ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ប្រជុំ​បូក​សរុប ​និង​វាយ​តម្លៃ​លទ្ធផល​ ​នៃកិ​ច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ អាស៊ាន​ ឆ្នាំ​២០២២ ​
នាយកដ្ឋានព័ត៌មាន(៣)
599
3023 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ប្រជុំ​បូក​សរុប ​និង​វាយ​តម្លៃ​លទ្ធផល​ ​នៃកិ​ច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ អាស៊ាន​ ឆ្នាំ​២០២២ ​

         នៅទី​ស្តីការ​ក្រសួង​ការ​ពា​រជាតិ​ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប ​និង​វាយ​តម្លៃ​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ​អាស៊ាន ​(ADMM) ​លើក​ទី​១៦ ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM Retreat) និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក ​(ADMM-Plus) ឆ្នាំ​២០២​២ នា​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ នេះ ​ស្ថិត​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

         មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ ដែល​ប្រជា​ជាតិ​កម្ពុជា​ ក្រសួង​កា​ពារ​ជាតិ​ និង​ខ.ភ.ម ​ទទួល​បាន​ជោគ​ជ័យ​គួរ​ជាទីមោទនៈ​ ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើក​ទី​១៦ ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីកា​រពា​រ​ជាតិ​អាស៊ាន​(ADMM Retreat) និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-បូក(​ADMM-Plus) ឆ្នាំ​២០២២​ បាន​ដោយ​ផ្ទាល់​ពិត​ជា​អស្ចារ្យ​ខ្លាំង​ក្លាណាស់​ ដែល​កន្ល​ង​មក​នេះ​នៅ​បណ្តា​ប្រទេស​នានា ​បាន​រៀបចំ​កិច្ច​ប្រជុំ​ធ្វើ​ឡើង​ត្រឹម​តែ​តាម​ប្រព័ន្ធ​វីដេអូអ​នឡាញ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​ថម​ថយ​នូវ​បញ្ហា​ការ​រាត​ត្បាត​ជម្ងឺ​កូវីដ-១៩។ សម្តេច​ពិជ័យ​សេនា​ បាន​បន្ត​ថា​ នេះ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​របស់​ប្រជា​ជាតិ​កម្ពុជា​ និង ​ខ.ភ.ម​ ហើយ​ខាង​មុខនេះ​យើង​នៅមាន​កិច្ច​ការ​ជា​ច្រើន​ទៀត ​ដែល​យើង​ត្រូវ​បន្ត​ធ្វើ ​ក្នុង​នោះ ​ការ​ចូល​រួមនូវ​កិច្ច​ប្រជុំរដ្ឋ​មន្ត្រី​ការពា​រ​ជាតិ​អាស៊ាន ​ឆ្នាំ​២០២៣ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ជាមួយគ្នា​នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​សម្តែង​នូវការ​កោត​សរសើរ​ និង​អំណរ​អរគុណ​ចំពោះ​អនុគណៈ​កម្មការ ​ក្រុម​ការងារ ​និង​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ ពិសេស​នាយក​ដ្ឋាន​អាស៊ាន ​ដែល​បាន​ខិត​ខំ​ពុះពារ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​(ADMM) លើក​ទី​១​៦ កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពា​រជា​តិអាស៊ាន​(ADMM Retreat) និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន-បូក​(ADMM-Plus) ឆ្នាំ​២០២២​ ទទួល​បាន​ដោយ​ជោគ​ជ័យ​ តាម​របៀប​វីរៈ​ដែល​បាន​គ្រោង​ទុក​។​

         នៅក្នុងឱកាស​នោះ ​អង្គប្រជុំ​បាន​តាម​ដាន​ស្តាប់​នូវ​របាយ​ការណ៍​បូក​សរុបល​ទ្ធផល​របស់ ​នាយ​ឧត្តមសេនីយ៍​ ណឹម សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​កិច្ច​ការ​បរទេស​ និង​ជា​ប្រធាន​ អនុ​គណៈ​កម្មាការ​រៀប​ចំ​ខ្លឹម​សារ​ ​ឯកសារ ​និង​ការ​ងារ​រដ្ឋបាល -​ របាយ​ការ​ណ៍​បូក​សរុប​លទ្ធផល​របស់​ នាយ​ឧត្តមសេនីយ៍ ​សំ វណ្ណថន ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​អនុ​គណៈកម្មាការ​ពិធីការ​ និង​បដិ​សណ្ឋា​កិច្ច​ - របាយ​ការណ៍​បូក​សរុប​លទ្ធផល​របស់​ ឧត្តម​សេនីយ៍ឯ​ក​ លី កុសល ប្រធាន​អនុ​គណៈកម្មការ​ធានា ​និង​របាយ​ការ​ណ៍បូក​សរុប​លទ្ធផល​របស់​ នាយ​ឧត្តម​សេនីយ៍ ​សៅ សុខា អគ្គមេបញ្ជាការ​រង ​នៃ​ខ.ភ.ម ​មេប​ញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​ប្រធាន​អនុគណៈ​កម្មការ​សន្តិសុខ ​និង​សុខា​ភិបាល​ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ឆ្នាំ​២០២២​។​

          យោង​តាម​របាយ​ការណ៍​របស់​ក្រុម​ការ​ងារ​ខ្លឹម​សារ ​និង​ឯកសារ​ បា​ន​ឲ្យដឹង​ថា​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​លើក​ទី​១៦​ និង​កិច្ច​ប្រជុំពាក់ព័ន្ធ ​ឆ្នាំ​២០២២​ ដែល​ក្រសួងកា​រពា​រ​ជាតិ ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុងឆ្នាំ​២០២២​ មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន ​បី ​ក្នុង​នោះ ​ផល​ប៉ះពាក់​នៃ​ការ​រាត​ត្បាត​ជម្ងឺ​កូវីដ-១៩ ​សភាព​ការណ៍​នយោ​បាយ​ផ្លាស់​ប្តូរ​យ៉ាង​គំហុក ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ប្រុង​ប្រៀប​រៀប​ចំ​កិច្ច​ប្រជុំ ​(គឺវិបត្តិ​នៅមី​យ៉ាន់​ម៉ា​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ចិន​-​សហរដ្ឋ​​អាមេរិក​ និង​​បញ្ហា​សង្គា្រ​មរុស្ស៊ី-​អ៊ុយ​ក្រែន​) និង​និន្នាកា​រ​ប្រកាន់​ជំហរ​មិន​រួប​រួម​គ្នា​។​ ជា​មួយ​គ្នា​នេះ ​ក្រោ​ម​ការ​ដឹក​នាំ​ដ៏​ឈ្លាស់​វៃ​របស់​សម្តេច​ពិជ័យ​សេនា ​ក្រសួង​ការ​ពារ​ជាតិ​ សម្រេច​បាន​សមិទ្ធ​ផល​សំខាន់ៗ ​ដែល​ជា​ស្នាដៃ​របស់​កម្ពុជា​ គឺ​ឯកសារ​ទស្សន​ទាន​ចំនួន ​៣​ ឯកសារ​ពិភាក្សា​ចំនួន ​២ ​ចក្ខុវិស័យ​ភ្នំពេញ ​និង​សេចក្តី​ថ្លែង​ការណ៍​រួម​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ា​ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអាស៊ាន​-​បូក ​ឆ្នាំ​២០២២។​ កម្ពុជា​បាន​រៀប​ចំ​ឲ្យ​មាន​នូវកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក ​ជា​រូប​វន្ត​ ទោះ​បី​នៅមាន​ភាពប្រឈម​ខ្លះ​ពី​ជម្ងឺ​កូវីដ​-​១៩​ក៏​ដោយ។​ ជា​ឱកាស ​វិសេស​វិសាល​របស់​កម្ពុជា ​ដែល​ផ្តល់​ទីតាំង​នៅ​ខេត្ត​សៀម​រា​ប ជា​ទឹ​កដី​អច្ឆរិយៈ​ជូន​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហអាមេរិក-​ចិន​ បាន​ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​សន្តិសុខ​តំបន់​។​ និង​បាន​ផ្តល់​ឱកាស​ជូន​ដល់​រដ្ឋមន្ត្រីកា​រពារ​ជាតិ អូស្ត្រាលី ​សហរដ្ឋ​អាមេរិក​ សាធារណ​រដ្ឋ​កូរ៉េ ​ជួប​ប្រជុំ​ទ្វេ​ភាគី​ផ្លូវ​ការ​ជា​មួយ​សម្តេច​ពិជ័យ​សេនា ​ដើម្បី​ផ្លាស់​ប្តូរទស្សនៈ ​និងកិ​ច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​កា​រពារ​ជាតិ​ទាំង​ពីរ​ ហើយ​ក៏​បាន​ឈាន​ដល់​ចុះ​អនុសារណៈ​យោគយល់​ផង​ដែរ​។​

          ក្នុង​កិច្ច​ប្រជុំ​នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​ឯកភាព​ឲ្យ​មាន​ការ​ចង​ក្រង​ឯកសា​រ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២២​នេះ​ ទុក​សម្រាប់​ការ​សិក្សា​រៀន​សូត្រ​របស់​នាយ​ទាហាន​នៃ​ ​ខ.ភ.ម​ សម្រាប់​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​នៅ​លើក​ក្រោយ​ៗ​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ