ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ នៃ​ការ​សាង​សង់​ស្តូប​អនុស្សាវរី​យ៍​នយោ​បាយឈ្នះ ​ឈ្នះ ​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
537
3007 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ នៃ​ការ​សាង​សង់​ស្តូប​អនុស្សាវរី​យ៍​នយោ​បាយឈ្នះ ​ឈ្នះ ​កោះ​កុង​

       កាល​ពី​រសៀល​ថ្ងៃ​ទី​​១៦​ ខែ​មករា​ ឆ្នាំ​២០២៣ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើ​ញ​ចុះ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ នៃ​ការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​​ឈ្នះ​ ឈ្នះ​ កោះ​កុង​​។

        ក្នុង​បទ​បង្ហាញ​របស់​ ឧត្តម​សេនីយ៍​ឯក សឿន រឿត ទីប្រឹក្សា​សម្តេច​ពិជ័យ​សេនា​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​ស្តូប​ឈ្នះ ​ឈ្នះ​កោះកុ​ង​ បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ ចាប់​ពី​ថ្ងៃ​បើក​ការ​ដ្ឋាន​មក​ដល់​ពេល​នេះ ការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ កោះ​កុ​ង សម្រេច​បាន​លទ្ធផល​ ៨៥ %​។ 

         ក្នុ​ងឱកា​​សនោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​អញ្ជើញ​ត្រួត​ពិនិត្យ​មើល​​ទី​តាំង ​ដែល​ត្រូវ​បំពាក់​រូបចម្លាក់​នៅ​ជញ្ជាំង​ស្តូប​ឈ្នះ ឈ្នះ កោះ​កុង ​ដែល​មាន​ចំនួន ​៨ ​តំបន់ ចាប់ពី​ជ្រុង​ខាង​ត្បូង​តំបន់​ទី​ ១ ​គឺ​ចម្លាក់​ ថ្ងៃ​​២០​ មិថុនា ​១៩៧៧ ​ដល់ ​ថ្ងៃ០៧ ​មករា ​ឆ្នាំ​១៩៧៩​, -​តំបន់ទី ​២ ចំលាក់​ជន​ដែល​ត្រូវ​គេ​បាញ់ ​និង​វរសេនា​តូច​លេខ​ ៣០៩​, -​តំបន់​ទី​ ៣ ​ប្រវត្តិ​កង​កម្លាំង​ប្រដាប់​អាវុធ​, -តំ​បន់ទី​ ៤ ​និង​ទី៥ ​ដំណើរ​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ​, -​តំបន់ទី​៦​ ជា​រូប​ចម្លាក់​តំណាង​ អោយ​ខេត្ត​ទាំង​៦ ​ចំណុះ​យោធភូមិភាគ​ទី​៣​ មាន​ខេត្ត ​តា​កែវ​ កែប ​កំពត ​កំពង់ស្ពឺ​ ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​កោះ​កុង​, -​តំបន់ទី ​៧​ បំពាក់​ចម្លាក់​សមិទ្ធផ​ល ​លក្ខណៈ​ពិសេស ​បិតិ ក​ភ័ណ្ឌ​ជាតិ​ និង​តំបន់ទី ​៨ ច​ម្លាក់​ស្តី​ពីការ​បញ្ចប់​សង្រ្គា​មស៊ីវិល​ យុទ្ធសាស្ត្រ​ដេ​ហ្វីត ​កត្តា​ជ័យ​ជំនះទាំ​ង ​៧ ​និង ​ថ្ងៃទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​១៩៩៨​ ជា​ទិវាន​យោបាយ​ឈ្នះ ឈ្នះ​។ ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំ​ដែង​ការ​កោត​សរសើ​រ​ដល់​ក្រុម​ការងារ​ទាំង​អស់​ ដែល​បា​នខិតខំ​ប្រឹង​ប្រែង​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ​កោះ​កុង ​សំរេច​បាន​លទ្ធផល​ល្អ​រហូត​មក​ដល់​ពេល​នេះ​ ក្នុង​នៅ​សម្តេ​ចពិជ័យ​សេនា​ ក៏​បានប្រគល់​ភារកិច្ច​ដល់​ផ្នែក​ចម្លាក់​ ដែល​បា​នបែង​​ចែក​តំបន់​គ្នា​រួច​ហើយ​ត្រូវ​ប្រញាប់​រួសរាន់ ​គូរ​គំនូរ​ ឆ្លាក់​រូប​ចម្លាក់​ ដោយ​ត្រូវ​មាន​ការ​ឯកភាព​គ្នា​ខ្ពស់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ