ព័ត៌មាន

មេ​បញ្ជាការ​កង​កម្លាំង​ស្វ័​យ​ការ​ពារ​ជើង​គោក​ជប៉ុន ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​នាយ​ឧត្តម​សេនីយ៍​ នាង ផាត​
នាយកដ្ឋានព័ត៌មាន(៣)
615
3027 មេ​បញ្ជាការ​កង​កម្លាំង​ស្វ័​យ​ការ​ពារ​ជើង​គោក​ជប៉ុន ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​នាយ​ឧត្តម​សេនីយ៍​ នាង ផាត​

         នាយ​ឧត្តម​សេនីយ៍ នាង ផាត រដ្ឋលេខា​ធិការ​ ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាតិ​ឱ្យ ​នាយ​ឧត្ត​មសេនីយ៍ ​យូស៊ីដា ​យ៉ូស៊ីហ៊ីដេ ​(YOSHIDA Yoshihide) មេ​បញ្ជាការ​កង​កម្លាំង​ស្វ័យ​ការពារ​ជើង​គោក​ជប៉ុន ​ចូល​ជួប​សំ​ដែងកា​រ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅ​ទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ ​នៅ​សៀល​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ក្នុង​ឱកាស​ដែល​ ឯកឧត្តម ​អញ្ជើញ​មក​បំពេញ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ និង​មិត្ត​ភាព​នៅ ​ព្រះ​រាជាណាចក្រ​កម្ពុជា ​តប​តាម​ការ​អញ្ជើញ​រប​ស់មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេរ​ភូមិន្ទ​។ ក្នុង​ជំនួប ​នា​ឱកាស​នោះ ​ជំនួស​មុខ​ឱ្យ​សម្ដេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ឯក​ឧត្តម​ នាង ផាត បាន​ស្វាគមន៍​ចំពោះ​ដំណើ​រ​ទស្សនកិច្ច ​របស់​មេ​បញ្ជាការ​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជើង​​គោក​ជប៉ុន ​មក​កាន់​កម្ពុជា ​ដែល​នេះ​គឺ​ជា​ជំហ៊ាន​ថ្មី​មួយ​ទៀត ​ក្នុង​ការ​ជំរុញ​កិច្ច​ទំនាក់​ទំនង​លើ​វិស័យ​យោធា ​និង​យោធា ​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ជប៉ុន ​ជា​ពិសេស​ការ​ពង្រឹ​ង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពីរ​ ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ​ដល់​កង​កម្លាំង​ស្វ័យ​ការពារ​ជើង​គោក​ជប៉ុន ​ដែល​ជា​និច្ច​ជា​កាល​តែង​បាន​គាំទ្រ​លើ​វិស័យ​ហ្វឹ​ក​ហ្វឺន​ បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទាំង​ការ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​វែង​ និង​ជំនាញ​ផ្សេងៗ​ ក្នុង​នោះ ​ក៏​មាន​ជំនាញ​វិស្វកម្ម​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹ​ង​សមត្ថភាព​កង​ទ័ព​កម្ពុជា​ នៅ​ក្នុ​ង​ការ​ចូល​រួម​បេសក​កម្ម​មនុស្ស​ធម៌​ ថែ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​។

        ជា​ការ​ឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍ ​យូស៊ីដា យូ​ស៊ីហ៊ី​ដេ ​(YOSHIDA Yoshihide) បាន​សម្ដែង​នៅ​ភាព​សប្បាយ​រីក​រា​យចំពោះ​ដំណើរ​ទស្ស​ន​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្តភាព​លើក​ទី​មួយ​នេះ​ នៅ​កម្ពុជា​ ព្រម​ទាំង​បាន​បង្ហាញ​នូវ​ការ​កត់​សម្គាល់​ចំពោះ​វឌ្ឍន​ភាព​ នៃ​ការ​អភិវឌ្ឍ​រីក​ចម្រើ​នយ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ​និង​បាន​កោត​សរសើរ​ចំពោះ​ភាព​ជា​ដៃ​គូរ​ និង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​-​ជប៉ុន ​ក្នុង​រយៈ​កាល​កន្លង​ម​កនេះ ​ជា​ពិសេស​ផ្ដើម​ចេញ​ពី​ចំណង​មិត្តភាព​ផ្ទាល់ ​រវា​ង​ប្រមុខ​រាជ​រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំន​ងនេះ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។ ​ក្នុ​ង​នោះ ​នាយ​ឧត្តម​សេនីយ៍ ​យូស៊ីដា យូស៊ីហ៊ីដេ ក៏​បាន​គូស​បញ្ជាក់​អំពី​ការ​បន្ត​ជួយ​ដល់​កង​ទ័ព​កម្ពុជា​លើ​ការ​កសាង​ពង្រឹង​សមត្ថភាព​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​លើ​ជំនាញ​សំខាន់ៗ ​ដើម្បី​ឆ្លើយ​តប​ នឹង​ស្ថាន​ការណ៍​សន្តិសុខ​ មិនមែន​ប្រពៃណី​ ដូច​ជា​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​ និង​បច្ចេក​វិទ្យា​ទំនើប ​បញ្ហា​គ្រោះ​មហន្តរាយ​ និង​ជំងឺ​រាត​ត្បា​ត​នានា ​ព្រ​មទាំង​ការ​គាំទ្រ​ឱ្យ​មាន​ការ​រៀប​ចំ​លំហាត់​រួម​ក្នុង​កម្រិ​ត​ណា​មួយនៅ​ពេល​អនាគត​។ ឆ្លៀត​ក្នុ​ងឱកាស​នោះ ​ដែរ​នាយ​ឧត្តម​សេនីយ៍ ​យូស៊ីដា ​យូស៊ីហ៊ូដេ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផ​ងដែរ ​ចំពោះ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ទី​១​ នៅ​អាស៊ី​អាគ្នេយ៍ ​ដែល​បាន​គាំទ្រ​គំនិ​ត​ផ្តួច​ផ្តើម​ “យុទ្ធ​សាស្ត្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី ​និង​បើក​ចំហរ​ (FOIP)” របស់​ជប៉ុន ​ដើម្បី​សន្តិភាព ​ស្ថិរភាព​ ការ​អភិវឌ្ឍ ​និង​វិបុល​ភាព​រួម​នៅ​ក្នុ​ង​តំបន់​ និង​លើស​កល​លោក​។ នាយ​ឧត្តម​សេនីយ៍ ​យូស៊ីដា យូស៊ីហ៊ីដេ បាន​បញ្ជាក់​ថា​ កង​ស្វ័យ​ការពារ​ជើង​គោក​ជប៉ុន ​និង​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ពិសេស​ក​ងទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពីរ​ ឲ្យ​កាន់​តែ​ល្អប្រសើរ​តាម​រយៈ​នៃ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​នានា​ ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ