ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ ផ្តល់​បទ​ឧទ្ទេស​នាម​ស្តី​ពី​ “ប្រវត្តិ​សាស្រ្ត​កម្ពុជា ​ក្នុង​សម័យ​កាល​តេជោ​សែន​ នៅ​សាលា​ហ្វឹក​ហ្វឺ​នកង​កម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
548
3022 នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ ផ្តល់​បទ​ឧទ្ទេស​នាម​ស្តី​ពី​ “ប្រវត្តិ​សាស្រ្ត​កម្ពុជា ​ក្នុង​សម័យ​កាល​តេជោ​សែន​ នៅ​សាលា​ហ្វឹក​ហ្វឺ​នកង​កម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​

        កាល​ពី​ថ្ងៃទី០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ​ នាយ​ឧត្តម​សេនីយ៍ ​ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​កា​របរទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ សាង​ស​ង់វិមាន​ ​ឈ្នះ ​ឈ្នះ ​បាន​អញ្ជើញ​ទៅ​ផ្តល់​បទ​ឧទ្ទេសនាម​ស្តី​ពី ​“ប្រវត្តិ​សាស្រ្ត​កម្ពុជា​ ក្នុង​សម័យ​កាល​តេជោ​សែន​ “សន្តិភាព ​នយោបាយ ​ឈ្នះ ​ឈ្នះ ​ប្រវត្តិ​សាស្រ្ត​យោធា”​ ​អោយ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង ​ពលទាហាន ​ជា​កង​កម្លាំង​ ​មួក​ខៀវ ​នៅ​សាលា​ហ្វឹក​ហ្វឺ​ន​កង​កម្លាំង​រក្សា​សន្តិភាព​ ពហុ​ជាតិ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

         ឧត្តម​សេនីយ៍​ឯក ហួត គឹមសាន នាយ​កសាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ​បាន​អាន​របាយ​ការណ៍​ស្វាគមន៍​ដោយ​បាន​រាយ​ការណ៍​ ដោយ​សង្ខេប​អំពី​សកម្ម​ភាព​ ការ​ងារ​ហ្វឹក​ហ្វឺន​ របស់​សាលា​រក្សា​សន្តិភាព​ពហុជាតិ ​ដែល​ក្នុ​ងពេល​បច្ចុប្បន្ន​សាលា​បាន​នឹង​កំពុង​បណ្ដុះ​បណ្តាល​ ដល់​សិក្ខា​កាម​សរុប​ចំនួន​៥៣៩​នាក់​ ក្នុ​ងនោះ​រួម​មាន​៖ វគ្គ​ហ្វឹក​ហ្វឺន​ ​បណ្តុះ​បណ្តា​លជំនាញ​បោស​សំអាត​មីន​មនុស្ស​ធម៌ ក្នុងបេសក​កម្ម​ ដើម្បី​ឲ្យកម្ពុជា ​សម្រេច​បាន​នូវ​គោលដៅ​ឆ្នាំ​២០២៥​ កម្ពុ​ជា​គ្មាន​មីន​ លើ​ប្រធាន​បទ​ "​ផ្តល់​ដី​សុវត្ថិភាព ​បង្កើត​​ស្នាមញញឹម​“ មាន​សិក្ខា​កាម ​សរុប​ចំនួន​១៩២​នាក់​។ វគ្គហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ផ្នែក​គ្រឿង​ផ្ទុះ ​(TOT) (EOD​) ​បង្ហាត់​បង្រៀន​ដោយ ​យោធា​ចារ្យ​បារាំង​ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន ​៣០​នាក់​។ ​វគ្គ​ហ្វឹក​ហ្វឺន​ត្រៀមប្តូរ​វេន​ចេញ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​សាធារណ​រដ្ឋ​ អាហ្វ្រិ​កកណ្តាល​ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ សរុប​ចំនួន​ ២​កង​អនុសេ​នា​ធំ​ ស្មើនឹ​ង ​៣១៧​នាក់។​ ​

          ឯកឧត្តម​ បាន​បញ្ចាក់​ទៀតថា​៖ ​បន្ថែ​ម​លើជំ​នាញ​ខាង​លើ ​ជា​និច្ចជា​កាល​សាលា​តែង​តែយ​ក​ចិត្តទុក​ដាក់​ផ្សព្វ​ផ្សាយ ​អប់រំ​ណែនាំ​ ដល់​នាយទា​ហាន​ នាយ​ទាហានរ​ង​ និង​ពល​ទាហាន ​ទាំង​អស់​ឲ្យ​យល់​ដឹង​អំពី​ច្បាប់​នានា ​ដូចជា​​៖​ ច្បាប់​គ្រប់​គ្រង ​អាវុធ​ជាតិ​ផ្ទុះ​ជាតិ​-​អន្តរ​ជាតិ​ ច្បាប់​សិទ្ធិ​មនុស្ស ​ច្បាប់​សង្គ្រាម​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ភាសា​បារាំង​ ភាសា​អង់គ្លេស​ ព័ត៌​មាន​វិទ្យា​ អប់រំ​នាយ​ ច្បាប់​ និង​លក្ខន្តិកៈទូ​ទៅ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ច្បាប់​ផ្សេងៗ​ ទៀត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ព្រ​មទាំង​សិក្សា​រៀន​សូត្រ​អំពី​ច្បាប់​ វប្បធម៌ ​ប្រពៃ​ណី​ ទំនៀម​ទំលាប់ ​ប្រទេស​ដែល​ត្រូ​វចេញ​ទៅ​បំពេញ​បេក​កម្ម​។​

         នៅ​ក្នុង​បទ​ឧទ្ទេស​នាម​ស្តី​ពី​ “ប្រវត្តិសាស្រ្ត​កម្ពុជា​ ក្នុង​សម័យ​កាល​ តេជោ​សែន​ ឯកឧត្តម​ ណឹម សុវត្ថិ បាន​លើក​ឡើងអំ​ពី​ដំណាក់​កា​ល នៃ​សភាព​ការណ៍​នីមួយៗ ​មក​ឆ្លុះ​បញ្ចាំង​ឲ្យ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ ពល​ទាហាន​ នៅ​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ ពហុ​ជាតិ​ បាន​យល់​ជ្រួត​ជ្រាប​អំពី​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​កើ​តមា​នឡើង​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ពេល​កន្លង​មក​ ជា​ពិសេស​ដំ​ណាក់​កាល​ប្រទេស​ជាតិ​ឆ្លង​ផុត​ ការ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​ និង​ឈាន​ដល់​ដំណាក់​កាល​ទទួល​បាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ក្រោម​គោល​នយោ​បាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​តេជោ ​ហ៊ុន សែន គឺជា​ដំ​ណាក់​កាល​វិសេស​វិសាល​ដែ​លត្រូវ​តែកត់​ត្រា ​ក្នុង​ប្រវត្តិ​សាស្ត្រ​ជាតិ​​។ ឯកឧត្តម ណឹម សុវត្ថិ បាន​បញ្ជាក់​ថា៖​ ដំណាក់​កាល​ប្រវត្តិ​សាស្រ្ត​សម័យ​​តេជោ​សែន ​ទាក់​ទង​ទៅ​នឹ​ង​ទិដ្ឋភាព​ ៣​ ធំៗ ​ដែល​ក្នុ​ងនោះ​ទី​ ១ ​ទិដ្ឋភាព​ប្រវត្តិ​សាស្ត្រ​ទូទៅ​ ដែល​​ឆ្លង​កាត់​កន្ល​ង​មក​ ដែល​មាន​ការ​ប្រែប្រួល​ច្រើន​បំផុត, ​ទី ២​ ទិដ្ឋភាព​នៃ​សង្គ្រាមដែលប្រទេស​យើង​ឆ្លង​កាត់​ ហើយ​ ទី​ ៣ ទិដ្ឋភាព​នៃ​សន្តិភាព​ពេញ​លេញ ​ដែល​យើង​បាន​ទទួល​ ហើយ​យើង​នៅ​តែបន្ត​ខិត​ខំ​ ថែ​រក្សាស្មារតី​ការ​ពារ​សន្តិភាព​នេះ​ត​ទៅ​ទៀត​ឱ្យបាន​គង់​វង្ស​។​

          ក្នុង​បទ​ឧទ្ទេស​នាម​ នោះ ​ឯកឧត្តម ណឹម សុវត្ថិ បាន​លើក​​ជាសំណួរ​ថា៖​ តើ​សន្តិភាព​ជា​អ្វី​? ​ឯកឧត្តម​បញ្ជាក់​ថា៖​ សន្តិភាព​គឺ​ការ ​មិន​មាន​សង្គ្រាម​ ការ​មិន​មាន​ជំលោះ ​មិន​មាន​ស្នូល​គ្រាប់​កាំភ្លើង​។ បន្ថែ​ម​លើ​នេះទៀត ​សន្តិភាព​ដែល​មាន​ន័យ​ថែម​ទៀត ​គឺ​សន្តិភាព​ដែល​មាន​នៅ​ក្នុង​ការ​ជឿជា​ក់ ​មួយ​នៅ​ក្នុង​អារម្ម​ណ៍មួយ ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។​ នេះទើប​ហៅ​ថា​សន្តិភាព​ពិត​ប្រាកដ​។​ ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា៖​ ការ​លើក​កម្ព​ស់ស្មារតី​ នៃ​ការ​ថែ​រក្សា​សន្តិភាព ​ជា​កត្តា​ត្រូវក​ត់​សម្គាល់​ ដែល​ត្រូវ​យល់​អំពី​ថ្ងៃទី ​២៩​ ខែ​ធ្នូ​ ឆ្នាំ ​១៩៩៨ ​ដែលហៅ​ថា​ទិវានយោ​បា​យ​ឈ្នះ ឈ្នះ​។ ទិវានៃការ​បញ្ចប់​សង្គ្រា​មស៊ីវិ​លទាំង​ស្រុង ​ជា​មួយ​នឹង​ការ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​។​ អត្ថន័យ​ថ្ងៃទី​ ២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨​ ​នេះ ជា​​ការ​ចង​ចាំ​ទុក ​ជាការ​បរិច្ឆេទ​ ជា​ប្រវត្តិ​សាស្ត្រមួយ ​នៅ​ក្នុង​សម័យ​តេជោ​សែន​។ 

        ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ណឹម សុវត្ថិ ក៏បាន​ពន្យល់​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ជា​កង​កម្លាំង​រក្សា​សន្តិភាព ​នៅ​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​​សន្តិភាព​ ពហុ​ជាតិ​ អំពី​អ្វី​ទៅ​ជា​នយោ​បាយ​ឈ្នះ ឈ្នះ​។ ឯកឧត្តម ​បាន​បញ្ជាក់​ថា៖ ​នយោ​បាយ​ឈ្នះ ឈ្នះ ​គឺស​ម្ដេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​បាន​បង្កើត​ឡើង ​ដែល​យើង​បា​ន​ប្រសិទ្ធ​នាម​ជូន​សម្ដេច​ថា​ ជា​អគ្គ​មគ្គុទេស​ក៏​ឯក​ បង្កើត ​ហើយ ​ដឹក​នាំ នយោ​បាយ​ ឈ្នះ ​ឈ្នះ ​នេះ។​ ដូច្នេះ​ហើយ​ទើប​ពាក្យ​ស្លោក​ អរគុណ​សន្តិភាព​ បាន​ភ្ជាប់​មក​ជា​មួយ​នឹ​ងពាក្យ​ អរគុណ​នយោ​បាយ​ ឈ្នះ​ឈ្នះ​។ ក្នុង​ន័យ​នេះ​ ឯកឧត្តម ​ក៏​បាន​បក​ស្រាយ​ អោយ​ដល់​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ ពល​ទាហាន ​បាន​យល់​ផ​ងដែរ​ អំ​ពី​ពាក្យ​អរគុណ​សន្តិភាព ​អរគុណ​នយោ​បាយ​ ឈ្នះ ឈ្នះ ​ដឹង​គុណ​ស្ថាបនិក​ មគ្គុទេ្ទស​ក៍​ឯក ​និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ​ដែល​នាំ​មក​នូវ ​សន្តិភាព​ និង​ការ​ឯកភាព​ជា​តិពេញ​លេញ ​ដែល​ពាក្យ​ស្លោក ​អរគុណ​សន្តិភាព ​សម្រាប់ ​កត់​ត្រា​ សម្គាល់​ក្នុង​ប្រវត្តិ​សាស្ត្រ​ កម្ពុជា​ សម័យ​តេជោ ​សែន​។ ឯកឧត្តម ​ណឹម សុវត្ថិ ​ក៏បាន​ផ្តាំផ្ញើ ​ដល់​កង​កម្លាំង​មួក​ខៀវ​ នៅពេ​ល​ដែល​ចេញ​ទៅ​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវខ្លឹម​សារ​នៃ ​នយោ​បាយ​ឈ្នះ ឈ្នះ ​អោយ​បាន​មត់​ម៉ាំ ​ក្នុង​នេះ​ផង​ដែរ ​ត្រូវ​ចេះស្វែង​យល់​អំពីកត្តា​ដែល​បង្កើត​ជា​សង្គ្រាម​ កត្តា​ស្វែង​រ​ក សន្តិភាព​រប​ស់​ប្រទេស​ដែល​ខ្លួន​បំពេញ​បេសក​កម្ម ​ដើម្បី​ជា​មេរៀន​ធ្វើ​ការ​ប្រៀប​ធៀប ​រវា​ង​ដំណោះ​ស្រាយ​ ដែល​កម្ពុជា​យើង​ធ្លាប់​ឆ្ល​ង​កាត់​ក្នុង​ពេល​កន្ល​ង​មក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ