ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​កាន់​បិណ្ឌ​វេន​ទី៩​ វត្ត​បុទុម​វត្តី​
នាយកដ្ឋានព័ត៌មាន(៣)
266
2961 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​កាន់​បិណ្ឌ​វេន​ទី៩​ វត្ត​បុទុម​វត្តី​

        សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ខែ​កញ្ញា ​ឆ្នាំ​២០២២​នេះ​ រួម​ជា​មួយ​ឯកឧត្តម ​លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ ​ជា​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពា​រជាតិ​ ព្រម​ទាំង​មន្ត្រី​ក្រោម​ឱវាទិ​ និង​ប្រជាពល​រដ្ឋ​ ដែល​ជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជា​ច្រើន​រូប ​បាន​អញ្ជើញ​ចូល​រួម​កាន់​បិណ្ឌ​វេន​ទី៩ ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​នៅ​វត្ត​បុទុមវត្តី​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូន​ពេញ ​រាជ​ធានី​ភ្នំពេញ​។​

         សូម​បញ្ជាក់​ថា​៖ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​គឺ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​នៅ​ក្នុ​ងចំណោម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ផ្សេងៗ​ទៀត ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​ពុទ្ធ​បរិស័ទ​តែង​បាន​ប្រារព្ធ​ពិធី​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​ដែល​ពិធី​បុណ្យភ្ជុំ​បិណ្ឌ​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង ​ដែល​មាន​រ​យៈ​ពេល​១​៥ថ្ងៃ ​គឺ​ចាប់​ពីថ្ងៃ១​រោច​ ខែ​ភទ្របទ​ ដល់​ថ្ងៃ១៥​រោច​ ខែ​ភទ្រ​បទ ​ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ឧទ្ទិសកុសល​ផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ នៃ​អ្នក​មាន​គុណទាំង​ឡាយ​ មាន៖​ មាតា​បិតា​ ជី​ដូន​ជីតា​ គ្រូ​ធ្យា វាចារ្យ បុព្វ​បុរស​ជាតិ​ និង​បង​ប្អូន​ជន​រួម​ជាតិ ​ដែល​បាន​លាចាក​លោក​យើង​ទៅ​កាន់​លោក​ខាង​មុខ​មក​ទទួល​យក​កុសល​ផល​បុណ្យ​នេះ ​ព្រម​ទាំង​បាន​រួច​ផុត​ពី​បាប​កម្ម​ទាំង​ឡាយ​ផង​ដែរ​។​ ម្យ៉ាង​ទៀត​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ជួប​ជុំ​ឱពុក​ម្តាយ​ បង​ប្អូន​ញាតិ​មិត្ត​ សាច់​សាល​លោហិត​ដែល​រស់នៅ​ទីផ្សេង​ៗ​គ្នា​ អាច​ជួប​ជុំ​ ស្វែង​យ​ល់គ្នា​អំ​ពីសុខ​ទុក្ខ ​និង​ដំណើរ​ប្រព្រឹត្ត​ទៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រ​ម​ទាំង​អាច​បង្កើន​បាន​នូវសាមគ្គី​ដ៏ទូលំទូលាយ​ផង​ដែរ​។ ហើយនៅ​ក្រោ​យថ្ងៃជ័​យជំ​នះ ៧​ មករាឆ្នាំ​១៩៧៩​ ក្រោម​កិច្ច​ដឹក​នាំ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ មាន​ការអភិវឌ្ឍ ​រី​កច​ម្រើន​លើគ្រ​ប់វិស័យ​។​ ក្នុ​ងនោះ​ក៏​បាន​ធ្វើឲ្យ​វិស័យ​ព្រះពុទ្ធ​ចក្រ​មាន​ការ​រីក​ចម្រើន​ ហើយ​ប្រពៃណី​ព្រះ​ពុទ្ធ​។​ ក្នុង​ជំនឿ​សាសនា ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជា​ពុទ្ធ​បរិស័ទ​ នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន ​តាំង​ពី​សម័យ​បុរាណ ​រហូត​មក​ដល់​ បច្ចុប្បន្ន​នេះ​។

        បន្ទា​ប់​ពី​បាន​គោរព​ថ្វា​យផ្កាភ្ញី​ បូជា​ទៀន​ធូក​ ចំពោះ​ព្រះពុទ្ធ​ព្រះសម្មាសាម្ពុទ្ធ​ និង​នមសិកា​ព្រះ​រតន​ត្រ័យ​ទៅ​តាម​កន្ល​ងព្រះ​ពុទ្ធព្រះធម៌​សម្មាសម្ពុទ្ធ​រួ​ចមក​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ រួម​ជា​មួយ​ឯកឧត្តម​ លោក​ជំទាវ​ ព្រម​ទាំង​ ពុទ្ធ​បរិស័ទ​ បាន​បង្សុកូល ​និង​រាប់​បាត​ ឧទ្ទិសកុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​ មាតា​បិតា ​ជីដូន​ជីតា ​និង​ញាតិកា​រទាំង​៧​សណ្តាន ​ដែល​បាន​បែក​បាក់​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ព្រម​ទាំង​ឧទ្ទិសកុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វ​បុរស ​យុទ្ធជន ​យុទ្ធ​នារី​ នៃ​ខ.ភ.ម ដែល​បាន​លះ​បង់​អាយុ​ជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​បាត់​បង់​អាយុជីវិត​នៅ​ក្នុ​ងរប​ប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ព​ត និង​បាន​បួងសួង​ផង​ដែរ​សូម​ឲ្យថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​កា​រ កង​កម្លាំង​ប្រដាប់​អាវុធ ​ខ.ភ.ម ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទទួល​បាន​និង​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ចម្រើន​គ្រប់​ៗ​គ្នា​ និងប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ជា​រៀង​រហូត​។​

         ក្នុ​ង​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​៩​នេះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​វេរ​ប្រគេន​ទ័យ​ទាន​ និង​គ្រឿ​ង​ឧបភោគ ​បរិភោគ​ជា​ច្រើន​មុខ​ជូន​ដល់​ព្រះ​សង្ឃ​ វត្តបុទុម​វត្តីនាឱកាស​នោះ ​រួម​មាន​អង្ករ​ ៥០​០គីឡូ​ក្រាម​, ត្រីខ​កំប៉ុង​ ២០០​កេស​,​ មី​ ៤០​កេស​, ទឹក​បរិសុទ្ធ​ ២០​កេស,​ ទឹក​ក្រូច ​២០​កេស​, ថ្នាំ​ពេទ្យ​ ១​កេ​ស, សៀវភៅ​ធម៌​ ១​កេស​ ព្រ​មទាំង​បច្ច័​យ​ប្រាក់​រៀល ​មាន​ចំនួន ​៥១​លាន​រៀល​,​ ប្រាក់​ដុល្លា​ មាន​ចំនួន ​១​ម៉ឺន ​១២០​ដុល្លា ​និង​ប្រាក់​បាត​ ២​ពាន់​បាត​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ