ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
កិច្ចប្រជុំរបស់គណៈកម្មាធិកាអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន
នាយកដ្ឋានព័ត៌មាន(១)
573
facebook
twitter
email
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងសេចក្តីណែនាំស្តីពីការៀបចំរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងរបៀបរបបធ្វើការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាកាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០១៥ នៅសាលប្រជុំរបស់ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានក្រុងភ្នំពេញ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នាយសេនាធិការ
ចម្រុះនៃ ខ ភ ម និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្នុងក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អគ្គមេបញ្ជាការនៃ ខ ភ ម សាមីស្ថាប័ណ្ណពាក់ព័ន្ធ និងក្រុមការងារ នៃគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការ
កណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាជាច្រើនរូប ។
របៀបវារៈដែលត្រូវលើកយកមកធ្វើការពិភាគ្សានាកិច្ចប្រជុំនេះរួមមាន ការឆ្លងសេចក្តីព្រាងសេចក្តីណែ
នាំស្តីពីការរៀបចំរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ ការឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់សមាសសភាពតួនាទីលេខាធិការដ្ឋាននិងគណៈកម្មាធិការជំនាញរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគម ការឆ្លងផែនការសកម្មភាព
របស់គណៈអចិន្ត្រៃយ៍សំរាប់ត្រីមាសទី ៤ ឆ្នាំ២០១៥ របៀបធ្វើរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យផ្ទៀងផ្ទាត់ការងារបេឡាមរណៈសង្គ្រោះនៅតាមរាជធានី ខេត្ត ជា៨ក្រុមការងារ ដោយបង្ហាញពីបទពិសោធន៍នៅក្នុងកាចុះ
បើកប្រាក់បេឡាមរណៈសង្គ្រោះរួម និងការងារផ្សេងៗជាច្រើនទៀត របស់គណៈកម្មាធិការនេះផងដែរ ។
ក្នុងកិច្ចប្រជុំនោះផងដែរ បន្ទាប់ពីឯកឧត្តមអគ្គលេខាធិការមានមតិបើកនូវកិច្ចប្រជុំ និងអាននូវរបៀប
វារៈទាំង៥ជូនអង្គប្រជុំរួចមក កិច្ចប្រជុំក៍បានលើកយកនូវសេចក្តីព្រាងទាំងនោះ មកធ្វើការពិភាគ្សាដោយបានលើកយកអំពីចំណុចខ្លាំងខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ល្អៗសំរាប់ជាវិធានការអនុវត្តន៍ក្នុងទិសដៅបន្តឲ្យទទួលបានលទ្ធផលជោគជ័យក្នុងការងារនេះថែមទៀត ។ ក្រោយកិច្ចពិភាគ្សាពិគ្រោះយោបល់គ្នាយ៉ាងល្អិតល្អន់ កិច្ចប្រជុំក៍បានឯកភាពគ្នាទាំងស្រុងនូវសេចក្តីព្រាងសេចក្តីណែនាំ សេចក្តីសម្រេច ផែនការស
កម្មភាព លទ្ធផលការងាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាសំរេចបាននារយៈពេលកន្លងមក។ អង្គប្រជុំក៍បានផ្លាស់ប្តូរយោបល់ពីស្ថាបណ័្ណពាក់ព័ន្ធមួយទៅស្ថាបណ័្ណមួយ នូវសេច
ក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់សមាសសភាព តួនាទី ភារកិច្ចលេខាធិការដ្ឋាន និងគណៈជំនាញរបស់
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា។ មានប្រសាសន៍បូកសរុបកិច្ចប្រជុំឆ្លងសេចក្តីព្រាងទាំង៥នោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ជំនួសមុខឲ្យសម្តេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានសម្តែងនូវកាលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុម
ការងាររបស់សមាគម ពិសេសប្រធាន អនុប្រធានគណៈកម្មាធិការសមាគមគ្រប់រាជធានី ខេត្ត ដែលបានយក
អស់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររហូតសំរេចបាននូវលទ្ធផលគួរឲ្យកត់សំគាល់។
ឯកឧត្តម អគ្គលេខាធិការ ក៍បានជំរុញឲ្យគ្រប់ជំនាញរបស់សមាគមខិតខំបន្ថែមទៀត ក្នុងការងារនេះ ពិសេសក៍បានជំរុញឲ្យជំនាញយកចិត្តទុកដាក់ ចុះសិក្សាអំពីសុខទុក្ខរបស់បងប្អូន ឲ្យដល់ខ្នងផ្ទះបងប្អូនអតីតយុទ្ធជន ពិសេសធានាបើកប្រាក់គោលរបបឲ្យពួកគេឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ដោះស្រាយផ្តល់ប្រាក់ដល់អតីតយុទ្ធជនមរណៈ។ ឯកឧត្តមអគ្គលេខាសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារយើងនឹងអនុវត្តបានជោគជ័យលើការងារដែលសម្តេចប្រធានប្រគល់ឲ្យក្នុងការលើកកំពស់ជីវភាពរស់នៅជូនបងប្អូនអតីតយុទ្ធជនអោយបានកាន់តែប្រសើរ៕
អត្ថបទថ្មីៗ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនតាមបណ្តាខេត្ត ចំណុះយោធភូមិភាគទី៤
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការសាងសង់ផ្ទះអតីតយុទ្ធជនខេត្តកំពង់ធំ
ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន តាមបណ្តាខេត្តចំណុះយោធភូមិភាគទី៣
ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនអតីតយុទ្ធជននៅខេត្តកោះកុង
អតីតយុទ្ធជនជិត ៥ពាន់នាក់ បានចាក់វ៉ាក់សាំងនៅថ្ងៃដំបូង នៃយុទ្ធនាការ
កិច្ចប្រជុំ ឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus)
សេចក្តីប្រកាស
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ កពជ សូមជម្រាបជូន៖ ស្តីពីការចាក់វ៉ាក់សាំងលើកទី២ (វ៉ា...
សេចក្តីណែនាំរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវិដ-១៩ ក្រសួងការពារជាតិ
សេចក្តីជូនដំណឹងស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជង្ងឺកូវីដ-១៩
សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចក...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំដល់អតីតយុទ្ឋជនទូទាំងប្រទេសនៅមន្ទីរពេទ្យព្រះកេតុមាលា
ពិធីប្រគល់និងទទួលវ៉ាក់សាំង Sinopharm លើកទីពីរចំនួន៧០ម៉ឺនដុស ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់
សម្តេចពិជ័យសេនាទៀ បាញ់បានធ្វើសន្និសិទ្ឋិកាសែតស្តីពីយោធា៥នាក់ចាក់វ៉ាក់សាំងលើកទីពីរហើយឆ្លងកូវីដ១៩ទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងដល់កីឡាករនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ក្រសួងការពារជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរក្សាទុកនិងការចាក់វ៉ាក់សាំងCovid-19ដល់យោធិននិងអង្គភាពពាក់ព័ន្ឋផ្សេងទៀត
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការចងសម្ព័ន្ឋមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង