ព័ត៌មាន

ប្រជុំ​ឆ្លង​សេចក្តី​ព្រៀង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ខែ​មករា​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​បន្ត​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
479
3017 ប្រជុំ​ឆ្លង​សេចក្តី​ព្រៀង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ខែ​មករា​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​បន្ត​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​

        នៅ​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅ​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ មាន​បើក​កិច្ច​ប្រជុំ​ឆ្លង​សេចក្តី​ព្រៀង​របាយ​ការណ៍​បូក​សរុប​លទ្ធផលការ​ងារ​ខែ​មករា​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​បន្ត​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​ក្រោម​អធិបតី​ភាព ​នាយ​ឧត្តម​សេនីយ៍ ​នាង ផាត រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​​។ 

        ក្នុង​សេចក្តី​ព្រៀង​របាយ​ការ​ណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ ខែ​មករា​ ឆ្នាំ​២០២៣ ​ដែល​អាន​ដោយ​ ឧត្ដម​សេនីយ៍​ឯក​ ចាន់ សារ៉ាង អគ្គ​លេខា​ធិការ​រង​ និង​ជា​នាយក​ នាយក​ដ្ឋាន​សរុ​ប អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ ​បាន​បញ្ជាក់​ថា​៖​ ក្នុង​ខែម​ករា ​ឆ្នាំ២០២​៣​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​ពុះ​ពារ ​អនុវត្ត​តួនាតី​ភារកិច្ច​របស់​ខ្លួន​ តាម​កម្ម​វិធី​នយោ​បាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល ​និង​ភារ​កិច្ច​ចំពោះ​មុខ​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ការ​ងារ​ធំៗ​ជា​ច្រើន​គួរ​ជាទីមោទនៈ​។ ក្នុ​ង​នោះ​សភាព​ការណ៍​នៅ​តាម​តំបន់​ព្រំ​ដែន​ស្ងប់​ស្ងាត់​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់,​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បន្ត​ពង្រឹង​កិច្ច​ការពារ​ជាតិ​ លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំ​ដែន​គោក ​ដែន​សមុទ្រ​ ធ្វើ​សកម្ម​ភាព​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​។ ដោយ​ឡែក​ សភាព​ការណ៍​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ប្រទេស​មាន​ភាព​ល្អ​ប្រសើរ,​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ម្ចាស់​ការ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ធ្វើការ​បង្ការ​ ទប់​ស្កា​ត់ និង​បង្ក្រា​បសកម្មភាព​បទ​ល្មើស​គ្រប់​ប្រភេទ​​។ ក្រៅ​ពី​នេះ ​ក៏​បាន​ចូល​រួម​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ផ្សេងៗ ​ដូច​ជា​គ្រោះ​ជំនន់​ទឹក​ភ្លៀង,​ លិច​រលំ​បាក់​ផ្ទះប្រជាពលរដ្ឋ​, គ្រោះ​អគ្គីភ័យ​, នៅតា​មបណ្តា​ខេត្ត​មួយ​ចំនួន​ផ​ងដែរ​​។ កិច្ច​ប្រជុំ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​ លើ​របាយ​ការ​ណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ខែ​មករា ​ផង​ដែរ​។​

        មាន​មតិ​បូក​សរុប​កិច្ច​ប្រជុំ ​ឯកឧត្តម​ នាង ផាត​ បា​នមាន​ប្រសាសន៍​ថា​៖​ ខែ​មករា​ ឆ្នាំ​២០២៣​ កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំ​ណែក​ជួយ​ដល់​រាជ​រដ្ឋាភិបាល ​ដើម្បី​អភិវឌ្ឈន៍​ប្រទេស​ជាតិ​ ឲ្យ​កាន់​តែ​រីក​ចម្រើន​ បន្ទាប់​ពី​មាន​ការ​អាក់​ខាន​អ​ស់​រយៈ​ពេល​ជាង​ ​២​ឆ្នាំ​កន្លង​មក​ ដោយ​សារ​រោគ​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​ឆ្លង​កូវីដ-​១៩​​។ ឯកឧត្តម​ បា​នគូស​បញ្ជាក់ថា​ ទន្ទឹម​នឹង​ស្នាដៃ​សម្រេ​ច​បាន​ទាំ​ងនេះ​ កង​យោធ​ពលខេម​រ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ងារ​កសាង​ប្រវត្តិ​សាស្ត្រ​យោធា​ និង​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​។ ជា​មួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម ​នាង ផាត បា​ន​បញ្ជាក់​បន្ថែម​ថា​ សម្រាប់​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​ អនុវត្តតា​ម​កម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល ​និង​ភារ​កិច្ច​ជាក់​ស្ដែង​ចំពោះ​មុខ ​ហើយ​ក៏​ជា​ពេល​វេលា​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ត្រូវ​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​ ៧ ​ព្រម​ទាំ​ងធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី ៣២ ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​ ​១២ ​ឆ្នាំ​២០២៣​ និង​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ​ និង​កម្មវិធី​របស់​កង​ទ័ព​ ជាបន្ត​បន្ទាប់​ ក្នុង​នោះ ​ឯកឧត្តម​ បាន​ដា​ក់ចេញ​នៅ​ទិស​ដៅ ​ឲ្យ​ដល់​គ្រប់​អង្គភាព​កង​យោធ​ពលខេមរ​ភូមិន្ទ​ ត្រូវ​បន្ត​កសាង​ពង្រឹង​កិច្ច​ការ​ពារ​ជាតិ​ គ្រប់​វិស័យ​តា​មតំបន់​ព្រំ​ដែន​ និង​ចូល​រួម​ទប់​ស្កាត់​បង្ការ​បង្ក្រាប​សកម្ម​ភាព​បទ​ល្មើស​គ្រប់​ប្រភេទ ​នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ និង​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បាប់​ ឲ្យ​​មាន​ប្រសិទ្ធ​ភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ