ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ឯកអគ្គ​រា​ជទូត​ថៃ​តែង​តាំ​ងថ្មី ​ប្រចាំ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
460
3014 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ឯកអគ្គ​រា​ជទូត​ថៃ​តែង​តាំ​ងថ្មី ​ប្រចាំ​កម្ពុជា​

         ​នា​រសៀលថ្ងៃទី​២៧​ ខែ​មករា​ ឆ្នាំ​២០២៣​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត្ត​ឲ្យ​ ឯកឧត្តម​ ជេតគៀត អាថាគ័រ ឯក​អគ្គរាជ​ទូត​ថៃ​ ប្រចាំក​ម្ពុជា​ ចូល​ជួបសម្តែង​ការ​គួរ​សម នៅ​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​។

         ជំនួប​ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យេ​សេនា ​ទៀ បាញ់ បាន​សម្តែង​ការ​ស្វាគមន៍ ​ចំពោះ​ឯកឧត្តម ​ឯកឧត្តម​ ជេតគៀត អាថាគ័រ ឯកអគ្គរាជ​ទូត​ថៃ ​ប្រចាំ​កម្ពុជា​ ដែល​បាន​ចូល​ជួប​សំដែង​កា​រគួ​រ​សម ​នៅ​ពេល​ដែល ឯកឧត្តម​ ត្រូវ​បាន​ទទួលការ​តែង​តាំង​ជា​ឯកអគ្គ​រា​ជ​ទូត​ថៃ​ថ្មី។ សម្ដេច​ពិជ័យេ​សេនា​ក៏​បាន​លើក​ អំពី​កិច្ចទំនាក់​ទំនង​,​ ការ​ពង្រឹង​ និង​ពង្រីក​ ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ ទ្វេ​ភាគី​ កម្ពុជា​-​ថៃ​ កន្លង​មក ក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជាតិ​ គឺ​កាន់​តែ​ប្រសើរ​ ឡើង​ជា​លំដាប់។​ ពិសេស​ពង្រឹង​កិច្ច​ សហប្រតិ​បត្តិ​ការ​ ទំនាក់​ទំនងនៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ​ទាំង​ព្រំ​ដែន​គោក​ និ​ងព្រំ​ដែន​ទឹក​ បាន​ល្អ​ នា​ពេល​កន្លង​ម​ក​។ ជាក់​ស្តែ​ង នៅ​ក្នុ​ងឆ្នាំ​២០២១​កន្លង​មក ​ទោះបី​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ​ជា​សកល​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​រដ្ឋា​ភិបាល ​ក្រសួង​ការ​ពារ​ប្រទេស​យើង​ទាំង​២​ នៅតែ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្នាតាម​រយៈ ការ​ផ្ដល់​សម្ភារៈ​ និង​បរិក្ខារ​ពេទ្យ គាំទ្រយុទ្ធនា​ការ​ជំងឺ​កូដ-១៩ ​ដល់​កង​យោធ​ពលខេម​រភូ​មិន្ទ,​ និង​មាន​ការ​ផ្លាស់​ប្តូរដំណើរ​ទស្សនកិច្ច​រវា​ងយោធា​ទាំង​២​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏បា​ន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល ​និង​កង​ទ័ព​ភូមិន្ទ​ថៃ​ ដែល​កន្លង​ម​កបាន ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​ជួរ ​ខ.ភ.ម​ លើ​វិស័យ​បច្ចេក​ទេស​នានា ​ក៏​ដូច​ជា​វិស័យ​អភិវឌ្ឍ​កសិកម្ម​ផង​ដែរ​។

         ជាកិច្ចឆ្លើ​យ​តប​ឯកឧត្តម​ ជេតគៀត អាថាគ័រ ឯកអគ្គ​រា​ជទូត​ថៃ​ ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​កម្ពុជា​និង​ថៃ​ នៅ​តែ​បន្ត​ពង្រឹង​និង​ពង្រីក​ឲ្យ​បាន​ គឺ​កាន់​ប្រសើរ​ឡើង​ថែម​ទៀត ​។ ឯ.ឧ ​បាន​បន្តថា​៖​ ការម​ក​ទទួលភា​រកិច្ច​ការទូត​ថ្មី​នៅ​កម្ពុជា​ ឯ.ឧ ​និងខិ​តខំ​អនុវត្ត​ បន្ត​ឲ្យកាន់​តែ​ប្រសើរ​ឡើងនូ​វ​ទំនា​ក់ទំ​នង​កិច្ច​សហប្រតិបត្តិកា​រ​ រវាង​ប្រទេស​យើង​ទាំង​២​កង​ទ័ព​ទាំង​ ២​កាន់​តែ​ រឹ​ង​មាំថែម​ទៀត។ ឯកឧត្តម​​ ក៏​បាន​សំ​ដែង​នូវ​អំ​ណរសា​ទរ​ ចំពោះ​លទ្ធល​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែលឆ្នាំ​នេះក​ម្ពុជា​ទទួល​ធ្វើជាម្ចាស់​ផ្ទះ ​ដោយឡែ​កកិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ អាស៊ាន ​(ADMM Retreat) និង​កិច្ចប្រជុំរដ្ឋមន្ត្រី​ការ​ពារ​ ជា​តិអាស៊ាន​-​បូក​ លើក​ទី​ ៩​ (9 ADMM-Plus) ដែល​សម្តេច​ពិជ័យ​ បាន​ធ្វើជាប្រធាន​នៃ​កិច្ច​ប្រជុំ​កន្ល​ងមក​។ ឯ.ឧ ឯកអគ្គរាជ ទូតថៃ ក៏បានថ្លែងអំណ​រ​គុណ​ ដល់​សម្តេច​ពិជ័យ​ ដែល​សម្តេចតែងតែ​មាន​វត្តមាន​ជា​ប្រចាំ​ក្នុង​កិច្ច​ប្រជុំ​នានា ​ទាក់​ទង​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​ ២ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ