ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​សំណេះ​សំណាល ​និង​ណែនាំ​កង​កម្លាំង​ការ​ពារ​ ត្រៀម​ការពារ​ព្រឹត្ត​ការណ៍​ស៊ី​ហ្គេម​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
620
3010 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​សំណេះ​សំណាល ​និង​ណែនាំ​កង​កម្លាំង​ការ​ពារ​ ត្រៀម​ការពារ​ព្រឹត្ត​ការណ៍​ស៊ី​ហ្គេម​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ២០២៣​

       នៅ​ពហុកីឡ​ដ្ឋាន​មរតក​តេជោ ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ លើក​ទី​៣២​ និង​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើក​ទី​១២​ ខេម​សុក​ (CAMSOC) ​បាន​រៀប​ចំ​ពិធី​ត្រួត​ពិនិត្យ ​និង​សំណេះ​សំណាល​កង​កម្លាំង​ការ​ពារ​សន្តិសុខ ​និង​សណ្ដាប់​ធ្នាប់​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ២០២៣ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ព​ស់​ខ្ពស់​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈ​កម្មាជិការ​ជាតិ​ CAMSOC។

        ក្នុង​ពិធី​ត្រួត​ពិនិត្យ​ និង​សំណេះ​សំណាល​ជា​កង​កម្លាំង​ការ​ពារ​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ២០២៣ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា៖ ​គណៈ​កម្មាធិការ​ជាតិ​ CAMSOC ចង់​បង្ហាញ ​និង​ផ្សព្វ​ផ្សាយ​ឱ្យ​មតិ​សាធារណ​ជាតិ​ និង​អន្តរជាតិ​បាន​ជ្រា​បថា​ កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុ​ង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ី​​ហ្គេម​-​អាស៊ាន​ប៉ារ៉ា​ហ្គេម​ (SEA ​Games-ASEAN​ Para Games) តាម​រយៈ​ការ​ត្រៀម​កម្លាំង ​មធ្យោបាយ ​ឧបករណ៍​សម្ភារៈ​គ្រប់​ប្រភេទ​ សម្រាប់​ធានា​នូវ ​សុខ​សុវត្ថិភាព​ និង​ភាព​កក់​ក្ដៅ​ជូន​ដល់​ប្រតិភូ​កីឡា ​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋា​ភិបាល​ទាំង​ ១១​ប្រទេស ​មន្ដ្រី​កីឡាអន្តរជាតិ​មក​ពី​ជុំ​វិញ​ពិភព​លោក ​ថ្នាក់​ដឹក​នាំ​ចលនា​អូឡាំ​ពិក​ពិភព​លោក ​និង​អ្ន​ក​គាំទ្រ​ទេស​ចរណ៍​ រាប់​ម៉ឺន​នាក់ ​មក​ចូល​រួម​នៅ​កម្ពុជា​ ដែល​កំពុង​រ​ស់​នៅ​ក្រោម​ម្ល​ប់​ដ៏​ត្រជាក់​នៃ​សន្តិភាព ​និង​ការ​អភិវឌ្ឍ ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ឥត​ឈប់​ឈរ​។​

        ដើម្បី​ធានា​អនុវត្ត​ភារកិច្ច​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ផ្ដល់​ការ​ណែនាំ​មួយ​ចំនួន​ គណៈ​កម្មការ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ សហការ​ជា​មួយ​គណៈ​កម្មការ​ជំនាញ​ពាក់​ព័ន្ធ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ CAMSOC ធ្វើ​បច្ចុប្បន្ន​ភាព​ផែន​កា​រការ​ពារ​ជា​ប្រចាំ ​និង​ត្រូវ​ដាក់​ចេញ​នូវ​វិធាន​ការ​ជាក់​​ស្តែង​ ដើម្បី​ពង្រឹង​សុវត្ថិភាព​ សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ សម្រាប់​ព្រឹត្តិការណ៍ ​SEA Games និង​ASEAN​ Par​a Games​ 2023​។ ជាមួយ​គ្នា​នេះ​ ត្រូវ​ខិត​ខំប្រមូល​ព័ត៌មា​ន​​ និង​ធ្វើការ​វិភាគ​វាយ​តម្លៃ ​ស្ថាន​ការណ៍​សន្តិ​សុខ​រួម​នៅ​កម្ពុជា​ សភាព​ការណ៍​តំបន់​ និង​សកល​លោក​ ដើម្បី​កំណត់​វិធាន​ការ​គន្លឹះ ​បម្រើ​ឱ្យ​សកម្មភាព​អនុវត្ត​ជាក់​ស្ដែង​បាន​ទាន់​ពេលវេលា។​ ត្រូវ​ធ្វើការ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បន្ថែម​ដល់​កង​កម្លាំង​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​ ដែល​មាន​សមត្ថភាព ​និង​បទ​ពិសោធន៍​ការ​ពារ​ព្រឹត្តិការណ៍​ធំៗ​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​នា​ពេល​កន្លង​មក​ ដើម្បី​ឱ្យ​ស្រ​ប​ទៅ​នឹងស្ថាន​ភាព​ជាក់​ស្ដែង​។​ ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​កង​កម្លាំង​ជំនាញ​គ្រប់​ប្រភេទ សំដៅ​លើក​កម្ពស់​ស្មារតី​ទទួលខុស​ត្រូវ​ខ្ព​ស់ ក្នុង​ការ​ពង្រឹង​ និង​គ្រប់​គ្រ​ងស្ថាន​ការណ៍​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ប្រទេ​ស​ឱ្យមាន​ប្រសិទ្ធ​ភាព​ ធានា​បរិយាកាស​សន្តិសុខ​រួម ​និង​គាំទ្រ​ដល់​ព្រឹត្តិ​ការណ៍​ នៃ​ការ​ប្រកួត​កីឡា ​SEA​ Games - ASEAN ​Para Games 2023។ កម្លាំង​ការពារ​ទាំង​អស់​ត្រូវ​អនុវត្តភារកិច្ច​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ធ្វើជា​គំរូល្អ​នៅ​គ្រប់​ទិដ្ឋភាព គ្រប់​កាយ​វិការ​ គ្រប់​ពេល​វេលា ​គ្រប់​ទី​កន្លែង ​និង​ផ្ដល់​ស្នា​ម​ញញឹម​រួស​រាយ​រាក់​ទាក់ តាម​អភិក្រម ​"សុវត្ថិភាព​របស់​អ្នក​ គឺ​ជា​កាតព្វ​កិច្ច​រប​ស់​ខ្ញុំ​”​

         សូម​បញ្ចាក់​ថា៖ ​កង​កម្លាំង ​ត្រៀម​ការ​ពារ​ព្រឹត្ត​ការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ២០២៣ ​នេះ ​មាន​ការ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិសុខ​ចំនួន ​៤.៧៤៣ ​នាក់ ​រួម​មាន​៖ នគរបាល,​ កង​រាជ​អាវុធហត្ថ,​ បញ្ជាការ​ដ្ឋាន​អង្គរក្ស,​ កង​ទ័ព​, ​ក្រសួង​សុខា​ភិបាល, ​អគ្គិសនី​កម្ពុជា​ ខណៈ​មធ្យោបាយ ​ឧបករណ៍​សម្ភារៈ​គ្រប់​ប្រភេទ​ រួម​មាន​៖​ ម៉ូតូ ​សរុប​ចំនួន ​១៦៣​គ្រឿង​,​ រថយន្ត​សរុប​ ចំនួន​ ២៤៤​គ្រឿង​,​ រថយន្ត​ធុន​ស្រាល​ចំនួន ​១៧៧​គ្រឿង, ​រថយន្ត​ធុន​ធ្ងន់​ចំនួន​ ៥៩​គ្រឿង​,​ និងរ​ថយន្ត​សុវត្ថិភាព​ចំនួន​ ៨​គ្រឿង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ