ព័ត៌មាន

អនុព័ន្ធ​យោធា​ម៉ាឡេស៊ី ​ចូល​ជួប​ជំរាប​លា​ ឯកឧត្តម​ នាង​ ផាត​
នាយកដ្ឋានព័ត៌មាន(៣)
464
3036 អនុព័ន្ធ​យោធា​ម៉ាឡេស៊ី ​ចូល​ជួប​ជំរាប​លា​ ឯកឧត្តម​ នាង​ ផាត​

      នៅក្នុង​ឱកាស​បញ្ច​ប់​អាណត្តិ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​ លោក​វរសេនីយ៍​ឯក​ ហាមី ប៊ីន អាត ហាមីដ (Hazmi bin Abd Hamid) នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ជម្រាប​លា​ នាយ​ឧត្តម​សេនីយ៍​ នាង ផាត រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពីរសៀល​ថ្ងៃទី០១ ​ខែ​មីនា ​ឆ្នាំ​២០២៣ ​នៅទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​។

       លោក​វរសេនីយ៍​ឯក​ ហាមី ប៊ីនអាត ហាមីដ (Hazmi bin Abd Hamid) បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ឯកឧត្តម នាង ផាត ក៏​ដូច​ជា​ថ្នាក់​ដឹ​កនាំ​ នាយ​ទាហាន​ នាយ​ទាហាន​រ​ង និ​ង​ពលទាហាន​ នៃ​ខភម ​ដែល​កន្លង​មក​បាន​ចូល​រួម​សហការ ​និង​បាន​បង្ក​គ្រប់​លក្ខណៈ​ គ្រប់បែប​យ៉ាង​ បានធ្វើឲ្យការ​បំពេញ​បេសក​កម្ម​​ការ​ទូត​ របស់​លោក​នៅកម្ពុជា ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរជាទីមោទនៈ ​និង​បាន​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​នៅ​ការ​ពង្រឹ​ង​ពង្រី​កចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិការ​មិត្តភា​ព សាមគ្គីភាព ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និ​ង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ ​ម៉ាឡេស៊ី និង​កម្ពុជា​ កាន់​តែ​មាន​ភាព​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត​។ លោ​ក​វីរសេនីយ៍​ឯក​ ហាមី ក៏​បាន​គូស​បញ្ជាក់​អំពី​ទំនាក់​ទំនង​ រវា​ង​ម៉ាឡេស៊ី​ និង​កម្ពុជា ​ពិសេស​រាជ​រដ្ឋាភិបាល ​កង​ទ័ព និង​ប្រជាជន​ប្រទេស​ទាំង​ពីរ ​មាន​ចំណង​ទាក់​ទង​រហូត​មក​ដល់​ពេល​នេះ​រយៈ​ពេល​ជាង ​៦៥​ឆ្នាំ​មក​ហើយ​។ ហើយ​ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិការ​នេះ ​ថ្នាក់​ដឹ​កនាំ​ប្រទេស​យើង​ទាំង​ពីរ​ បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញទៅ​មក​ ប្រកប​ដោយ​លទ្ធផល​វិជ្ជមាន​។

         ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម នាង ផាត បាន​សម្ដែង​នូវ​ការ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ចំណង​មិត្តភាព ​សាមគ្គី​ភាព​ ដ៏​ល្អ​រវាង​កង​ទ័​ព និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​ស្នាដៃដ៏​ធំ​ធេង​ រប​ស់​លោក​វីរសេនីយ៍​ឯ​ក ​ហាមី ដែល​សម្រេច​បាន​នៅ​ក្នុង​អាណត្តិ​បេសក​កម្ម​កា​រទូត​យោធា ​៤​ឆ្នាំ​កន្លង​មក​នេះ​នៅ​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យចំណង​មិត្តភាព​ សាមគ្គី​ភាព​ នៃ​ប្រទេស​យើង​ទាំង​ពីរ​ កាន់​តែមាន​ភាព​រឹង​មាំ​ថែម​ទៀត​។ ឯកឧត្តម​ ក៏​បានគូសបញ្ជា​ក់បន្ថែម​ទៀត​ថា ​ទំនាក់​ទំនង​រវាង​រាជ​រដ្ឋាភិបាល ​កង​ទ័ព និង​ប្រជាជន ​ប្រទេស​យើង​ទាំង​ពីរ​ គឺ​មាន​តាំង​ពី​យូលុង​ណាស់​មក​ហើយ​ ហើយ​យើង​ត្រូវ​តែ​បន្ត​ថែរក្សា​ចំណង​ទាក់​ទង​ដ៏​ល្អ​នេះ​ ឱ្យនៅ​ស្ថិត​ស្ថេរ​គង់​វង្ស​រហូត​នាពេ​ល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។ ឯកឧត្តម នាង ផាត បាន​គូស​បញ្ជាក់​ និង​រំលឹក​ឡើង​វិញ​ផង​ដែ​រ អំពី​សមិទ្ធផល​ និង​ស្នាដៃ​ជា​ច្រើន​ ដែល​ប្រទេស​យើង​ទាំង​ពីរ​កម្ពុ​ជា​-​ម៉ាឡេស៊ី បា​ន​បំពេញ​រួម​គ្នា​នៅ​ក្នុង​ការ​រក្សា​បាន​នៅ​ចំណង​មិត្តភាព ​សាមគ្គីភាព​ កិច្ច​សហប្រតិបត្តិការ​ល្អ​ ដើម្បី​ចូល​រួម​រក្សា​ការពារ​ និង​ទប់​ស្កាត់​ នូវ​អំពើភារ​វកម្ម​ឆ្លង​ដែន​ និង​អំពើ​ល្មើស​ច្បា​ប់​ផ្សេងៗ​ ឆ្លង​ដែន​ នៅ​ក្នុង​ន័យរក្សា​សន្តិសុខ​ក្នុង​សង្គម ​និង​ក្នុង​តំបន់​អាស៊ាន​ ពិសេស​ពិភព​លោក​ទាំង​មូល​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ