ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះចុះសួរសុខទុក្ខកងទ័ព
នាយកដ្ឋានព័ត៌មាន(១)
577
facebook
twitter
email
ខេត្តព្រះសីហនុ៖ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវឹក នៃកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានចេញមកគាំទ្រយ៉ាងពេញទំហឹង ទៅលើការដឹកនាំរបស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាពិសេសសេចក្តីថ្លែងការណ៍របស់សម្តេច តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥កន្លងមកនេះ ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ។
សេចក្តីប្រកាសគាំទ្របានធ្វើឡើងក្នុងខណៈដំណើរចុះសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ ។
កងទ័ពជើងទឹកនៃមូលដ្ឋានសមុទ្រទាំងអស់ បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះអ្នក ដែលមូលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលក្នុងសំណុំរឿងផែនទី និងព្រំដែននេះ ។
នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមគណៈបញ្ជាការព្រំដែន បានបញ្ជាក់ថា កងទ័ពទាំងអស់ បើទោះបីមានភារកិច្ចមមាញឹកក្នុងកិច្ចការ ការពារបូរណភាពទឹកដីយ៉ាងណាក្តី ក៏នៅបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើសេចក្តីថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការផ្ទៀងផ្ទាត់ផែនទីនាពេលកន្លងមក ។
នាយឧត្តមសេនីយ គន់ គីម បន្តថា ការផ្ទៀងផ្ទាត់នេះ បានបង្ហាញឲ្យឃើញនូវការខិតខំប្រឹងប្រែង ប្រកបដោយមនសិការស្នេហាជាតិខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដី។ ទន្ទឹមនោះ ក៏បានបង្ហាញឲ្យកាន់តែច្បាស់អំពីនយោបាយបោកប្រាស់របស់ក្រុមអគតិ ដែលមានចេតនាភូតកហកបោកប្រាស់ និងមូលបង្កាច់ខុសពីការពិត ក្នុងគោលបំណងកេងចំណេញនយោបាយ ដោយមិនគិតពីឧត្តមប្រយោជន៍ជាតិ។
តាមរយៈការចុះសួរសុខទុក្ខនេះដែរ មេបញ្ជាការមូលដ្ឋានសមុទ្រ តំណាងឲ្យនាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់ បានប្រកាសជាឱឡារឹកថា នឹងប្រកាន់ខ្ជាប់នូវគោលជំហរគោរពអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន តាមបទបញ្ជារបស់ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ដើម្បីការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប ៕
អត្ថបទថ្មីៗ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនតាមបណ្តាខេត្ត ចំណុះយោធភូមិភាគទី៤
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការសាងសង់ផ្ទះអតីតយុទ្ធជនខេត្តកំពង់ធំ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន តាមបណ្តាខេត្តចំណុះយោធភូមិភាគទី៣
ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនអតីតយុទ្ធជននៅខេត្តកោះកុង
អតីតយុទ្ធជនជិត ៥ពាន់នាក់ បានចាក់វ៉ាក់សាំងនៅថ្ងៃដំបូង នៃយុទ្ធនាការ
កិច្ចប្រជុំ ឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus)
សេចក្តីប្រកាស
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ កពជ សូមជម្រាបជូន៖ ស្តីពីការចាក់វ៉ាក់សាំងលើកទី២ (វ៉ា...
សេចក្តីណែនាំរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ ក្រសួងការពារជាតិ
សេចក្តីជូនដំណឹងស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជង្ងឺកូវីដ-១៩
សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចក...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំដល់អតីតយុទ្ឋជនទូទាំងប្រទេសនៅមន្ទីរពេទ្យព្រះកេតុមាលា
ពិធីប្រគល់និងទទួលវ៉ាក់សាំង Sinopharm លើកទីពីរចំនួន៧០ម៉ឺនដុស ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់
សម្តេចពិជ័យសេនាទៀ បាញ់បានធ្វើសន្និសិទ្ឋិកាសែតស្តីពីយោធា៥នាក់ចាក់វ៉ាក់សាំងលើកទីពីរហើយឆ្លងកូវីដ១៩ទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងដល់កីឡាករនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ក្រសួងការពារជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរក្សាទុកនិងការចាក់វ៉ាក់សាំងCovid-19ដល់យោធិននិងអង្គភាពពាក់ព័ន្ឋផ្សេងទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការចងសម្ព័ន្ឋមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង