ព័ត៌មាន

ឯកឧត្តម ​ជៀង អំ ​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ឆ្នាំ​២០២៣​ នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ ​ទី១​
នាយកដ្ឋានព័ត៌មាន(៣)
611
3031 ឯកឧត្តម ​ជៀង អំ ​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ឆ្នាំ​២០២៣​ នៅ​ទី​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ ​ទី១​

         កង​យោធព​លខេម​រ​ភូមិន្ទ​ ចាំ​បាច់​ត្រូវ​ធ្វើការ​ កែ​ទម្រង់​ឱ្យ​ទៅ​ជា​កម្លាំង​ការ​ពារ​ជាតិ​ដ៏​រឹងមាំ​មាន​វិន័យ ​ម៉ឺង​ម៉ាត់ ​និង​មាន​សមត្ថ​ភាព​ គ្រប់​គ្រាន់ ​ដើម្បី​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​មាន​ភាព​បត់​បែន​ ព្រម​ទាំង ​រួម​ចំ​ណែ​ក​ក្នុង​ការ​អភិវឌ្ឍន៍ និង​លើក​តម្កើង​កិត្យានុភាព ​របស់​ប្រទេស​ជាតិ​ នៅ​លើ​ឆាក​អន្តរ​ជាតិ​។ នេះ​ជា​ប្រសាសន៏​របស់ ​នាយ​ឧត្តម​សេនីយ៏ ជៀង អំ រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​ដែល​បាន​លើក​ឡើង​ក្នុង​ពិធីផ្សព្វ​ផ្សាយ​ ស្តី​ពី​ចាត់​តាំង​អនុវត្ត​ការ​ងារ​ អប់រំ​ចិត្ត​សាស្ត្រ​ និង​សភាព​ការណ៏​ថ្មីៗ ឆ្នាំ​២០២៣ ​នៅ​ទី​បញ្ជាការ​ដ្ឋាន​ យោធ​ភូមិ​ភាគ​ទី១​ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​។

         ឯកឧត្តម​ បា​នបន្ត​ទៀតថា​៖ ​ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ ​ការ​កសាង​កង​ទ័ព​ អំពី​សតិ​អារម្មណ៍ ​នយោ​បាយ​ ចិត្តសាស្ត្រ គឺជា​គន្លឹះ​ក្នុង​ការ​កសាង​ពង្រឹង​កងក​ម្លាំង​ប្រដាប់​អាវុធ ​ឱ្យ​បាន​រឹងមាំ​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ អប់រំ​រៀន​សូត្រ​ លើក​កម្ពស់​ មន​សិកា​ស្នេហា​ជា​តិ ស្មោះ​ត្រង់​ គោរព​វិន័យ​ បទ​បញ្ជា​ របស់​កង​ទ័ព ​អត្ត​ចរិ​ក សីលធម៌ ​ថ្លៃថ្នូរ​ស្អា​ត​ស្អំ ​ប្រយុទ្ធ​ប្តូរ​ផ្តាច់​ និង​ហ៊ាន​ពលិកម្ម​ ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​។​ ចំពោះ​សភាព​ការណ៏​អន្តរ​ជាតិ​ ឯ.ឧ ​ជៀង អំ បាន​លើក​ឡើងថា​៖​ ពិភព​លោក​ក្នុ​ងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ ​កូវីដ​-​១៩​ បញ្ហា​វិបត្តិ​រដ្ឋ​ប្រហារ​យោធា​នៅ​ភូមា ​ការ​ផ្ទុះ​សង្គ្រាម​ រវា​ងរុស្ស៊ី ​និ​ងអ៊ុយ​ក្រែន​។ ចំពោះ​សភាព​ការណ៏​ជាតិ​ ​ឯ.ឧ ​រដ្ឋ​លេខា​បាន​លើក​ឡើងថា​៖​ ក្រោម​ការ​ដឹក​នាំ​​របស់​ សម្តេច​តេ​ជោ​ ជា​ប្រមុខ ​ខភម ​បាន​បំពេញ ​តួនាទី​ជា​ស្នូល​ក្នុង​ការ​ការ​ពារ​ សន្តិភាព ​ការ​ពារ​បូរណ​ភាព​​ទឹក​ដី​ អធិប​តេយ្យ​ភាព​ជាតិ​រឹង​មាំ​ ជា​ពិសេស ​នៅ​ក្នុង​សភាព​ការ​ណ៍ នៃ​ការ​ឆ្លង​រាល​ដាល​ ជំងឺ​កូវីដ​-​១៩​។ ខភម ​គឺ​ជា​កម្លាំង​ឈាន​មុខ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​-​១៩ ​ក្នុង​ការ​បំពេញ​ភារកិច្ច ​អនុវត្ត​ ម៉ឺង​ម៉ាត់​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ស័ក្ដិ​សិទ្ធ​​ភាព​តាម​វិធាន​ការ របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​ដាក់​ចេញ​។ សរុប​សេចក្ដី​មក​កង​ទ័ព​របស់​យើង ​បន្ទាប់​ពី​សង្គ្រាម​ យើង​បា​នចូល​រួ​មយ៉ាង​សកម្ម ​នៅ​ក្នុង​យុទ្ធនាការ​ទាំង​ឡាយ ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​កើត​ឡើង​នូវ​គ្រោះ​មហន្តរាយ​ យើង​ដូច​ជា​ទឹក​ជំនន់​ ខ្យល់​ព្យុះ ​គ្រោះ​រាំង​ស្ងួត​។ សក្ខីភាព​ទាំង​នេះ​ បាន​បង្ហាញ​ច្បាស់​ថា​កង​ទ័ព​រប​ស់​យើង ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ ​បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ ស្រប​ជា​មួយ​នឹង​គោល​នយោ​បាយ​ខឿន​ការ​ពារ​​ជាតិ​របស់​ប្រជា​ជន​ ពោល​គឺ​នៅ​ពេល​ដែល​មាន​តម្រូវ​កា​រ ប្រជា​ជ​នបាន​ចូល​រួម​ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជាជន​ជួប​ទុក្ខ​លំបាក​ យើង​ក៏​បាន​ចូល​រួម​ជួយ​ទៅ​ដល់​ប្រជាជន​វិញ ​យ៉ាង​ឆាប់​រហ័ស​។

        ឯកឧត្តម ជៀង អំ បាន​បន្ត​ទៀត​ថា៖ ក្នុង​ឆ្នាំ​២០២៣​ និង​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ ​តាម​ផែន​ការ​របស់​រាជ ​រដ្ឋា​ភិបាល ​នឹ​ង​ត្រូវ​ជំរុញ​ខ្លាំង​នូវ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ និ​ងមុត​ស្រួច​ ដើម្បី​ធានា​សុខ​សន្តិភាព ​ស្ថិរ​ភាព​ និង​ចីរភាព ​កំណើន​សេដ្ឋកិច្ច ​សំដៅ​លើ​ក​កម្ពស់​ភាព​សុខ​ដុមរមនា​ ជូន​ប្រជាពលរដ្ឋ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា​ ជា​ប្រទេស​មាន​ចំណូល​មធ្យម​ កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ឈាន​ទៅ​សម្រេច ​ចក្ខុ​វិស័យ​កម្ពុជា ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ចំពោះ​មុខ​ការ​អប់រំ​សតិ​អារម្មណ៍​ នយោ​បាយ​ចិត្ត​សាស្ត្រ​ និង​ការ​ងារ​មហា​ជ​ន ក៏​ដូច​ជា​ការ​អនុវត្ត​ គោល​នយោ​បាយ​ចាត់​តាំង​កង​ទ័ព​ ឯ.ឧ ​ជៀង អំ បាន​បញ្ជាក់​ថា៖​ យើង​ត្រូវ​តែ​បន្ត​ពង្រឹង​ការ​អនុវត្តន៍​ តាម​កម្ម​វិធី​នយោ​បាយ​ យុទ្ធសាស្ត្រ ​ចតុ​កោណ​ដំណាក់​កាល​ទី៤ ​របស់​រាជ​រដ្ឋា​ភិបាល​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​។ បន្ត​ផ្សព្វ​ផ្សាយ​ និង​អប់រំ​អំពី​ច្បាប់​របស់​រដ្ឋ​បទ​វិន័យ​ទូទៅ​ចំពោះ​យោធិន​។​ ត្រូ​វយក​ចិត្ត​ទុក​ដាក់​ចំពោះ​យោធិន​ទាំង​មុន ​ពេល​ចូល​និវត្ត​ន៍​ និង​ក្រោយចូលនិវត្តន៍ ទន្ទឹម​នឹ​ងនោះ ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ងារ​អតីត​យុទ្ធជន​។ បន្ត​អប់រំ​អំពី​សភាព​ការណ៍ ​និង​ភារកិច្ច​ខ.ភ.ម​ ជា​ពិសេស ​ការ​ងារ​ហ្វឹក​ហ្វឺន​ជំនាញ ​អាជីព​ និង​បច្ចេក​ទេស​កង​ទ័ព​ ក៏​ដូច​ជា​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ ទូទាំង​ខ.ភ.ម​ ដើម្បី​ជំរុញ​ និង​លើក​កម្ពស់​ ដ​ល់​ការ​ងារ​ កែ​ទម្រង់ ​ក្នុង​ខ.ភ.ម​ និង​អនុវត្ត ​ជា​ប្រចាំ​តាម ​អភិក្រម​៥​ "ឆ្លុះ​កញ្ចក់ ​ងូត​ទឹក ​ដុះ​ក្អែល ​ព្យាលបាល ​និង​វះកាត់​” ​និង ​បាវចនា២​ "កែ​ទម្រង់​ខាង​ក្នុង​ បង្កើន​មិត្ត​ខាង​ក្រៅ ​ក្នុង​ស្មារតី​ឯករាជ្យ​”​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ