ព័ត៌មាន

អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%
នាយកដ្ឋានព័ត៌មាន(១)
312
2921 អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%

ថ្នាក់ដឹកនាំកងព័ទជើងទឹក រួមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលការសាងសង់អគារប្រចាំការល្បាតរួម នា ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ ដើម្បីពន្លឿនឲ្យការសាងសង់បានឆាប់រួចរាល់ ទៅតាមបទដ្ឋានស្តង់ដារ សំណង់ ដើម្បីដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងឱកាសនោះ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ៖ អគារល្បាតរួមនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២ មានទំហំសរុបចំនួន ៨៩១.៩៥ ម៉ែត្រការ៉េ កម្ពស់១ជាន់ដែលជាអំណោយដ៍ថ្លៃថ្លា របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ហើយអគារនេះបានផ្តល់នូវផលប្រយោជន៍រួមដល់អង្គភាពមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទតាមតម្រូវការ ជាពិសេសម្រាប់ការ ប្រជុំប្តូរវេនផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកស្តី ពីការងារល្បាតរួមរវាងកងទ័ព ជើងទឹកប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអគារប្រចាំការល្បាតរួមកំពុងសាងសងសម្រេចបាន ៩០%ហើយគ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដើម្បីបានដាក់ឲ្យដំណើរការជាផ្លូវការ និងប្រកបដោយមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ