នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូដឹកនាំដោយលោក អូឡិក បេបាណូវ នាយក នាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេសរុស្សី បានអញ្ជើញមកជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៏ជាមួយនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយ ឧត្តមសេនីយ៏ឯក ម៉ម សុផាត នាយក នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ។
ក្នុងការផ្លាស់ប្តូរបទពិសោធន៏ ទៅវិញទៅមក បានបង្ហាញឲ្យឃើញថា នាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេសនៃ ប្រទេសទាំង ២ បានអនុវត្តកសាងច្បាប់ទូទៅសំរាប់កងទ័ពស្ទើរតែប្រហាក់ប្រហែលគ្នា គ្រាន់តែមានចំណុចខ្លះច្បាប់បានបង្កើតឡើងឲ្យសមស្របទៅតាមប្រទេសរៀងៗខ្លួនតែប៉ុណ្ណោះ។
ចំពោះបទបង្ហាញរបស់ ឧត្តមសេនីយ៏ឯក ម៉ម សុផាត បានឲ្យដឹងថា៖ នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិកម្ពុជា បានឋិតនៅក្រោម ៖
១. ឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រ ជាព្រះអធិបតី
២. ក្រុមប្រឹក្សាយោធា ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន
និងទី៣. ឋិតនៅក្រោម ក្រុមការងារស្រាវជ្រាវក្រុមប្រឹក្សាយោធា ដែលមានរដ្ឋលេខាធិការក្រសួងការពារជាតិមួយរូបជាប្រធាន។
ឯកឧត្តម ម៉ម សុផាត ក៏បានបង្ហាញដល់ប្រតិភូបន្តទៀតថា៖ នាយកដា្ឋននីតិកម្ម មានតួនាទី និងភារកិច្ចជាសេនាធិការឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលើការងារនីតិកម្ម
- រៀបចំសេចក្តីព្រាងច្បាប់ និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធដល់កិច្ចការពារជាតិ
- ផ្សព្វផ្សាយច្បាប់យោធា។ ទំនាក់ទំនងការងារផ្នែកច្បាប់ ជាមួយបណ្តាស្ថាបន័ពាក់ពន្ធ័មានតួនាទីជាក្រុមការងារ វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងការពារជាតិ។
ឯកឧត្តម នាយក នាយកដ្ឋាននីតិកម្ម បានបន្តទៀតថា៖ នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ បានបង្កើតឲ្យមាន នាយទាហានទទួលបន្ទុកផ្នែកច្បាប់នៃខភម មានចំនួន ៨៥អង្គភាពហើយ។ នាយទាហានទទួលបន្ទុកផ្នែកច្បាប់ទាំងនោះមានតួនាទី៖
• ជាជំនួយការផ្នែកច្បាប់ប្រចាំអង្គភាព
• ជាសេនាធិការឱ្យមេបញ្ជាការអង្គភាព ពាក់ពន្ធ័នឹងបទដ្ឋាន គតិយុត្ត
• ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដល់យោធិនក្នុងអង្គភាព
• ចូលរួមប្រជុំ និងចូលរួមសិក្ខាសាលាលើការងារច្បាប់តាមការអញ្ជើញរបស់នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ។
ចំពោះច្បាប់ដែលបានចូលជាធរមានសំរាប់ ខ.ភ.ម គឺមានដូចជា៖
• ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃខភម ឆ្នាំ១៩៩៧ សំរាប់យោធិនអាជីព និងយោធិនជាប់កិច្ចសន្យា។
ចំពោះបទប្បញ្ញត្តិ ដោយឡែកនាយទាហានថ្នាក់ឧត្តមសេនីយ៍គឺមាន៖
• ច្បាប់ស្តីពីសោធននិវត្តន៍ និងសោធន បាត់បង់ សមត្ថភាពការងារសម្រាប់យោធិន នៃខភមឆ្នាំ១៩៩៤
• ច្បាប់កាតព្វកិច្ចយោធា ឆ្នាំ២០០៦
• ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាការពារជាតិឆ្នាំ២០១៣ ៕