ព័ត៌មាន

ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​កម្លាំង​ឆ្លើយ​តប ​ឧប្បត្តិ​ហេតុ​បឋម ​ដែល​បង្ក​ឡើង​ដោយ ​សារ​ធាតុ​គីមី​ អាវុធ​គីមី ​អាវុធ​នុយ​ក្លេអ៊ែរ ​អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុ​សកម្ម​
នាយកដ្ឋានព័ត៌មាន(៣)
392
3013 ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​កម្លាំង​ឆ្លើយ​តប ​ឧប្បត្តិ​ហេតុ​បឋម ​ដែល​បង្ក​ឡើង​ដោយ ​សារ​ធាតុ​គីមី​ អាវុធ​គីមី ​អាវុធ​នុយ​ក្លេអ៊ែរ ​អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុ​សកម្ម​

      អគ្គ​លេខា​ធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ បាន​រៀប​ចំ​ ពិធី​បិ​ទវគ្គ​ហ្វឹក​ហ្វឺន​កម្លាំង​ឆ្លើយ​តប​ ឧប្បត្តិ​ហេតុ​បឋម​ ដែល​បង្ក​ឡើង​ដោយ ​សារធាតុ​គីមី ​អាវុធ​គីមី​ អាវុធ​នុយ​ក្លេ​អ៊ែរ ​អាវុធ​ជីវសាស្ត្រ​ និង​អាវុធវិទ្យុសកម្ម​ ដោយ​មាន​ការ​សហការ​ជា​មួយ​មជ្ឈមណ្ឌល ​ឧត្តមភាព ​ផ្នែក​គីមី​សាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាព​អឺរ៉ុប (EU) CBRN_CoE) និង​វិទ្យាស្ថាន​សន្តិសុខ​អន្តរជា​តិ និ​ងការ​គ្រប់​គ្រង​គ្រោះ​អាសន្ន​ (ISEMI) សម្រាប់​ការ​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ នៃ​កា​រប្រកួត​កីឡា​ស៊ី​ហ្គេម​ លើក​ទី​ ៣២ ​និ​ង​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១២​ ឆ្នាំ​២០២៣ ​ក្រោម​អធិបតី​ភា​ព នាយ​ឧត្តម​សេនីយ៍ ​បណ្ឌិត ផន ណារ៉ា អគ្គ​លេខា​ធិការ​ អគ្គ​លេខា​ធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២៣ ​វេលា​ម៉ោង​១៣ៈ៣០​នាទី​​រសៀល ​ នៅ​ប​ន្ទ​ប់បាយ័ន្ធ ​អគារ​A​(ខាង​កើត)​ ជាន់ទី​២​ ទី​ស្ដីការក្រសួង​ការ​ពារ​ជាតិ។​​

       ឧត្តម​សេនីយ៍​ទោ​ វ៉ាន សម្រេច នាយ​ក​រង​ នាយក​ដ្ឋាន​ហ្វឹ​កហ្វឺន​ អគ្គ​អគ្គ​លេខាធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិអាវុធ​គីមី ​បាន​ឲ្យដឹង​ថា៖ គោលបំណង​ហ្វឹក​ហ្វឺន ​ដើម្បី​កសាង​នូវ​ធន​ធាន​មនុស្ស​ចូល​រួម​ការ​ពារ​សុវត្ថិភាព​សន្តិសុខ​ គីមី​សាស្ត្រ ​ជីវ​សាស្ត្រ វិទ្យុ​សកម្ម ​និង​នុយ​ក្លេអ៊ែរ ក្នុងការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក ​ទី​៣២ ​និង​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើកទី​១២ ​ឆ្នាំ​២០២៣ ​និង​រាល់​ឧប្បតិ​ហេតុ​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​គីមី​សាស្ត្រ​ជីវសាស្ត្រ ​វិទ្យុ​សកម្ម​ និង​នុយ​ក្លេ​អ៊ែរ​ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

         ក្នុ​ង​របាយ​ការណ៍​បញ្ចប់​វគ្គ​ បាន​បញ្ជាក់​អោយ​ដឹង​ថា៖ ​វគ្គ​ហ្វឹក​ហ្វឺន​ ត្រូ​វបាន​បែង​ចែក​ជា​ពីរ​ និង​មាន​រយៈពេល​ហ្វឹក​ហាត់​ ១០​ថ្ងៃ ​ក្នុង​នោះ ​ទី១​ សិក្ខា​សាលាកា​រ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្ត​រ​ស្ថាប័ន ​ស្ដី​ពី​ការ​យល់​ដឹង ការឆ្លើយ​តប​ឧប្បត្តិ​ហេតុ ​ផ្នែក​គីមី​សាស្ត្រ​ ជីវសាស្ត្រ​ វិទ្យុ​សកម្ម​ និង​នុយ​ក្លេអ៊ែរ​ សម្រាប់​ការ​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡាអា​ស៊ី ​អាគ្នេយ៍ ​លើក​ទី​៣២ ​និង​កីឡាប៉ារ៉ាហ្គេ​ម​លើក​ទី១២ ​ឆ្នាំ​២០២៣ ​ដែល​មាន​សមាស​ភាព​សរុប​រួ​ម ចំនួន​ ២៥​នាក់ ​គ្រូ ​ចំនួន​ ០៥​នាក់​ និង​សិក្ខាកាម​អន្តរ​ស្ថាប័ន​ ចំនួន ​២០​នាក់ មក​ពី​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​, នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​,​ នាយក​ដ្ឋាន​គ្រប់​គ្រង​សន្តិសុខ​ឯកជន ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​​, ​ស្នង​កា​រដ្ឋាន​នគរបា​ល​រាជ​ធានី​ភ្នំពេញ, ​នាយក​ដ្ឋាននគរ​បាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ,​ នាយក​ដ្ឋាន​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ, ​នាយក​ដ្ឋាន​មន្ទី​រ​ពេទ្យ ​ក្រសួង​សុខាភិ​បាល​, នាយក​ដ្ឋាន​ប្រយុទ្ធ​ នឹង​ជម្ងឺ​ឆ្លង​ ក្រសួង​សុខា​ភិបាល​, បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​,​ អគ្គ​លេខា​ធិការ​ដ្ឋាន ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​។​ វគ្គ​នេះបា​ន​ផ្តោត​លើ​ខ្លឹម​សារ​មេរៀន​ការ​ធ្វើ​បទ​បង្ហាញ​ណែនាំ ​ដោយ ​វិទ្យាស្ថាន​ការ​ពារ​សន្តិសុខ​អន្តរជាតិ ​និង​ការ​សង្គ្រោះ​បន្ទាន់​ (ISEMI)​។ កិច្ច​ពិភាក្សា​អនុវត្ត​កិច្ចការ​ចាំ​បាច់​សម្រាប់​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព​ការ​ការ​ពារ​ផ្នែក​គីមី​សាស្ត្រ​ ជីវ​សាស្ត្រ​ វិទ្យុ​សកម្ម​។​ ពិភាក្សា​ផែន​ការប្រតិបត្តិការ​ក្រុម​កម្លាំង​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​ ផ្នែក​គីមី​សាស្ត្រ​ ​ជីវសាស្ត្រ​ វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ​ និង​ពិនិត្យ​មើល​ទីតាំង​ជាក់​ស្តែង​សម្រាប់​ប្រតិបត្តិការ​កម្លាំង​ការ​ពារ​។ ទី២ ​វគ្គ​បំប៉ន​កម្រិត​ខ្ពស់​ និង​ឯកទេស​សម្រាប់​ក្រុម​កម្លាំង​ឆ្លើយ​តប​ គីមី​សាស្ត្រ​ ជីវ​សាស្ត្រ​ វទ្យុ​សកម្ម​ និង​នុយ​ក្លេអ៊ែរ ​របស់​អគ្គ​លេខា​ធិការ​ដា្ឋន ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ដែល​មា​នសមាស​ភាព​សរុប​រួម​ ចំនួន ​៦៥​នាក់ ​ក្នុង​នោះ​គ្រូ​ចំនួន ០​៥​នាក់ -សិក្ខា​កាម ​ចំនួន ​៦០​នាក់​ដោយ​ផ្តោត​លើ​ខ្លឹ​ម​សារ​មេរៀន​ការ​អនុវត្ត​មេរៀន​មូល​ដ្ឋាន​កម្លាំង​ឆ្លើយ​តប ​-​ការ​លាង​សម្អត ​CBRN​, ការ​ឆ្លើយ​ត​បទៅនឹង​ឧប្បត្តិហេតុ​វិទ្យុសកម្ម​ និង​វិធីសាស្ត្រ​ ការ​បង្កើត សេណារីយ៉ូ និង​ការ​អនុវត្ដ​ន៍​។ ការ​ឆ្លើយ​តប​រួម​ទៅ​នឹង​ឧប្បត្តិ​ហេតុ​គីមី ​ការ​បង្កើត​សេណា​រីយ៉ូ ​(នៅទីវាល) ​និង​ការ​ធ្វើ​លំហាត់​សាក​ល្បង​។​ លទ្ធផល​សិក្ខា​កាម​ក្រោយ​ពេល​ហ្វឹក​ហ្វឺ​ន និទ្ទេស​ល្អ=​ ៥៣នាក់ ​ស្មើ​៨៨​%, សំណូម​ពរ​ = ​០៧​នាក់ ​ស្មើ​១២​%, ចំណុច​ខ្លាំង​ សិក្ខា​កាម​ទាំង​អស់​យក​ចិត្ត​ទុកដាក់​លើ​ការ​រៀន​សូត្រ​ និង​ការ​អនុវត្ត​ការ​ធ្វើ​សេនា​ណារី​យ៉ូ ​និង​ការ​អនុវត្ត​រួម​គ្នា ការ​ឆ្លើយត​ប​ទៅ​នឹង​ឧប្បត្តិ​ហេតុ​គី​មី​សាស្ត្រ​ ជីវ​សាស្ត្រ​ វិទ្យុ​សកម្ម ​និង​នុយ​ក្លេអ៊ែរ​ នៅ​ក្នុង​បន្ទប់​ VIP​ របស់​ថ្នាក់ ​ដឹក​នាំ​នៅ​ទីលាន​បា​នល្អ​ប្រសើរ​។

        ក្នុង​នាម​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ប្រធាន​អាជ្ញាធរ​ជាតិ ​អាវុធ​គីមី, ឯកឧត្តម ផន ណារ៉ា បានថ្លែងនូវការ ​កោត​សរសើរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ នៃ​វគ្គ​បំប៉ន​ និង​បានថ្លែង​អំណរគុណ​ផង​ដែរ​ ចំពោះ​មជ្ឈមណ្ឌល​ឧត្ត​ម​ភាព​ ផ្នែក​គីមី​សាស្ត្រ​ ជីវសាស្ត្រ​ វិទ្យុស​កម្ម​ និង​នុយ​ក្លេអ៊ែរ ​របស់​សហភាព​អឺរ៉ុប​ (EU CBRN CoE) និង​វិទ្យាស្ថាន​សន្តិសុខ ​អន្តរ​ជាតិ ​និង​កា​រគ្រប់​គ្រង​គ្រោះ​អាសន្ន​ (ISEMI) ​នៃ​សាធារណរដ្ឋ​ស្លូវ៉ាគី ​ដែល​បាន​ ចូល​រួម​សហការ​ជា​មួយ ​អគ្គលេ​ខាធិ​ការ​ដ្ឋាន ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ក្នុង​ការ​រៀបចំ​វគ្គ​ ហ្វឹក​ហ្វឺន​ខាង​លើ និង​បាន​បញ្ជូន​គ្រូ​អ្ន​ក​ជំនាញ​ផ្នែក​សន្តិសុខ​សុវត្ថិភាព​គីមី​សាស្ត ​ជីវ​សាស្ត្រ​ វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ ​មកបណ្តុះបណ្តាល​កម្លាំង​ឆ្លើយ​តប​របស់​អគ្គ​លេខាធិ​ការដ្ឋាន ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ​និង​អន្ត​រស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ពេល​នេះ ​ដើម្បី​តៀម​បំពេញ​ភារកិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​ របស់​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ នៅក្នុង​ការ​ប្រកួត​កីឡាស៊ី​ហ្គេម ​ដែល​ជាកា​ររួមចំ​ណែក​មួយ​ ក្នុង​សន្តិសុខ​ទាំង​មូល​។​

         នាយ​ឧត្តម​សេនីយ៍ ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ចំពោះ​មុខ ​យើង​ត្រូវ​បន្តពុះពារ​ត​ទៅ​ទៀត ​ក្នុង​នោះប​ញ្ហាសម្ភារៈ​នៅ​ខ្វះខាត ​ដែល​តម្រូវ​ឱ្យយើង​ស្វែ​ង​រក​បំពេញ​បន្ថែម​តា​មគ្រប់​រូប​ភាព​ ដែ​លអាច​ធ្វើ​ទៅ​បាន​។ បញ្ហា​ស្មារតី​ ឆន្ទ​:​ទទួល​ខុស​ត្រូវ ​របស់​មន្ត្រី​គ្រប់​លំដាប់​ថ្នា​ក់ ពិសេស​កង​កម្លាំង​ឆ្លើយ​ត​ប ដែល​យើង​ទាំង​អស់​គ្នា​ បន្តពង្រឹង​លើ​ក​កម្ពស់​ភាព​ទទួល​ខុស​ត្រូវ​។​ នាយ​ឧត្តម​សេនីយ៍ ​បណ្ឌិត ផន ណារ៉ា បាន​បញ្ជាក់ថា​ ​អគ្គលេខា​ធិការ​ដ្ឋា​ន អាជ្ញាធរ​ជា​តិអាវុធ​គីមី​ នឹង​បន្ត​សហការ​ជា​មួយ ​មជ្ឈមណ្ឌល ​ឧត្តម​ភាព​ ផ្នែក​គីមី​សាស្ត្រ​ ជីវសាស្ត្រ​ វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ​ របស់​សហភាព​អឺរ៉ុប​ (EU CBRN CoE) និង​វិទ្យាស្ថាន​សន្តិសុខ​អន្តរជាតិ​ និង​ការ​គ្រប់​គ្រង​គ្រោះ​អាសន្ន​ (ISEMi) នៃសាធារណរដ្ឋ​ស្លូវា​គី រៀប​ចំ​វគ្គ​ពិសេស ​ក្នុង​ការ​ឆ្លើយ​តប​ឧប្បត្តិហេតុ​ដែល​បង្ក​ឡើង ​ដោយ​គីមី​សាស្ត្រ​ ជីវ​សាស្ត្រ វិទ្យុសកម្ម និ​ង​នុយ​ក្លេអ៊ែ​រ​ ក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​អាស៊ី ​អាគ្នេយ៍​លើក​ទី​៣២​ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​ ឆ្នាំ​២០២៣ ដោយ​មាន​ការ​ធ្វើ​លំហាត់លើ​តុ​ខ្សាច់​ និង​អនុវត្ត​ជាក់​ស្ដែង​ ដោយមាន​កា​រចូល​រួម​ដោយ​អន្តរ​ស្ថាន​ប័​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​នៅខែ​មីនា​ ឆ្នាំ​២០២៣​ ខាង​មុខនេះ  ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ