ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ដឹក​នាំប្រិភូអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាទៅធ្វើទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ នៅសាធារ​ណ​រ​ដ្ឋ​ស​ង្ក​ម​ និយ​ម​ វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
576
77

ត​ប​តាម​ការអញ្ជើញ​និងឯក​ភាព​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម នាព្រឹក​ថ្ងៃទី ១៣​ ក​ញ្ញា ឆ្នាំ ២០១៥ ​គ​ណៈ​ប្រ​តិភូយោធាជាន់ខ្ព​ស់ដែល​ដឹក​នាំដោយ​ឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​អញ្ជើញ​​អម​ដំណើរ​ដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ​ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​មឧត្ត​ម សេនីយ៍ឯក ចិន្ត ម៉ារីដូ អគ្គ​នាយ​ក​រ​ងុ នាយ​ក នាយ​ក​ដ្ឋាន​ព័ត៌មាន ឯកឧត្ត​មឧត្ត​ម សេនីយ៍ឯក សៅ សារឿន អគ្គ​នាយ​ក​រ​ង និង​ជានាយ​ក នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល  ឯកឧត្ត​មឧត្ត​ម សេនីយ៍ឯក ខឹម ស​ន នាយ​ក​ទីចាត់ការ​ព័ត៌មាន អគ្គ​ប​ញ្ជាការ​ដ្ឋាន  ព្រ​ម​ទាំង ឯកឧត្ត​ម នាយ​ក​រ​ង នាយ​ក​ដ្ឋាន និង​នាយ​ទាហាន​ជាន់ខ្ព​ស់ចំណុះ ​អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត បាន​អញ្ជើញ​ទៅបំពេញ​ទ​ស្ស​ន​​កិច្ច​ជាផ្លូវ​ការ នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម។ ពេល​អញ្ជើញ ដ​ល់ព្រ​លាន​យ​ន្ត​ហោះ ណូយ​បាយ នៃសាធារ​ន​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម គ​ណៈប្រ​តិភូ​ ត្រូវ​បាន​ទ​ទួល ស្វាគ​ម​ន៍យ៉ាង​ស្និត​ស្នាល​ពី ប្រ​ធាន​ខុទ្ទ​ការ​ល័យអគ្គ​ស្ន​ង​ការ​ន​យោបាយ ឯកអគ្គ​រ​ដ្ឋ​ទូត និងអនុព័ន្ធ​យោធា ក​ម្ពុជាប្រ​ចាំនៅវៀត​ណាម​ផ​ង​ដែរ  ។ ប​ន្ទាប់ពីបានអញ្ជើញ​ទៅដ​ល់ទីក្រុង ហាណូយ នៅល្ងាច​ថ្ងៃទី១៣ ខែ ក​ញ្ញា  នៅព្រឹក​ថ្ងៃទី ១៤ ខែ ក​ញ្ញាឆ្នាំ ២០១៥ គ​ណ​ប្រ​តិភូ​យោធាជាន់ខ្ព​ស់ដែល​ដឹក​នាំដោយឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​គ​ណៈប្រ​តិភូទាំងអស់ បាន​ចូល​ជួប​ប្រ​ជុំពិភាក្សាការ​ងារ​ទ្វេភាគី  ជាមួយអគ្គ​ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដឹក​នាំដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ង៉ូ ស៊ុន​លិច្ស លេខាម​ជ្ឈឹប​ក្ស ប្រ​ធានអគ្គ​ស្ន​ង​ការ​ន​យោ​បាយ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម  ។
ក្នុង​ជំនួប​ទ្វេភាគីរ​វាងអគ្គ​ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជាមួយ​និង អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា នាពេល​នោះ  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ង៉ូ ស៊ុន​លិច្ស បាន​សំដែង​ការ​ស្វាគ​ម​ន៍យ៉ាង​រាក់ទាក់ចំពោះគ​ណ​ប្រ​តិភូ​អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ដែល​ដឹក​នាំដោយឯកឧត្ត​ម នាង ផាត ដែល​បាន​ដឹក​នាំប្រ​តិភូម​ក​ទ​ស្ស​ន​កិច្ច​នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​និង​ប្រ​ជុំពិភាក្សាការ​ងារ​មួយ​ចំនួន​ដែល​ទាក់ទ​ង​ទៅនិង​ចិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអគ្គ​ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជាមួយអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​វិវ​ត្ត​ន៍​រីក​ច​ម្រើន​លើគ្រ​ប់វិស័យ​រ​ប​ស់សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​នាពេល​ប​ច្ចុប្ប​ន្ន។ហើយ​ក្នុងឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀបាញ់ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម​បាន​ថ្លែង​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ចំពោះប​ក្ស រ​ដ្ឋ ថ្នាក់ដឹក​នាំក​ង​ទ័ព​និង​ប្រ​ជាជ​ន​វៀត​ណាម ដែល​ជានិច្ច​កាល​ភាគីមិត្ត​តែង​តែបាន​ជួយឧប​ត្ថ​ម គាំទ្រ​ ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្ត​ល្អជាមួយ រ​ដ្ឋាភិបាល និង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជានិច្ច។ឯកឧត្ត នាង ផាត ក៏បាន​លើក​លើង​ពីការ​ធ្វើព​លីក​ម្ម​គ្រ​ប់បែប​យ៉ាង​រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដើម្បីរំដោះជាតិមាតុភូមិក​ម្ពុជាអោយ​បាន​រួច​ចាក​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​ន៍សាស​ន៍ រ​ហូត​ទ​ទួល​បាន​ជ័យ​ជំនះ នាថ្ងៃទ័៧ ម​ក​រា ឆ្នាំ ១៩៩៧ ។ក្រៅពីនេះភាគីមិត្ត​វៀណាម​តែង​បាន​ជួយឧប​ត្ថ​ម្ភ​ជ្រំជ្រែង​ដ​ល់ការ​វិវ​ត្ត​ន៍រីច​ម្រើន​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ទាំង​ការ​ងារ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស និង​ការ​ក​សាង​នៅជំរុំជំរ​ក​ស្នាក់នៅដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ផ​ង​ដែរ។ ឯកឧត្ត នាង ផាត ​បាន​ប​ញ្ជាក់ថា៖ ថ្មីៗនេះភាគីមិត្ត​វៀត​ណាម​បាន​ផ្ត​ល់នូវ​ស​ម្ភារៈមួយ​ចំនួន​ការ​ងារ​គ្រ​ប់គ្រ​ង​និង​រ​ក្សាឯក​សារ​ព័ត៌មាន​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ពិសេស​បាន​ផ្ត​ល់ព័ត៌​មាន​ពីគ្នាទៅវិញ​ទៅម​ក។ ហើយឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍ នាង ផាត  បាន​សំណូម​ព​រ​ដ​ល់ភាគីមិត្ត​ផ្ត​ស​ហ​ការ​ប​ន្ត​ជួយ​
ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក៏ដូច​ជាផ្ត​ល់ប​ទ​ពិសោធ​ន៍លើការ​ងារ​ន​យោបាយ​អប់រំចិត្ត​សាស្រ្ត ការ​ងារ​ព័ត៌មាន និង​ការ​ងារ​គោល​ន​យោបាយ ព​លី ពិការ សោធ​ន​និវ​ត្ត និងអតីត​យុទ្ធ​ជ​ន​នៅ​ប​ណ្តា​ឆ្នាំខាង​មុខ​ទៀត​តាម​ផែន​ការ​ដែល​បាន​ព្រ​ម​ព្រៀង​គ្នា និង​ប​ន្ត​ជួយឧប​ត្ថ​ម្ភ​តាម​ល​ទ្ធ​ភាព​ដែលអាច​ជួយ​ទៅបាន​នូវ​ម​ធ្យោបាយ​ស​ម្ផារៈសំរាប់បំរើការ​ងារ​ខាង​លើ ជាពិសេសឧប​ក​រ​ណ៍ស​ម្ភារៈប​ច្ចេក​ទេស​ទំនើប​ស​ម្រាប់ប​ម្រើឲ្យ​កិច្ច​ការ​ងារ​ជំនាញ​រ​ប​ស់អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាជាដើម ។ ក្រៅពីនេះបាន​សំណូម​ព​រអោយ ប​ន្ត​ផ្ត​ល់នូវ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​សំដៅព​ង្រឹង​និងអភ​វ​ឌ្ឍ​ន៍ទំនាក់ទំន​ង​មិត្ត​ភាព ស​ហ​ប​ប្រ​តិប​ត្តិការ​ដើម្បីផ​ល​ប្រ​យោជ​ន៍​ទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​នៃប្រ​ទេស​យើង​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម ។
ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ង៉ូ ស៊ុន​លិច្ស បាន​ថ្លែនូវ​ការ​ស្វាគ​ម​ន៍និងឯក​ភាព​តាម​សំណើរ​រ​ប​ស់ភាគី​ក​ម្ពុជាពិសេស​ការ​ងារអប់រំន​យោបាយ​ចិត្ត​សាស្រ្ត ស​ម្រាប់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ទាំង​ការ​ងារ​ទំនាក់ទំន​ង​និង​ការ​ងារ​ព​ង្រឹង​ព​ង្រីក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គ្នាល្អ។ហើយឯកឧត្ត​ម​បាន​សំណូម​ព​រឲ្យ​ភាគីក​ម្ពុជាត្រូប​ន្ត​វ​ជ្រើស​រើស​សិក្ខាកាម​វ័យ​ក្មេង​ដែល​មាន​គុណ​ភាព សីល​ធ៌ម​ល្អ មុន​នឹង​ប​ញ្ជូន​ម​ក​ប​ណ្តុះប​ណ្តាល​និង​ការ​ងារ​ហ្វឹក​ហ្វឺន ដើម្បីធ្វើយ៉ាង​ណាធានាដ​ល់ការ​ងារ​ហ្វឹក​ហ្វឺន​មាន​ប្រ​សិទ្ទ​ភាព​និង​គុណ​ភាព​ស​ម្រាប់អភិវ​ឌ្ឍ​ន៍ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ព​ង្រឹង​នូវ​ខឿន​ការ​ពារ​ជាតិ ព្រ​ម​ទាំង​ប​ន្ត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើការ​ងារ​ជីក​លើកអដ្ឋិធាតុក​ង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ដែល​បាន​ព​លីក​ម្ម​ក្នុង​ស​ម័យ​ស​ង្គ្រាម​នៅក​ម្ពុជា និង​ស​ហ​ប្រ​តិប​ត្តិការ​ទំនាក់ទំន​ង​ល្អនៅតាម​តំប​ន់ព្រ​ម​ដែន និង​ស​ហ​ការ​ជា​មួយ​ជំនាញ​លើក​ការ​ងារ​ដោះប​ង្គោល​ព្រំដែន​នៃប្រ​ទេស​យើង​ទាំង​ពីរ​ផ​ង​ដែរ​ ពិសេស​ប​ន្តអនុវ​ត្ត​ន៍ឲ្យ​បាន​ល្អប្រ​សើរ​ថែម​ទៀត​ទៅ​តាម​ខ្លឹម​សារ​នៃកិច្ច​ពិភាក្សា ក៏ដូច​ជាការ​ផ្លាស់ប្តូរ​នូវ​ប​ទ​ពិសោធ​ន៍ថ្មីថែម​ទៀត​សំរាប់ទ​ទួល​យ​ក​ទៅអនុវ​ត្ត​ន៍ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឲ្យ​ស​ម្រេច​បាន​ជោគ​ជ័យ៕









អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ