ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
នាវាកងទ័ពជើងទឹកឥណ្ឌានិងចូលចតនៅកំពុងផែក្រុងព្រះសីហនុនាខែវិច្ឆិកា ឆ្នាំ ២០១៥
នាយកដ្ឋានព័ត៌មាន(១)
583
facebook
twitter
email
ឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ក្នុងឪកាសចូលជួបសំដែងការគួរសមជាមួយ ឯ. នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ នាថ្ងៃទី ២២ខែ កញ្ញា ឆ្នាំ ២០១៥ បានជំរាបជូន ឯកឧត្តម ទៀ បាញ់ថា ៖ នាវាកងទ័ពជើងទឹកឥណ្ឌា នឹងមកចូលចតនៅកំពុងផែក្រុងព្រះសីហនុ នាខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ ។ ឯកអគ្គរដ្ឋទូតឥណ្ឌា បានអោយដឹងទៀតថា ៖ ក្រុមគ្រូយោធាចារ្យកងទ័ពឥណ្ឌា ទើបតែបានមកដល់កម្ពុជាក្នុងពេលថ្មីៗនេះ ដើម្បីជួយបណ្តុះបណ្តាលជំនាញរក្សាសន្តិភាព និង ជំនាញដោះបំផ្លាញគ្រាប់មីន រយៈពេលពីរសប្តាហ៍ដល់កំលាំងមួកខៀវកម្ពុជា ។ នៅក្នុងជំនួបនោះ ឯកឧត្តម Naveen Srivastava បានបញ្ចាក់ថា៖ ឥណ្ឌានឹងបន្តនូវអ្វីដែលបានសហការជាមួយកម្ពុជាកន្លងមក ដូចជាការបណ្តុះបណ្តាលធនធានមនុស្សដល់ ខភម ការផ្លាស់ប្តូរទស្សនៈកិច្ច និងការបញ្ជូនសិក្ខាកាម
កម្ពុជាទៅរៀននៅឥណ្ឌា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ ក្នុងបេសកកម្មការទូតនៅកម្ពុជាឯកឧត្តមនឹងខិតខំពង្រឹង មិនត្រឹមតែចំណងមិត្តភាពដែលមានកន្លងមកនោះទេ ក្នុងនោះបញ្ហាសន្តិសុខក៍ជាបញ្ហាសំខាន់ផងដែល ដែលបណ្តាលប្រទេសនានាកំពុងតែប្រឈម ទាំងសន្តិសុខប្រពៃណី និង សន្តិសុខមិនប្រពៃណី ដែលទាមទាអោយមានកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយបានជិតស្និត។ ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម Naveen Srivastava ក៏បានអញ្ជើញ ឯ. ទៀ បាញ់ទៅទស្សនៈកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌាផងដែល។ មានមតិឆ្លើយតបវិញ ឯ. ទៀ បាញ់ បានសំដែងការស្វាគមន៍ចំពោះ ឯកឧត្តម Naveen Srivastava ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ។ ឯកឧត្តម ទៀ បាញ់ បានចាត់ទុកតំណើរទស្សនៈកិច្ច របស់ អនុប្រធានាធិបតីឥណ្ឌានៅកម្ពុជានាពេលថ្មីៗកន្លងទៅនេះ បានបញ្ជាក់កាន់តែច្បាស់ថែមទៀតពីចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីកាន់តែជិតស្និទ្ធ ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ កងកំលាំងមួកខៀវកម្ពុជា ដែលបានចេញទៅបំពេញបេសកកម្មលើកតំបូងនៅប្រទេសស៊ូដង់គឺបានទទួលការសហការល្អពីកងទ័ពឥណ្ឌាដែលបំពេញភារកិច្ចនៅទីនោះ ។ ឯកឧត្តម ទៀ បាញ់ បានឯកភាពតាមការអញើ្ជញរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាដែលបានអញ្ជើញឯកឧត្តមអោយទៅធ្វើទស្សនៈកិច្ចជាផ្លូវការនៅប្រទេស ឥណ្ឌា ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសន្យាថា និងរកពេលសមស្របណាមួយសំរាប់ចេញទៅបំពេញទស្សនៈកិច្ចនៅប្រទេសឥណ្ឌានេះ ។
អត្ថបទថ្មីៗ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនតាមបណ្តាខេត្ត ចំណុះយោធភូមិភាគទី៤
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការសាងសង់ផ្ទះអតីតយុទ្ធជនខេត្តកំពង់ធំ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន តាមបណ្តាខេត្តចំណុះយោធភូមិភាគទី៣
ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនអតីតយុទ្ធជននៅខេត្តកោះកុង
អតីតយុទ្ធជនជិត ៥ពាន់នាក់ បានចាក់វ៉ាក់សាំងនៅថ្ងៃដំបូង នៃយុទ្ធនាការ
កិច្ចប្រជុំ ឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus)
សេចក្តីប្រកាស
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ កពជ សូមជម្រាបជូន៖ ស្តីពីការចាក់វ៉ាក់សាំងលើកទី២ (វ៉ា...
សេចក្តីណែនាំរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ ក្រសួងការពារជាតិ
សេចក្តីជូនដំណឹងស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជង្ងឺកូវីដ-១៩
សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចក...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំដល់អតីតយុទ្ឋជនទូទាំងប្រទេសនៅមន្ទីរពេទ្យព្រះកេតុមាលា
ពិធីប្រគល់និងទទួលវ៉ាក់សាំង Sinopharm លើកទីពីរចំនួន៧០ម៉ឺនដុស ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់
សម្តេចពិជ័យសេនាទៀ បាញ់បានធ្វើសន្និសិទ្ឋិកាសែតស្តីពីយោធា៥នាក់ចាក់វ៉ាក់សាំងលើកទីពីរហើយឆ្លងកូវីដ១៩ទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងដល់កីឡាករនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ក្រសួងការពារជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរក្សាទុកនិងការចាក់វ៉ាក់សាំងCovid-19ដល់យោធិននិងអង្គភាពពាក់ព័ន្ឋផ្សេងទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការចងសម្ព័ន្ឋមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង