ព័ត៌មាន

ឯក​ឧត្តម​ មាស ​សា​វ៉ន​ ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និង​សភាព​ការណ៍​ថ្មីៗ​ ឆ្នាំ​២០​២៣ នៅ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​
នាយកដ្ឋានព័ត៌មាន(៣)
484
3025 ឯក​ឧត្តម​ មាស ​សា​វ៉ន​ ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និង​សភាព​ការណ៍​ថ្មីៗ​ ឆ្នាំ​២០​២៣ នៅ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​

       នៅ​ទី​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​នាយ​ឧត្តម​សេនីយ៍ ​មាស សាវ៉ន អគ្គនាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​  បា​ន​ចុះ​សួរ​សុខ​ទុក្ខ ​និង​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ ​និង​សភាព​ការណ៍​ថ្មីៗ​ ឆ្នាំ​២០២៣ ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រ​ង ពល​ទាហាន ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២។

        ក្នុង​កិច្ច​ស្វាគមន៍​របស់ ​ឧត្តម​សេនីយ៍ឯ​ក កែវ ធី មេបញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​កង​ពល​ធំ ​អន្តរាគមន៍​លេខ​២​ បាន​ឲ្យ​ដឹង​ថា​៖ ក្នុង​ឆ្នាំ​២០២២​កន្លង​មក​នេះ ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ បាន​ចុះ​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ដល់​កង​ឯកភាព​ចំណុះ​។ ឯកឧត្តម​បាន​លើក​ផង​ដែ​រ អំពី​លទ្ធផល​នៃ​សកម្មភាព​របស់​កង​ពល​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវិដ​-១៩ ​សំខាន់​ក្នុង​ការ​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល ​អាជ្ញាធរ​មូល​ដ្ឋាន ​ក្នុង​ការ​ដឹក​ជញ្ជូន​ សម្ភារៈ ​ផ្ទះ​សម្បែង​របស់​ប្រជា​ពល​រដ្ឋ​ ដែល​ស្ម័ត្រ​ចិត្ត ធ្វើ​ការរុះរើ​លំនៅដ្ឋា​ន​ចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ទៅ​កាន់​ទី​តាំង​ថ្មី​ភូមិ​អភិវឌ្ឍ​ធម្មជាតិ​រុន​តា​ឯក​ ឃុំ​រុន​តាឯ​ក ស្រុក​បន្ទាយ​ស្រី​ និង​ពាក់​ស្នែង ​ស្រុក​អង្គរ​ធំ​។ សម្រាប់​ឆ្នាំ​២០២៣​នេះ​ កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ បាន​ចង​ក្រង​ឯកសារ​អប់រំ​ចិត្ត​សាស្ត្រ ​និង​បាន​ទទួល​សច្ចាប័​ន​រួច​មក​ហើយ ​ផង​ដែរ​ពី​ក្រសួង​ការ​ពារ​ជាតិ ​សម្រាប់​បន្ត​សកម្មភាព​ចុះ​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ដល់​បណ្តា​កង​ឯក​ភាព​ ក្នុង​កង​ពល​។

         ក្នុង​នាម​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ,​ ឯកឧត្តម មាស សាវ៉ន បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ ដែល​បាន​សហការ​ជាមួយ​គ្នា​បាន​យ៉ា​ងល្អ​ ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ឈរ​ជើង​ ពិសេស​ចំពោះ​បណ្តា​កង​ឯកភាព​នានា ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​លើ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ ដល់​ជួរ​យោធិន​នា​ពេល​កន្លង​មក​នេះ​។ ឯកឧត្តម​ បាន​ថ្លែង​ថា​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹក​ហ្វឺន​ ពិសេស​ការងារ​អប់រំចិត្ត​សាស្ត្រ​ គឺ​ជា​ជ្រុង​អទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​របស់​ខ្លួន ​សំដៅ​លើក​កម្ពស់​ឆន្ទៈ​ និង​ធ្វើ​ទំនើប​កម្ម​ បង្កើន​សមត្ថភាព ​ជំនាញ​វិជ្ជា​ជីវៈយោ​ធិន​ ដើម្បី​ការពា​ជាតិ​ អធិបតេយ្យ ​បូរណ​ ភាព​ទឹ​កដី ​ស្ថេរ​ភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់​ធារណៈ ​ក៏​ដូច​ជា​ការអ​ភិវឌ្ឍ​លើ​គ្រប​វិស័យ​នៅ​កម្ពុជា​។ ឯកឧត្តម មាស សាវ៉ន បាន​លើក​ឡើងថា​៖ ​ក្រោម​ការ​ដឹក​នាំ​របស់​ សម្ដេច​តេជោ ​ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ និង​ជា​និមិត្ត​រូប​នៃ​សន្តិភាព ​និ​ង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ​សន្តិភាព ​និង​ស្ថេរភាព​នយោបាយ​ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ នៃ​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​សម្រេច​បាន​ ទោះ​បី​ជួប​នូវ​វិបត្តិ​នៃ​ជម្ងឺកូវិដ​-​១៩​ ក៏​ពិត​មែន​​។ ឯកឧត្តម បាន​ជម្រុញ​ឲ្យ​គ្រប់​កង​ឯកភាព ​ចំណុះ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ ធ្វើ​ការ​ជម្រុញ​ដល់​នា​យ និង​ពល​ទាហាន​របស់​ខ្លួន ​សិក្សា​ស្វែង​យល់ ​អំពី​ប្រវត្តិ​សាស្ត្រ​ ភូមិ​សាស្ត្រ​ទឹក​ដី​ និង​សម្បត្តិ​វប្បធម៌​ជាតិ​របស់​ខ្លួន​ ដែល​ធ្លាប់​ល្បី​ល្បាញ​រុង​រឿង​ថ្កុំ​ថ្កើង ​ហើយ​បន្ត​រក្សា​ បា​ននូវ​អត្ត​សញ្ញាណ​ជាតិ​រហូត​ដល់​បច្ចុប្បន្ន ​និង​ធ្វើ​ឲ្យ​ពល​ទាហាន​របស់​ខ្លួន​យល់​ឃើញ​ច្បាស់​លាស់​នូវ​រាល់​ ឧបាយ​កល​ល្បិច​របស់​ពួក​អមិត្ត​ ដែល​តែង​តែ​មាន​ចេតនា​អាក្រក់​ចង់​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ ដែល​ប្រសូត្រ​ពី​ការ​បោះ​ឆ្នោ​ត​ស្រប​ច្បាប់​។ កត្តា​សំខាន់​នៅ​ពេល​ខា​ងមុខ​ ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​​ធ្វើ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នី​តិកាល​ទី​៧​ នៅ​ថ្ងៃ​អាទិត្យ ​ទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០២៣​នេះ​ កង​កម្លាំង​យើង មាន​កាតព្វ​កិច្ច ​ចូល​រួម​ការ​ពារ​សន្តិសុខ​ សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ នៅ​មុន​ថ្ងៃ ​និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ តាម​មូល​ដ្ឋាន​អង្គភាព​ឈរ​ជើង​។ ឯកឧត្តម មាស សាវ៉ន បាន​គូស​បញ្ជាក់​ថា​៖ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​លើក​កម្ពស់​ស្មារតី​ត្រៀម​ខ្លួន​ជា​និច្ច​ ដើម្បី​បម្រើ​ជាតិ​មាតុ​ភូមិ ​ប្រកប​ដោយ​សមត្ថ​ភា​ព និង​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត ​ត្រូវ​បាន​អនុវត្ត​ឥ​តឈប់​ឈរ​លើ​គ្រប់​​វិស័យ​ ពិសេស​វិស័យ​អប់រំ​ចិត្ត​សាស្រ្ត​ ដើម្បី​ពង្រឹង​បង្កើន​ឆន្ទៈ ​និង​សមត្ថភាព​ដល់​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​បញ្ហា​អតិភាព​ និង​សំខាន់​បំផុត​។ ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយកង​ទ័ព​ ត្រូវ​តែមា​ន​ឆន្ទះ​មន​សិការ​ស្នេហា​ជាតិ​ និង​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​ សាសនា ​ព្រះ​មហាក្សត្រ​ ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រ​ប​ច្បាប់ ​និង​ថែ​រក្សា​សុខ​សន្តិភាព​នៅ​កម្ពុជា​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ