ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម នាង ផាត ចូលរួមក្នុងវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ានលើកទី៧ នៅទីក្រុងសាប៉ូរ៉ូ ប្រទេសជប៉ុន
នាយកដ្ឋានព័ត៌មាន(១)
574
facebook
twitter
email
កិច្ចប្រជុំវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន លើកទី៧ត្រូវបានប្រារព្ធធ្វើនៅទី ក្រុងសាប៉ូរ៉ូ (Sapporo) ប្រទេសជប៉ុនចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ។ អញ្ជើញចូលរូមក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន លើកទី៧ នៅទីក្រុងសាប៉ូរ៉ូនាឪកាស នោះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ។ កិច្ចប្រជុំនេះត្រួវបានដឹកនាំដោយឯកឧត្តម តូ គូជី (ToKuchi) អនុរដ្ឋមន្រ្តីក្រសួង ការពារជាតិជប៉ុន ។
កិច្ចប្រជុំវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន លើកទី៧ ឆ្នាំ២០១៥ នេះត្រូវ បានដំណើរទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ក្រោមបរិយាកាស មិត្តភាព ភាពស្និត ស្នាល ស្របតាមរបៀបវីរៈដែលបានគ្រោងទុក។កិច្ចប្រជុំបានដំណើរដោយមានការពិភាក្សា គ្នាយ់ាងផុសផុលពីបណ្តាអនុរដ្ឋមន្រ្តីការពារជាតិប្រទេសអាស៊ានដែលបានចូលរួមជាមួយនឹងប្រទេសជាម្ចាស់ផ្ទះស្តីអំពីតួនាទីរបស់ជប៉ុនជាមួយអាស៊ានលើវិស័យសន្តិសុខ ។ នៅក្នុងកិច្ចពិភាក្សាស្របទៅតាម របៀបវីរៈនៃកិច្ចប្រជុំ គ្រប់ប្រតិភូដែលបានចូលរួមបានកត់សម្គាល់ថា៖ បញ្ហាសន្តិសុខលំហរសមុទ្រគឺ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ សេដ្ឋកិច្ច និងសន្តិសុខ នៅក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កិច្ចពិភាក្សាបានធ្វើ ការផ្លាស់ប្តូរទស្សនៈទៅលើវិធានការសម្រាប់លើកកំពស់សន្តិសុខលំហរសមុទ្រ និងសន្តិសុខលើផ្ទៃអា កាស និងការពិភាក្សាអំពីការខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើងក្នុងការឆ្លើយតបការជួយសង្រ្គោះ គ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា។សូមបញ្ជាក់ថា៖ប្រទេសជប៉ុនគឺជាដៃគូរយុទ្ធសាស្រ្តយូរអង្វែង ដែលអាស៊ានត្រូវការ ដែលមិនត្រឹមតែជាដៃគូរយុទ្ធសាស្រ្តផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យនយោបាយ និងសន្តិសុខផងដែរ ។
នាឪកាសចូលរួមក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ានលើកទី៧ នៅទីក្រុងសាប៉ូរ៉ូពេលនោះ ឯកឧត្តម នាង ផាត ឯកឧត្តម ប៉ែន ផលពិសិដ្ឋ ព្រមទាំងបណ្តាប្រតិភូ មកពីប្រទេសអាស៊ានទាំងអស់បានអញ្ជើញទៅទស្សនាមូលដ្ឋានទ័ពអាកាសរបស់កងទ័ពជើងអាកាស ជប៉ុន នៅទីក្រុង សាប៉ូរ៉ូ ផងដែរ ។ក្នុងឪកាសស្នាក់នៅ និងចូលរួមក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្រ្តីការពារជាតិ ជប៉ុន-អាស៊ាន លើកទី៧ នៅប្រទេសជប៉ុន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជួបពិ ភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ហ៊ី ឌឺ ជី តូ គូ ជី (HiDeoChIToKuoChi) អនុរដ្ឋមន្រ្តីការពារជាតិ ជប៉ុន ។ នៅក្នុងជំនួបនោះ ឯកឧត្តម តូ គូ ជី បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម នាង ផាត ដែល បានមកចូលរួមក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន លើកទី៧ នៅប្រទេសជប៉ុន ។ ឯកឧត្តមបានចាត់ទុកការចូលរួមពីគណៈប្រតិភូក្រសួងការពារជាតិកម្ពុជានាពលនេះគឺមានសារៈសំខាន់ សម្រាប់ចែករំលែកនូវទស្សនៈ បទពិសោធន៍ ដែលទាក់ទងទៅនឹងកិច្ចការផ្សេងៗដែលកើតមានឡើងនៅក្នុងតំបន់ ។ មានមតិឆ្លើយតបវិញ ឯកឧត្តម នាង ផាត បានបញ្ជាក់ថា៖ វេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺមានសារៈសំខាន់សម្រាប់ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ ការបង្កើននូវជំនឿទុកចិត្ត ដើម្បីនាំមកនូវសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ។ ឯក ឧត្តម នាង ផាត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា -ជប៉ុន ដែលក្នុងរយៈពេលកន្លងមក ជប៉ុនបានជួយដល់កម្ពុជាលើការបង្កើនសមត្ថភាពដល់កងកម្លាំងមួកខៀវ កម្ពុជាធ្វើឲ្យពួកគេចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទទួលបានជោគ ជ័យ នាំមកនូវកិត្តិយសជូនជាតិមាតុភូមិកម្ពុជា ។
នៅក្នុងឪកាសនោះដែរ ឯកឧត្តម នាង ផាត ក៏បានជួបពិភាក្សា ការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបំរុង ង្វៀន ជីវិញ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបន្តទៀត ។ នៅក្នុងជំ នួបនោះ ភាគីទាំងពីរក៏បានចាត់ទុកវេទិការអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន-អាស៊ាន លើកទី៧ នេះមាន សារៈសំខាន់ដែលបានរួមចំនែកនាំមកនូវបរិយាកាស មិត្តភាព សាមគ្គីភាព ភាពស្និតស្នាល ការកសាង ជំនឿទុកចិត្ត ជាពិសេស កិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងអាស៊ាន ការពង្រឹងលើវិស័យសន្តិសុខ ។
ក្រៅអំពីការវាយតម្លៃអំពីសភាពការណ៍រូមក្នុងតំបន់ និងក្រៅតំបន់ ឯកឧត្តម នាង ផាត និងឯកឧត្តម ង្វៀន ជីវិញ ក៏បានលើករឿងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ប្រជាជននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ដែលធ្លាប់មានប្រពៃណីសាមគ្គី-សហការគ្នាតាំងពីយូរយារណាស់មកហើយ ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត នាំមកនូវការរីក ចម្រើនដល់ប្រទេសទាំងពីរ កម្ពុជា -វៀតណាម ៕
អត្ថបទថ្មីៗ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនតាមបណ្តាខេត្ត ចំណុះយោធភូមិភាគទី៤
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការសាងសង់ផ្ទះអតីតយុទ្ធជនខេត្តកំពង់ធំ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន តាមបណ្តាខេត្តចំណុះយោធភូមិភាគទី៣
ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនអតីតយុទ្ធជននៅខេត្តកោះកុង
អតីតយុទ្ធជនជិត ៥ពាន់នាក់ បានចាក់វ៉ាក់សាំងនៅថ្ងៃដំបូង នៃយុទ្ធនាការ
កិច្ចប្រជុំ ឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus)
សេចក្តីប្រកាស
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ កពជ សូមជម្រាបជូន៖ ស្តីពីការចាក់វ៉ាក់សាំងលើកទី២ (វ៉ា...
សេចក្តីណែនាំរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ ក្រសួងការពារជាតិ
សេចក្តីជូនដំណឹងស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជង្ងឺកូវីដ-១៩
សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចក...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំដល់អតីតយុទ្ឋជនទូទាំងប្រទេសនៅមន្ទីរពេទ្យព្រះកេតុមាលា
ពិធីប្រគល់និងទទួលវ៉ាក់សាំង Sinopharm លើកទីពីរចំនួន៧០ម៉ឺនដុស ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់
សម្តេចពិជ័យសេនាទៀ បាញ់បានធ្វើសន្និសិទ្ឋិកាសែតស្តីពីយោធា៥នាក់ចាក់វ៉ាក់សាំងលើកទីពីរហើយឆ្លងកូវីដ១៩ទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងដល់កីឡាករនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ក្រសួងការពារជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរក្សាទុកនិងការចាក់វ៉ាក់សាំងCovid-19ដល់យោធិននិងអង្គភាពពាក់ព័ន្ឋផ្សេងទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការចងសម្ព័ន្ឋមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង