ព័ត៌មាន

ខេត្ត​កោះ​កុង​ប្រារព្ធ​មីទ្ទិញ​​អបអរ​សាទ​រ​ខួប​លើក​ទី​៤៤ ​ទិវា​ជ័យ​ជម្នះ​៧មករា​(៧ ម​ករា ​១៩៧៩​-​៧ មករា ​២០២៣)​​
នាយកដ្ឋានព័ត៌មាន(៣)
545
3008 ខេត្ត​កោះ​កុង​ប្រារព្ធ​មីទ្ទិញ​​អបអរ​សាទ​រ​ខួប​លើក​ទី​៤៤ ​ទិវា​ជ័យ​ជម្នះ​៧មករា​(៧ ម​ករា ​១៩៧៩​-​៧ មករា ​២០២៣)​​

        នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែ​មករា​ ឆ្នាំ​២០២៣ ​ខេត្ត​​កោះ​កុង​ បាន​រៀបចំ​ប្រារព្ធ​ធ្វើ​មីទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ​ទិ​វាថ្ងៃជ័យ​ជំនះ​ ៧ ​មករា​ (៧​ មករា​ ១៩៧៩​-​៧ មករា ​២០២៣​)​នៅ​បរិវេណ​សួន​ច្បារ​មុខសាលា​ខេត្ត ​ស្ថិ​ត​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ ចុះ​ជួយ​ខេត្ត​កោះ​កុង​។

        ក្នុង​កិច្ច​ស្វាគមន៍​របស់​ លោក​ជំទាវ​ មិថុនា ភូថង អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កោះកុ​ង ​បាន​លើក​ឡើង ​អំពី​សមទ្ធិផល​ធំៗ​ដែល​​ខេត្ត​កោះ​កុ​ង សម្រេច​បា​ន ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​កន្លង​មក​នេះ​ ក្រោម​ស្មារតី​ជ័យ​ជំនះ​៧​មករា​ ដែល​បាន​ធ្វើ​អោយ​ខេត្ត​កោះកុង ​ទទួល​បាន​សមិទ្ធ​ផល​ធំៗ​ជាច្រើន​ រួម​នឹង​សុខ​សន្តិភាព ​ដែល​បាន​លទ្ធផល​នេះ​បាន​ឆ្លើយ​តប​ទៅ​តាម​សំណូមពរ​ និង​​បំណង​ប្រាថ្នា​របស់​ប្រជាជជន​ក្នុង​ខេត្ត​កោះ​កុងទាំង​មូល​។ លោក​ជំទាវ​ មិថុនា ភូថង បាន​បញ្ជាក់​ថា៖​ ខេត្ត​កោះ​កុង​ បាន​រំ​ដោះ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ពត​ ក្រោយ​គេ​ គឺ​នៅ​ថ្ងៃ​១៧​ ខែ​មករា​ ឆ្នាំ​១៩៧៩​។​

        ថ្លែង​ក្នុង​ឱកា​ស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​៖ ការ​ជួប​ជុំគ្នា​នេះ​ ដើមី្ប​រំឮក​នូវ​ទិវាជ័យ​ជំនះ ​ក្នុង​ស្មារតី​គោរព​ដឹង​គុណ​ចំពោះ​វីរៈ​យុទ្ធជន​ យុទ្ធនារី​ និង​អ្នក​សេ្នហា​ជាតិ ​ដែល​បាន​ធ្វើ​ពលិកម្ម​ ក្នុង​បុព្វ​ហេតុ​រំដោះ​ជាតិ​មាតុ​ភូមិ ​និង​អាយុ​ជីវិត​ប្រជាជន​ពី​របប​ប្រល័យ​ពូ​ជសាសន៍​ ប៉ុល​ ពត​​។ ទោះ​បី​រយៈ​ពេល ​៤៤​ឆ្នាំ​បាន​កន្លង​ទៅហើ​យ​នោះក៏​ពិត​មែ​ន តែ​នេះជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ ដែល​មាន​អត្ថន័យ​ដ៏​ធំ​ធេង ​សម្រាប់​ប្រជាជាតិ​ខ្មែរ​គ្រប់​ជំនាន់ ​ក៏​ដូច​មនុស្ស​ជាតិ​ ដែល​ស្នេហា​សន្តិភា​ព និង​យុត្តិធម៌​នៅ​លើ​ពិភព​លោក​​។ សម្តេច​ពិជ័​យសេនា​បាន​បន្ត​ថា​៖ រយៈ​ពេល​ ៤៤​ឆ្នាំ​ម​កនេះ​ អ្វីៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​មិន​នឹក​ស្មា​នដ​ល់ ​ក្រោយ​ពីកម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទិច​​ខ្ទី​ទៅ​ហើយនោះ ​បាន​ប្រឹង​ងើប​ឈរ​ឡើង​វិញ​ និង​បាន​កំពុង​បោះ​ជំហានយ៉ាង​ស្វា​ហាប់​ លើ​មាគ៌ា​សុខ​សន្តិភាព ​ប្រជា​ធិបតេយ្យ ​សហ​ប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​។ ជា​ចុង​ក្រោយ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ក្នុ​ង​ខេត្ត​កោះ​កុង​ ត្រូវ​បន្ត​ចូល​រួម​ការ​ពារ​សន្តិភាព​ដោយត្រូវ​ទៅ​បោះ​ឆ្នោត​ ជូន​គណៈ​បក្ស​ប្រជាជន​កម្ពុជា​ នា​ថ្ងៃទី​២​៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ខា​ងមុខ​ ដើម្បី​ទទួល​បាននូវ ​សន្តិភាព ​និង ការ​ឯកភាព​ជាតិ​ពេញ​លេញ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ