ព័ត៌មាន

ពិធី​ប្រគល់​ និង​ទទួល​សម្ភារៈ​គ្រឿង​ចក្រ​យុធ្ធោប​ករណ៍​យោធា ​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការ​ពារ​ប្រទេស​ចិន​ ជូន​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ នៅ​សាលា​ហ្វឹ​ក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជុំ​រីក​រាយ​
នាយកដ្ឋានព័ត៌មាន(៣)
310
2963 ពិធី​ប្រគល់​ និង​ទទួល​សម្ភារៈ​គ្រឿង​ចក្រ​យុធ្ធោប​ករណ៍​យោធា ​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការ​ពារ​ប្រទេស​ចិន​ ជូន​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ នៅ​សាលា​ហ្វឹ​ក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជុំ​រីក​រាយ

       នៅ​ព្រឹក​ថ្ងៃទី​២០​ ខែ​កញ្ញា ​២០២២​ នេះ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ឯកឧត្ត​ម​ វ៉ាង វិនធៀន ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី ​ក្នុង​ពិធី​ប្រគល់ ​និង​ទទួល​សម្ភារៈ​គ្រឿង​ចក្រ​ យុទ្ធោប​ករណ៍​យោធា ​ដែល​ជា​ជំនួយ​ឥត​សំណង​រប​ស់​ក្រសួង​ការ​ពារ​ប្រទេស​ចិន​ ជូន​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ដែល​ពិធី​ប្រគល់ ​និង​ទទួល​នេះ​ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​សាលា​ហ្វឹកហ្វឺ​នកង​រាជ​អាវុធ​ហត្ថ ​ស្ថិត​ក្នុង​តំបន់​ភូមិ​សាស្ត្រ​ភ្នំ​ជុំ​រី​ក​រាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំង​។ សម្ភារៈ​គ្រឿង​ចក្រ​ ផ្នែក​ដឹក​ជញ្ជូន​ សម្រាប់​បំរើ​ឲ្យ​សកម្មភាព​ការ​ងារ​ធានា​ផ្នែក​សន្តិសុខ​ កង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ​រួម​មាន​រថយន្ត​ គ្រឿង​ចក្រ​គ្រប់​ប្រភេទ​ចំនួន ​១១៧​ គ្រឿង ​ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ធំ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ បាន​ផ្តល់​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ដើម្បី​បម្រើ​ដល់​ការ​ងារ​ធានា​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ដល់​ការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​នានា ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​ និង​ជា​ប្រធាន​ប្តូរ​វេ​ន អាស៊ាន ​ឆ្នាំ​២០២២​នេះ​​។

         ឯកឧត្តម វ៉ាង វិនធាន បាន​មាន​ប្រសាសន៍​ថា៖​ កង​ទ័​ពចិន​ និង​កម្ពុជា ​គឺ​ជា​បង​ប្អូន​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​ និង​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​ ជា​ដៃ​គូ​និយាយ​តិច​ តែ​ធ្វើ​ច្រើន​។ ឯកឧត្តម វ៉ាង វិន​ធាន​ បាន​សម្ដែង​ការសប្បាយ​រី​ករា​យ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​របស់​ក្រសួង​ការ​ពារ​ជាតិ​ចិន​ លើ​គម្រោង​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​នៅ​មូល​ដ្ឋា​នរាម​ គម្រោង​សាង​សង់​ទីលាន​បាញ់​គ្រាប់​ពិត​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ ភ្នំ​ជុំរីក​រាយ គម្រោង​សាង​ស​ង់អគារ​សិក្សា​ចម្រុះ​នៅ​វិទ្យស្ថាន​កង​ទ័ព​ជើង​គោក ​រួម​និង​គម្រោង​ផ្ដល់​ជំនួយ​នានា​​ជា​​ច្រើ​នទៀត ​គឺ​សុទ្ធ​សឹ​ងជា​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​សំខាន់ ​ដែល​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ដោយ​រលូន​។ ក​ង​ទ័ព​ជើង​គោក​ទាំ​ងពីរ​ បា​នចុះហត្ថ​លេខា​លើ​អនុ​សារណៈ​យោគយល់​គ្នា​ នេះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ចិ​ន និង​កម្ពុជា​ បាន​ធ្វើ​ឡើង​ដល់​កម្រិត​ថ្មី​ហើយ​។ ឯកឧត្តម ​ឯក​អគ្គ​រដ្ឋ​ទូត ​បាន​គូស​បញ្ជា​ក់​ថា​៖ ជំនួយ​ជា ​សម្ភា​រៈ​រថយន្ត​ដឹក​ជញ្ជូន​សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​ នៃ​ការ​ថែ​រក្សា​សន្តិសុខ ​សណ្ដាប់​ធ្នា​ប់សាធារណៈ​ទាំង​ ១១៧​ គ្រឿង ​និង​សម្ភារៈ​មួយ​ចំនួន​នា​ពេល​នេះ​ គឺ​ជា​សកម្មភាព​ជាក់​ស្តែង ​ដែល​ក្រសួង​ការ​ពារ​ជាតិ​ចិ​ន ​ជួយ​គាំ​ទ្រ​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ យក​ទៅ​ប្រើប្រា​ស់​សម្រួល​ដល់​ការ​ងារ​ថែ​រក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​នានា​ ដែល​ពាក់ព័ន្ធ ​របស់​ក្រសួង​ការ​ពា​រជាតិ​កម្ពុជា​។ ហើយ​ចិន​សង្ឃឹម​ថា​ កម្ពុជា​ អាច​ដើរ​តួនាទី​កាន់​តែ​សកម្ម​ និង​សំខាន់នៅ​ក្នុ​ងកិច្ច​ការ​ក្នុង​តំបន់​។

          សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​៖​ ស្មារតី​ជួយ​យក​អាសារ​គ្នា​ ក្នុង​គ្រា​លំបាក​ប្រកប​ដោយ​សុឆន្ទៈ ​គឺ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត ​ក្នុង​បុព្វហេតុ​នៃ​ការ​កសាង​ ថែ​រក្សា​សន្តិភាព​ ស្ថិរភាព ​មិត្ត​ភាព​ដែក​ថែប​ រឹ​ងមាំ​ យូរ​​អង្វែង ​និង​កិច្ច​សហប្រតិបត្តិ​ការ​ស៊ី​ជម្រៅ​។ សម្តេច​ពិជ័​យសេនា​ បាន​បញ្ជាក់​យ៉ាងម៉ឺង​ម៉ាត់​នូវ​គោល​ជំហ​រ​របស់​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​គាំទ្រ​ឥត​ងាក​រេ ​ចំពោះ​នយោបាយ​ចិន​តែ​មួយ​ និង​ចក្ខុ​វិស័យ​សហគមន៍​វាសនា​រួម​រវាង​ចិន​ និ​ងកម្ពុជា​​។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បន្ត​​ថា​៖​ ជា​ការ​ពិ​ត ខណៈ​ដែល​យើង​កំពុង​តែ​ទទួល​បាន​នូវ​ជោគ​ជ័យ​ធំ​ៗ​ជា​បន្ត​បន្ទាប់ ​ក្នុ​ង​ការ​កសាង​ឱ្យបាន​រឹង​មាំ​ ​នូវ​សន្តិភាព​ និង​ភាព​សុខដុមរមនា​ ក្នុង​សង្គម​ជាតិ​សម្រាប់​តំបន់​ ក៏​ដូច​ជា​សម្រាប់​ពិភព​លោកទាំង​មូល​។ សម្តេច​ពិជ័យ​បន្ត​ថា៖​ ឆ្លើយ​តប​ជា​មួយ​នឹង​ការ​គំរាម​ កំ​ហែង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ទាំង​នេះ​ ចិន ​និង​កម្ពុជា​ នៅតែ​រឹង​មាំ​ជា​និច្ច​ក្នុង​ការ​ជំនះ​លើ​ការ​លំបាក ​និង​រាល់​សកម្មភាព​អមិត្ត​នៅ​ក្រោម​ស្មារតី​ស្នេហា​សន្តិភាព​ នយោ​បាយ​នៃ​មិត្ត​ភាព​ដែក​ថែប​ និង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត ​គ្រប់​ជ្រុង​ជ្រោយ​។ ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ដឹ​ងគុ​ណ​របស់​កម្ពុជា​ ចំពោះ​ការ​ជួយឧបត្ថម្ភ​គាំទ្រ​អស់​ពី​ចិត្ត​ ពី​ថ្លើម​ និ​ងទាន់​ពេល​វេ​លា ពី​សំណាក់​មិត្ត​ចិ​ន ជា​ពិសេស​នៅ​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជំងឺ​កូដ-១៩​ ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រចង់​មក​ទ​ល់ពេល​នេះ​ និង​ការ​កសាង​ពង្រឹង​សមត្ថភាព​របស់​ក​ងយោធ​ពល​ខេម​រភូមិន្ទ​ ដើម្បី​ការ​ពារ​អធិប​តេយ្យ​របស់​​ខ្លួន​ ​ក៏ដូច​​ជា​រួម​ចំណែក​នៅ​ក្នុងការ​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព​ និង​វិបុល​ភាព​ នៅ​ក្នុង​តំបន់​ផង​ដែរ​។

        សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​ថា​៖ សម្ភារៈ​ទាំង​អស់​នេះ​ ពិ​តជា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុង​ពេល​ដែល​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​កំពុង​ត្រូវ​ការ​ចាំ​បាច់​បំផុត ​សម្រាប់​បម្រើ​ឱ្យ​ការ​ងារ​ថែរក្សា​សន្តិសុខ ​សណ្ដាប់​ធ្នាប់​ សាធារណ:​ ផ្នែ​ក​យោធា ​ជា​ពិសេស​ក្នុង​ពេល​ដែល​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​កំពុង​មមារ​ញឹក ​ក្នុង​ការ​បំពេញ​តួនាទី​ដឹ​ក​នាំ​ ក្នុង​ឋានៈជា​ប្រធាន​រាល់​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​នេះ​​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ និង ​ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​ វ៉ាង វិនធាន ក៏​បាន​ធ្វើ​ជា​សក្ខីភាព​ នៃ​ការ​ចុះហត្ថលេខា​ផ្ទេរ​ប្រគល់​ និង​ទទួល​ជំនួយ​សម្ភារៈ​ របស់​ក្រសួង​ការ​ពារ​ជាតិ​ចិ​ន បា​នផ្ត​ល់ឲ្យ​ ដ​ល់ក្រសួង​ការ​ពា​រជាតិ​កម្ពុ​ជា រវាង​ នា​យឧត្តមសេនីយ៍​ សៅ សុខា អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​មួយ​លោក​ វរសេនីយ៍​ឯក​ពិសេស​ ថាំង ហាវ ប្រធាន​ការិយា​ល័យ​អនុព័ន្ធ​យោធា​ចិន​ប្រចាំ​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ