ព័ត៌មាន

លោក​ជំទាវ​ ដាំ​ ដា​រីនី​ សំណេះ​សំ​ណាល​ជា​មួយយោ​ធិន​នា​រី មន្ទី​រ​ពេទ្យ​ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
582
3021 លោក​ជំទាវ​ ដាំ​ ដា​រីនី​ សំណេះ​សំ​ណាល​ជា​មួយយោ​ធិន​នា​រី មន្ទី​រ​ពេទ្យ​ព្រះ​កេតុ​មាលា​

        នា​ព្រឹក​ថ្ងៃទី០៨​ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ​លោក​ជំទាវ​​បណ្ឌិត​ ដាំ ដារីនី រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួ​យ​យោធិ​ន​នារី​នៅ​មន្ទី​រពេទ្យ​ព្រះ​កេតុ​មាលា​។​  

        ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ លោក​ជំទាវ​រដ្ឋ​លេខា​ធិការ ​ពាំ​នាំនូ​វការ​សួរ​សុខទុក្ខ​ពី​សំណាក់ ​សម្តេច​ពិជ័​យសេនា ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​ជូន​នាយ​ទាហាន ​នាយ​ទាហាន​រ​ង ពល​ទាហាន ​និង​អ្នក​ជំងឺ ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​និង​បាន​សម្តែង​នូវ​អំណរ​គុណ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ពេទ្យ​ទាំង​អស់​ដែល​បាន ​អនុវត្ត​ការ​ងារ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​ប្រកប​ដោយ​ ការ​ទទួល​ខុស​ត្រូវ ​ជា​ពិសេស​គឺ​បាន​ផ្តល់​នូវ​ការ​លើក​កម្ពស់​សមភាព​យេន​ឌ័រ​ ដោយ​បាន​ផ្តល់​ឱកាស ​ដល់​យោធិន​នារី​ក្នុង​ការ​បំពេញ​ការងារ ​ក្នុង​នោះគឺ​បាន​ផ្ត​ល់​តួនាទី​ និង​ឋាន្តរសក្កិ​បាន​យ៉ាង​ល្អ​ប្រសើរ​ផ​ងដែរ​។​ លោក​ជំ​ទាវ​រដ្ឋលេខា​ធិ​ការ​បាន​បន្ថែម​ទៀត​ថា ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្រោម​កា​រដឹក​នាំ​ដ៏​ឈ្លាស ​វៃ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​យន្ត​ការ​ច្បាប់​ជាច្រើ​នដើមី្ប​សម​ភាព​យេន ​ឌ័រ​ សំដៅ​លើ​កកម្ពស់​ស្ថាន​ភាព​សិទ្ធិ ​ឋានៈ ​និង​តួនារី​របស់​ស្ត្រី​កម្ពុជា​ ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ប្រកប​ដោយ​សមធម៌ ​គាំទ្រ​ឱ្យ​សម្រេច​បាន​នូវ​សមភាព​ពិ​តប្រាកដ ​រវាង​បុរស​និង​ស្ត្រី​ ដោយ​ទទួល​ស្គាល់​ ថា ​“ស្ត្រីជា​ឆ្អឹង​ខ្នង​ នៃ​សេដ្ឋកិ​ច្ច ​និង​សង្គម​ជាតិ​” និង​ចាត់​ទុក​ស្ត្រី​ជា​កម្លាំង​ដែល​មិន​អាច​ខ្វះ ​បាន​ក្នុង​ការ ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ លោក​ជំទាវ​បាន​ក្រើន​រំលឹក​ដល់​យោធិ​នារី​ថា​ កង​យោធពល​ខេមរ​ភូមិន្ទ​យើង​មា​ន កាតព្វ​កិច្ច​ការ​ពារ​ ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ​ការ​ពារ​ប្រ​ជា​ជន ​និង​ការ​ពារ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ ហេតុនេះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ត្រូវ​ការ​ពារ​អោយ​បាន​ដាច់​ខាត​នូវ​សន្តិភាព​។​

          នៅ​ទីប​ញ្ចប់​លោក​ជំទាវ​បាន​ផ្តាំ​ផ្ញើរ​ជូន​ដល់​យោធិន​នារី​ក្នុង​មន្ទីរ​ពេទ្យ ​ត្រូវ​បន្ត​រក្សា​ប្រពៃណី​ថ្លៃថ្នូ​ររបស់ ​ស្រ្តី​ខ្មែរ​ ស្មោះ​ត្រង់​ការពារ​ជាតិ​មាតុ​ភូមិ​ ពង្រឹង​សមត្ថភាព​ ទាំង​ចំណេះ​ដឹង​ និង​ជំនាញ​ក្នុង​ការ​បំពេញ ​ភារកិច្ច​ និង​គោរព​ឱ្យ​បាន​ម៉ត់​ចត់​នូវ​វិន័យ​ និង​បទ​បញ្ជា​របស់​កង​ទ័ព​។ លោក​ជំទាវ​បាន​ផ្តាំ​ផ្ញើរ​បន្ថែម​ ទៀត​ថា​ ត្រូវ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ អោយ​បាន​ទាំង​អស់​គ្នា​នា​ពេល​ខាង​មុខ​ ហើយ​ប្តេជ្ញា​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​នៅ​ឆ្នាំ​២០២៣ ​ខាង​មុខ ​ហើយ​ត្រូវ​ចូល​រួម​គាំទ្រ​នូវ​បេក្ខភាព ​សម្តេច​តេជោ ​ជា​នាយក​រដ្ឋមន្រ្តី ​និង​ឯកឧត្តម​ ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​បន្ត​វេ​ន នៅ ​ពេល​អនាគត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ