ព័ត៌មាន

នាយ​ឧត្តម​សេនីយ៏ ​មាស ​សា​វ៉ន ​អប់រំ​ចិត្ត​សាស្ត្រ​ ផ្សព្វ​ផ្សាយ​សភាព​ការណ៍​ថ្មីៗ​នៅ​​ទី​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៤​
នាយកដ្ឋានព័ត៌មាន(៣)
447
3026 នាយ​ឧត្តម​សេនីយ៏ ​មាស ​សា​វ៉ន ​អប់រំ​ចិត្ត​សាស្ត្រ​ ផ្សព្វ​ផ្សាយ​សភាព​ការណ៍​ថ្មីៗ​នៅ​​ទី​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៤​

          ដើម្បីកំណត់នូវ​ទស្សនៈ​សតិ​អារម្ម​ណ៏​របស់​ខ.ភ.ម​ ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ក៏​ដូច​ជា​គោល ​នយោ​បាយ ​របស់ ​រាជ​រដ្ឋាភិបាល​ និង​គោរព​ឲ្យ​បាន​នូវ ​ច្បាប់​ បទ​វិន័យ​ និង​បទ​បញ្ជា​របស់​កង​ទ័ព​ឲ្យ​បាន​ ល្អ​ប្រសើរ​។ នៅ​ទីបញ្ជាការ ​យោធ​ភូមិ​ភាគ​ទី៤ ​នា​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​នាយ​ឧត្តម​សេនីយ៏​ មាស សាវ៉ន អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និង​សភាព​ការណ៍​ថ្មីៗ​ជូន​ដល់​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ដែល​ចំណុះ​ឲ្យ​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤ ​ប្រមាណ​ជាង​ ១៧០​នាក់​​។

           មាន​ប្រសាសន៏​ទៅ​កាន់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៏ ​មាស សាវ៉ន បាន​តាង​នាម​រាជ​រដ្ឋាភិបាល​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​, អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម ​បាន​ធ្វើ​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំប្រឹង​ប្រែង ​បំពេញ​ការ​ងារ​ជា​ប្រវត្តិ​សាស្រ្ត ​ក្នុង​ភារកិច្ច ​បំរើ​ជាតិ​,​ កសាង ​អង្គភាព,​ ហ្វឹក​ហ្វឺន​កំលាំង​ព្រ​មទាំង ​បាន​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ ​ប្រទេស​ឱ្យ​មាន​ ការ​រីក​ចំរើន​របស់​នាយ​ទាហាន ​នាយទា​ហាន​រង​ និង​ពល​ទាហាន ​យើង​នៅ​ទីនេះ​កន្លង​មក​។​ ក្នុង​ឱកា​ស​នោះ ​ផង​ដែរ ​ឯកឧត្តម​ ​ក៏​បាន​បញ្ជាក់​ជូន​ឲ្យ​ បាន​ជ្រាប​ផង​ដែរ​អំពី​សភាព​ការណ៍​ទូទៅ នៅ​កម្ពុជា​ដែល​កំពុង​មាន​ការ​វិវត្តន៏​រីក​ចំរើន​ជា​បន្ត​បន្ទាប់ ​និង​សភាព​ការណ៏​ប្រែ​ប្រួល​ថ្មី​មួយ​ចំនួន​ទាំង​ក្នុង​ប្រទេស​ ក្នុង​តំបន់​ និង​សាកល​លោក ​ជា​ពិសេស​ស​ភាព​​ការណ៏​ ជាតិ​ដែល​បាន​កើត​ឡើង​កន្លង​មក​ថ្មីៗ​​នេះ។​ ​ ឆ្នាំ​២០២២​ ដែល​ទើប​តែ​កន្ល​ងទៅ​ថ្មី​នេះ ​ទោះ​បី​ប្រទេស​កម្ពុជា​យើង ​ត្រូវ​ប្រឈម ​នឹង​ការ​រាត​ត្បាត ​នូវ​ជំងឺ​កូវីដ​-​១៩ ​គ្រោះ​ធម្មជាតិ ​សង្គ្រា​មពាណិជ្ជ​កម្ម​ ភាព​បត់​បែន ​និង​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ ​បំផុត នៃ​សភាព​ការណ៍​អន្តរជាតិ​យ៉ាង​ណា​ក្តី​ ក៏​រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ ប្រកប​ដោយ​គតិ​បណ្ឌិត ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ពុះ​ពារ​គ្រប់​ឧបសគ្គ ​ធ្វើ​ដំណើរ​ទៅ​មុខ​ជានិច្ច​នៅ​លើ​មាគ៌ា ​ដ៏ត្រឹម​ត្រូវ ​សម្រេច​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង ​បង្កើត​បាន​សមិទ្ធ​ផល​ធំៗ​ជា​ប្រវត្តិ​សាស្ត្រ​ជូន​ជាតិ​មាតុ​ភូមិ​។​ ជាក់ស្តែង​ ក្នុង​រយៈ​ពេល​ប៉ុន្មា​នឆ្នាំ​ចុង​ក្រោ​យនេះ​ សភាព​ការណ៍​អន្តរជាតិ​នៅ​តែ​បន្ត​វិវត្ត ​យ៉ាង​ស្មុគ​ស្មាញ ​ទាំង​ក្នុងក្រប​ខណ្ឌ​ តំបន់ ​និង​ពិភព​លោក​ ដូច​ជា​បញ្ហា​សង្គ្រា​មនៅ​អ៊ុយ​ក្រែន​,​ នៅ​ឧបទ្វីប​កូរ៉េ​, កោះ​តៃ​វ៉ាន់​ ដែល​ជាបច្ច័យ​នៃ​ការ​ប្រកួត​ប្រជែង ដ៏ស្រួច​ស្រាល ​តាន​តឹង​និង​គ្រោះ​ថ្នាក់​បំផុត​របស់​ មហា​អំណាច ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​កំណើន​សេដ្ឋកិច្ច​ ជម្រុញ​ឱ្យ​មាន​អតិផរណា ​ការ​រាំង​ស្ទះ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ បញ្ហា​អសន្តិសុខ​ស្បៀង​ និង​ថាមពល​។​ល។​ បញ្ហា​ទាំង​អស់​នេះ ​បាន​ជះ​ឥទ្ធិពល​ អវិជ្ជមាន​ ទៅ​លើ​ប្រទេស​ ទាំ​ង​ឡាយ​ក្នុង​ពិភព​លោក​ រាប់​ទាំង​ប្រទេស​កម្ពុជា​យើង​ផ​ង ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ បាន​ដាក់​ចេញ ​នូវ​គោល​នយោបាយ​ និង​បណ្តា​វិធាន​ការ​ជា​ច្រើន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ធ្វើ​ឱ្យ​ធានា​បាន​នូវ​ស្ថិរភាព​ ជីវភាព ​សេដ្ឋកិច្ច ​សង្គម​ ហើយ​យើង​នៅ​តែ​ការ​ពារ​បាន​យ៉ាង​រឹង​មាំ​សុខ​សន្តិភាព ​ស្ថិរភាព ​និង​សណ្តាប់​ធ្នាប់ ​សាធារណៈ ​និង​ការ​ធ្វើ​ឱ្យ​លេច​ត្រដែត ​ឡើងនូ​វ​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្ត​រជាតិ​។ រាជរដ្ឋា​ភិបាល​ ដែល​មាន ​ខ ភ ម​ ជា​ស្នូល ​បាន​ការ​ពារ​រឹង​មាំ​ឯករាជ្យ ​អធិប​តេយ្យ​ និង​បូរណភាព​ទឹក​ដី​ ប្រឆាំង​ការ​ជ្រៀត ​ជ្រែក​ របស់​បរទេ​សចូ​ល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សុខ​សុវត្ថិភាព ​សង្គម​បាន​ល្អ ធ្វើ​ឱ្យ​បរាជ័យ​ឧបាយកល​ ទុច្ចរិត​របស់​ពួក ​ប្រឆាំង​ជ្រុល​និយម​ និង​មជ្ឈដ្ឋាន​អគតិ​នានា ​ដែល​បាន​ប្រើ​ប្រាស់ ​ចលនា​បដិវត្តន៍​ពណ៌ ​ប៉ុន​ប៉ង​ផ្តួល​រំលំ​ រាជ​រដ្ឋាភិបា​លស្រ​បច្បាប់​ ការពារ​សង្គម​ជាតិ​មិន​ឱ្យ​ធ្លាក់​ក្នុង​អស្ថិរភាព​ អសន្តិសុខ ​ការ​បែក​បាក់​ជាតិ​ និង​ សង្គ្រាម​សារ​ជា​ថ្មី​ទៀត ​ធ្វើ​ឱ្យ​សង្គម​ជាតិ​បន្ត​ដំណើរ​ទៅ​មុខ​ឥ​តឈប់​លើ​មាគ៌ា ​សន្តិភាព​ ប្រជា​ធិបតេយ្យ ​នីតិរដ្ឋ​ និង​ការ​អភិវឌ្ឍន៍​។​  

        ឯកឧត្តម ​អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា​​ បា​ន​បញ្ជាក់​​ថា​៖​ ខ.ភ.ម ​គឺ​ជា​កម្លាំង​ស្នូល ​និង​ជា​ឆ្អឹង​ខ្នង​ដែល ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូល​រួម​ចំ​ណែក ​ការ​ពារ​ជាតិ​ កសាង ​និង​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​។ ខ.ភ.ម ​គឺ​មាន​ភារកិច្ច ​ការ​ពារ​ជាតិ​, សាសនា​, ព្រះ​មហាក្សត្រ​ និង​ការ​ពារ​បូរណ​ភាព​​ទឹ​​កដី​, សហការ​ជា​មួយ​ស្ថាប័ន​ នា​នា ​ដើម្បី​ចូល​រួម​អភិវឌ្ឍន៏​ប្រទេស,​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ អន្តរ​ជាតិ​។ ខ.ភម ​ត្រូវ​ចាំបា​ច់​មាន​ ការ​ហ្វឹ​ក​ហ្វឺន​ បណ្ដុះ​បណ្តាល​ ធន​ធាន​មនុស្ស​ជា​ប្រចាំ ​ដើម្បី​ពង្រឹង ​សមត្ថភាព​ការ​ពារ​ ព្រំ​ដែន​, ទប់​ស្កាត់​ និង​បង្ក្រាប​ ឧក្រឹដ្ឋ​ឆ្លង​ដែន​ និង​ប្រឆាំង​អំពើ​ភេរវកម្ម​នានា។​ ជា​ចុង​ក្រោយ​ឯកឧត្តម​បានជំ​រុញ​ និង​លើក​ទឹក​​ចិត្ត​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហាន ​ទាំង​អស់​ ឲ្យ​បន្ត​ចូល​រួម​ថែ​រក្សា​ ពង្រឹង​សន្តិ​សុខ​ សុវត្ថិភាព​របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​ សាធារណៈ​ រួម​ចំណែក​កសាង ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ​៕  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ