ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​កុម្ភៈ​ និង​ទិស​ដៅ​ខែ​មីនា​​ ឆ្នាំ​២០២៣​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
452
3034 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​កុម្ភៈ​ និង​ទិស​ដៅ​ខែ​មីនា​​ ឆ្នាំ​២០២៣​ ក្រសួង​ការ​ពារ​ជាតិ​

  ​​     ព្រឹ​កថ្ងៃ​ទី​​២៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងារ​ខែ​កុម្ភៈ​ និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ខែ​មីនា​ ឆ្នាំ​២០២៣ ​ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៏ ​នាង ផាត រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​។ 

       ក្នុ​ងរបាយ​ការណ៍​បូក​សរុប​ការ​ងារ​ បាន​លើក​ឡើង​ពី​ព្រឹត្តិ​ការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​​ឡើង​ នៅ​ក្នុង​ ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​ វិវត្តន៍​រីក​ចំរើន​ថ្មីៗ ក្នុ​ង​ខែ​កុម្ភៈ​កន្លង​មក ​ដែ​ល ខ.ភ.ម​ យើង​បាន​ចូល​រួម​បំពេញ​ភារកិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា​ ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។ ​

       ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​កុម្ភៈ ​ក៏​បាន​លើក​ឡើងពី​លទ្ធផល​ការ​ងា​រនៃ​កិច្ច​ការពារ​ សន្តិសុខ​ ស្ថិរភាព ​សណ្តាប់​ធ្នាប់​ សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រា​ជអាវុធ​ហត្ថ ​ខិត​ខំ​ពុះ​ពារ​ សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល​ ១​ខែ​ កន្លង​ទៅក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​មាន​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​។​ នៅ​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​ នេះ ​ខភម ​បាន​បន្ត​ពង្រឹង​កិច្ច​ការ​ការ​ពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ គ្រប់​គ្រង​ សភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់​ បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​ព្រំ​ដែន​ និង ​សកម្ម​ភាព​ឆ្លង​ដែន​​ខុស​ច្បាប់​ ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង​។​ ខ.ភ.ម ​បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​ជា ​មួយ​អាជ្ញាធរ​ មាន​សមត្ថ​កិច្ច ​គ្រប់​ជាន់​ថ្នាក់ ​ចូល​រួម​យ៉ាង​សកម្ម​ការពារ​​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ​ធ្វើ​ការ​បង្ការ​ ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​​បទ​ល្មើស​គ្រប់​ប្រភេទ ​ភាព​អនាធិប​តេយ្យ​ផ្សេងៗ​ និង​សហ​ការ​ចូល​រួម​ការ​ពារ​ សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ ថ្នាក់​ដឹ​កនាំ ​គណៈ​ប្រតិភូ​ជាតិ​ អន្តរ​ជាតិ​​នានា ​និង​ការ​ អនុវត្ត​ច្បាប់​ចរាចរ​ណ៍ផ្លូវ​គោក​ ព្រម​ទាំង​គោរព​ អនុវត្ត​ប​ទបញ្ជា​អនុសាសន៍​របស់​ប្រមុខ ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បង្ក្រាប​សកម្មភាព​បំផ្លិច​បំផ្លាញ​ ធន​ធាន​​ធម្ម​ជាតិ​។ បណ្តា​សា្ថប័ន ​អង្គ​ភាព​ ទូទាំង​កង​យោធ​ពល​ ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​កា​រ​សកម្ម​ភាព​ ការ​ងារ​របស់​ខ្លួន​ និង​បាន​បន្ត​អនុវត្ត​ការ​ងា​រ ហ្វឹក​ហ្វឺន ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោ​បាយ ​និងកា​រងារ​សតិ​អារម្មណ៍​កង​ទ័ព​ ការ​ងារ​កសាង​បែប​បទ​ យោធិន​ចូល​និវត្តន៍​ និង​ប្រភេទ​២​, ការ​ងារ​កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​​ផ្សេងៗ​ ការ​ងារ​ធានា​ភស្តុភារ ​ហិរញ្ញវត្ថុ​, ​ការ​ងារ​ធានា​គ្រឿង​បំពាក់​ សម្ភារៈ​បច្ចេក​ទេស​, ​កែច្នៃ​ជួស​ជុល​ថែ​ទាំ​ លើក​កម្ពស់​សុវត្ថិភាព ​គុណ​ភាព​​គ្រឿង​បំពាក់​។  ការ​ងារ​សុខា​ភិបាល​ បាន​លើក​កម្ពស់​ សុខុមាលភាព​ និង​ការ​បន្ត​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវី-១៩​ ដូ​ស​ទី៦​ ជូន ​កង​ទ័ព​ និង​គ្រួសារ​, បាន​គ្រប់​គ្រង ​និង​ធានា​ដល់​ការ​ប្រើ​ប្រាស់​ បណ្តាញ​ទំនាក់​ទំនង​បញ្ជូន​សារ​, ការ​ងារ​ កសាង​បណ្តាញ​ផ្លូវ​គមនា​គមន៍ ​ស្ពាន​ លូ​ និ​ងសំណង់​ផ្សេងៗ ​ក្នុង​កង​ទ័ព​​, បាន​គ្រប់​គ្រង​អចលន​ទ្រព្យ ​របស់​ខភម​, ​ធ្វើ​ការងា​រល្អ​លើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​​យោធា ​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​លើ ​សាកល​លោក​​, ការ​ងារ​កសាង​ និង​ដំណើរ​ការ​វិមា​នឈ្នះ ឈ្នះ​ និង​តំបន់​ប្រវត្តិ​សាស្ត្រ​​យោធា​, បន្ត​ការ​បំពេញ ​បេសក​កម្ម​​រក្សាស​ន្តិភាព ​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រ​ជា​ជាតិ​ ព្រ​ម​ទាំង​ការ​ងារ​​មួយ​ចំនួន​ទៀត​ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ