័យ​ នៃ​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​ត្រូវ​បាន​កំណត់យក​ថ្ងៃទី ​២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃ ដែលបាន​បញ្ចប់សង្គ្រា​ម​ស៊ីវិល​ទាំង​ស្រុង​ នៅ​ក្នុងប្រទេស​កម្ពុជា​ និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ ​ដែល​ជា​ឱកាស​ នៃ​ការ​ចាប់ផ្តើម​កសាង​ និង​អភិវឌ្ឍ​ ប្រទេស​ជាតិ​ឡើង​វិញ​​។

       មគ្គុទេស ​វិមា​នឈ្នះ ឈ្នះ​ក៏​បាន​​ពន្យល់​ឱ្យ​ដឹង​ផ​ង​ដែរ​ថា​ រយៈពេល​ជាង​២០​ឆ្នាំ​មក​នេះ​ កម្ពុជា ​បាន​អភិវឌ្ឍន៍​ខ្លួន​ជា​បន្ត​បន្ទាប់​រហូត​ក្លា​យ​ជា​ប្រទេស​មួយ ​ដែល​មាន​សក្តានុពល​ ទាំង​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ធន​ធាន​មនុស្ស​ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ ក្លាយ​ជា​ប្រទេស​គោល​ដៅទី​ផ្សារ​មួយ​ ដ៏​សំខាន់​សម្រាប់​ពិភព​លោក​ និង​ជា​ពិសេស​ក្លាយ​ជា​ប្រទេស​គំរូមួ​យ ​ដែល​បាន​បញ្ចប់​សង្គ្រាម​ ដោយ​បានដាក់​ចេញនូវគោល​នយោបាយ ​ដោយ​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង​។ មគ្គុទេសក៍​អង្គភាព​តេជោ​ វិមាន​ឈ្នះឈ្នះ ​ក៍​បាន​បន្ថែម​ទៀត​ថា​៖ សម្តេចតេជោ បាន​ក្លាយ​ជា​មេដឹក​នាំ​ ដែល​បាន​ផ្សារភ្ជាប់​ជា​មួយ​ដំណើរ​ជាតិ​របស់​កម្ពុជា​ ជារៀង​រហូតដោ​យមិ​ន​ដាច់​ខ្សែ​រយៈ​មួយ​ណាឡើ​យ ​ពោល​គឺ​តាំង​ពី​ការ​​ចាប់​ផ្តើម​ ពីថ្ងៃ ២០​ មិថុនា ​នៅ​កោះថ្ម​ ការ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ ​អង្គភាព​១២៥​ ​ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ​២ ​ធ្នូ»​ ការ​វាយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ទទួល​បាន​ជ័យ​ជំនះ ​ថ្ងៃ​ ៧​ មករា​ និង​ការចរចា​បង្រួប​បង្រួម​ជាតិ​គ្រប់​ដំណាក់​កាល​ ព្រម​ទាំង​ការ​ដាក់​ចេញ ​និង​ការ​ដាក់​ចេញ​នូវ ​គោល​នយោបាយ​ឈ្នះ-ឈ្នះ ​រហូត​ទទួលបា​ន សុខ​សន្តិភាព​ពេញ​លេញ​នៅ​ទូទាំង ​ប្រទេស​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ