ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ចុះ​ពិនិត្យ​ការ​រៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ភ្នំ​ស្លឹក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
319
2900 នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ចុះ​ពិនិត្យ​ការ​រៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ភ្នំ​ស្លឹក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​

        រដ្ឋបាល​ព្រៃឈើ ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បាន​ផ្តល់​កូន​ឈើសំ​រាប់​ដាំលំ​អរ ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ភ្នំ​ ស្លឹ​ក​បសេដ្ឋ​ ស្ថិត​នៅក្នុង​ ស្រុក​បរសេដ្ឋ ​ខេត្ត​កំព​ង់ស្ពឺ ​កាល​ពី​ថ្ងៃទី០២​ ខែ​កក្កដា ​ឆ្នាំ​២០២២ ​កន្លង​ទៅ​នេះ​។ ដើម្បី​រៀបចំ​តំបន់​នេះ​ អោយ​ក្លាយ​ទៅ​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា ​សំរាប់​ការ​​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូត្រ​ របស់​យុវជន​ជំនាន់​ក្រោយ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស​ សម្តេច​ពិជ័យ​សេនា ​អគ្គនាយក​ អគ្គ​នាយដ្ឋាន ​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ​យោធា ​ដោយ​មាន​ការ​ចូល​រួម​ពី​អភិបាល​ស្រុក ​តំណាង​អាជ្ញាធរ​ស្រុក ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់​ស្ពឺ ​ផ្នែក​សឹក​រង​ស្រុក​បរសេដ្ឋ ​និង​ឃុំស្វាយ​ចចឹប​ បាន​ទៅ​ពិនិត្យ​មើល​ផែន​កា​ររៀប​ចំ​ តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ ​ភ្នំស្លឹក​បសេដ្ឋ​ ដើម្បី​បន្តការ​រៀបចំ​តំបន់​នេះ ​ជា​តំបន់​ប្រវត្តិ​សាស្ត្រយោធា ​ដោយ​សារ​តំបន់​នេះ​ មា​ន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ ដែល​បា​នបន្សល់​ទុក​ពី​សម័យ​ប៉ុល​ ពត​។ 

        ក្នុ​ងនាម​ក្រុម​ការ​ងា​រប្រវត្តិ​សាស្ត្រ​ ឯកឧត្តម ​ណឹម សុវត្ថិ បានថ្លែង​អំណរគុណ​ដល់​ប្រតិភូ ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ ព្រៃ​ឈើ ​ដែល​បា​នផ្តល់ ​កូន​ឈើជា​ច្រើន​ដើម​ សម្រាប់​ដាំ​អភិរក្ស ​ក្នុង​តំបន់​ប្រវត្តិ​សាស្ត្រ ​សំដៅ​រួម​ចំ​ណែក​កសាង​ រៀបចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ ភ្នំស្លឹក​បរសេដ្ឋ​ អោយ​មាន​សោភណ័​ភាព​ល្អ​ ​ដែល​ជា​តឹក​តា​ង និង​មរតក ​នយោ​បាយ​ឈ្នះ ឈ្នះ ​ដើម្បី​លើក​កំពស់ ​និង​រក្សា​តំលៃ​សន្តិភាព ​ដែល​កម្ពុជា​ទទួល​បាន ​សន្តិភាព​ តា​ម​រយៈ​នយោបាយ​ឈ្នះ ឈ្នះ ​រប​ស់​ សម្តេច​តេជោ​ ​ហ៊ុន​ សែន ​ជា​មគ្គុទេស​ឯក​។​ តឹក​តាង​ប្រវត្តិសាស្ត្រ​បន្សល់​ទុក​នៅ​​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ភ្នំស្លឹក​បសេដ្ឋ​ មាន​៖​ មូល​ដ្ឋា​នកសាង​ទំនប់​ទឹ​ក ទី​តាំង​កង​ទ័ព​វៀត​ណាម​ បាន​មក​បោះ​ទីតាំង​នៅ​ទីនេះ ​ដើម្បី​ការពារ​សន្តិសុខ​នៅ​កន្លែង​នេះ​ ក្នុង​ពេល​ចូល​មក​ រំដោះ​ប្រទេស​ និង​ប្រជាជន​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ​នា​ថ្ងៃ ៧​ ខែ​មករា​ ឆ្នាំ​១៩៧៩​។ នៅ​ទីនេះ​មា​នវត្ត​គិរីសាគរ ​ដែល​មា​នសិលា​ចារឹ​ក​ស្តីអំពី ​សុវណ្ណ​ភូមិ ​ដែលជា​​ប្រវត្តិ​ដែន​ដី​ សុវណ្ណ​ភូមិ​ របស់​យើង​។​ ទីតាំង​ភ្នំ​ស្លឹ​កនេះ​ ក៏​ជា​ភូមិសាស្រ្ត ​កណ្តាល​ដែល​ភ្ជាប់​ រវា​ងឃុំ ​និង​ស្រុក​បរសេដ្ឋ​ជា​មួយ​នឹង​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ជា​ទី​ប្រជុំ ​ឃុំ ​ទាំង​ ៤​ មាន​​៖ ឃុំស្វាយ​ ចចឹប​, ឃុំ ​បរសេដ្ឋ, ​ឃុំ​ព្រះខែ ​និង​ឃុំព្រៃ​ក្មេង​។ 

        ក្នុង​ឱកាស​ចុះ​ពិនិត្យ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ភ្នំស្លឹក​បសេដ្ឋ ​ឯកឧត្តម ណឹម សុវត្ថិ បាន​មាន​ប្រសាសន៍​ថា៖​ ការ​រៀបចំ​តំប​ន់នេះ ​ដើម្បី​អភិរក្ស​ ថែ​ទាំ​ នូវ​បរិស្ថាន​ព្រៃឈើ ​និង​ធ្វើ​មជ្ឈមណ្ឌល​ ​សំរាប់​ការ​សិក្សា​ស្វែង​យល់ ​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​ប​ន្ត​ទៀត​។ ទីតាំង​ភ្នំ​ស្លឹក​ បាន​ហ៊ុំព័​ទ្ធ​ទៅ​ដោ​យ​តំបន់​ព្រៃភ្នំ​ បឹង ​ធម្មជាតិ ​ទំនប់​ទឹក​ មាន​ទេស​ភាព​ស្អាត​ខៀវ​ស្រងាត់ ​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ​។ ភ្នំស្លឹក​ជា​តំបន់​ខ្ពង់​រា​ប ដែល​ដី​មាន​ជីវជាតិ​ល្អ​ណាស់ ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ​ ហើយ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ភ្នំ​ស្លឹក​ បសេដ្ឋ ​ដែល​បាន​កំពង់​រៀប​ចំ​នេះ​ បាន​ជាប់​ទាក់​ទង​ទៅ​នឹង​ ប្រវត្តិ​ពី​អតីត​កាល​ជា​ច្រើន​ ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ​សំរាប់​ទុក​អោយ​អ្នក​ជំនាន់​ក្រោយ​បា​នសិក្សា​រៀន​សូត្រ​។ 

        សូម​បញ្ជាក់​ថា៖​ ការ​ចុះសិក្សា​ស្រាវជ្រា​វ និង​រៀបចំ​ទីតាំ​ងប្រវត្តិសាស្រ្ត​យោធា​តេជោ​ភ្នំស្លឹក​ បរសេដ្ឋ​នេះ​ បាន​ទទួល​ការ​គាំ​ទ្រ និង​កិច្ច​សហការ​បាន​ល្អ​ ពី​អាជ្ញាធរ​ដែន​ដី​ មូល​ដ្ឋាន​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ដើម្បី​រួម​គ្នា​ ថែ​រក្សា​នូវ​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ​ ដែល​ជា​សមិទ្ធផល នៃ​នយោ​បាយ​ឈ្នះ ឈ្នះ ​នេះ ​អោយ​បាន​គង់​វង្ស​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ