ព័ត៌មាន

កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន ២០១៥
នាយកដ្ឋានព័ត៌មាន(១)
572
85

             ត​ប​តាម​ការអញ្ជើញ​រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ Chang Wanquan ស​មាជិក​ក្រុម​ប្រឹក្សារ​ដ្ឋ និង​ជារ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​ដឹក​នាំប្រ​តិភូយោធាជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅនាថ្ងៃទី១៥ .១៦ ខែ តុលា ឆ្នាំ ២០១៥ ក​ន្ល​ង​ទៅនេះនៅទីក្រុង ប៉េកាំង សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន។ហើយ​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន មាន​ប្រ​ទេស ប្រ៊ុយ​ណេ ព្រះរាជាណាច​ក្រ​ក​ម្ពុជា   ​ឥណ្ឌូណេស៊ី  ហ្វីលីពីន សឹង្ហាបូរី ម៉ាឡេស៊ី មីយ៉ាន​ម៉ា ថៃ វៀត​ណាម ប្រ​ទេស​ឡាវ ។
    ប​ន្ទាប់ពីបានអញ្ជើញ​ដ​ល់ទីក្រុង​ប៉េកាំង នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន ប្រ​តិភូយោធាជាន់ខ្ព​ស់ក្រ​សួង ការ​ពារ​ជាតិដឹក​នាំដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ  ព្រ​ម​ទាំង​មាន​វ​ត្ត​មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ក់ សារ៉ុន អគ្គ​មេប​ញ្ជាការ​រ​ង នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ  ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ​ផែន​ការ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​នាយ​ទាហាន ជាន់ខ្ព​ស់ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាច្រើន​រូប​ទៀត អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន ដែល​នឹង​ប្រ​ព្រឹត្ត​ទៅនាថ្ងៃទី១៥ .១៦ ខែ តុលា ឆ្នាំ ២០១៥ នៅទីក្រុង ប៉េកាំង សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន ។
ថ្លែង​សុន្ទ​រ​ក​ថានៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន​នេះ រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម សេនីយ៍ Chang Wanquan ស​មាជិក​ក្រុម​ប្រឹក្សារ​ដ្ឋ និង​ជារ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន បាន​ប​ញ្ជាក់ស្តីពីគោល​ន​យោបាយ​រ​ប​ស់ចិន ក្នុង​ការ​ថែរ​ក្សាស​ន្តិភាព ស្ថិរ​ភាព​ក្នុង​តំប​ន់ និង​ការ​ព​ង្រឹង​កិច្ច ស​ហ ប្រ​តិប​ត្តិការ​ចិន-អាស៊ាន ។ហើយឯកឧត្ត​ម​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ប្រ​ទេស​ចិន​បាន​ថ្លែង​ថានេះជាលើក​ដំបូង​ដែល​កិច្ច​ប្រ​ជុំ​ក្រៅ​ផ្លូវ​​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន ធ្វើនៅទី​ក្រុង​ប៉េកាំង នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន ទៅតាម​សំណើរ​ថ្នាក់​ដឹក​នាំជាតិរ​ប​ស់ចិន​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​ក្នុង​ប្រ​ទេសអាស៊ាន​ក​ន្ល​ង​ម​ក ។​ហើយ​តាម​រ​យៈ​កិច្ច​ប្រ​ជុំថ្ងៃនេះឯកឧត្ត​ម​រ​ដ្ឋ​ម​ន្រ្តីស​ង្ឃឹម​ថា គ្រ​ប់ភាគី​ទាំងអស់មាន​ការ​ពិភាក្សាគ្នាស៊ីជ​ម្រៅនៅប​ណ្តាចំនុច​មួយ​ចំនួន​ទាក់ទ​ង​ទៅនិង ​ការ​ព​ង្រឹង​ស​ន្តិសុខ​ក្នុង​តំប​ន់
ហើយ​ក្នុងឱកាស​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន នេះ ឯកឧត្ត​ម រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ទេស ម៉ាឡេស៊ី ជាប្រ​ធានអាស៊ាន  និង​សុន្ទ​រ​ក​ថា រ​ប​ស់រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ទេស​សឹង្ហ​បូរី ជាអ្ន​ក​ស​ម្រ​ប​ស​ម្រួល​ទំនាក់ទំន​ង​ចិន-​អាស៊ាន ព្រ​ម​ទាំង​សុន្ទ​រ​ក​ថារ​ប​ស់រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ប្រ​ទេស ប​ណ្តាប្រ​ទេស​នីមួយៗ​ក្នុង​ប្រ​ទេស​អាស៊ាន​ស្តីពីស​ន្តិសុខ​និង​ស្ថេរ​ភាព​ក្នុង​តំប​ន់ផ​ង​ដែរ។​ នាឱកាស​នោះដែរឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ  នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បានអញ្ជើញ​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពី ការ​ក​សាង​ឆ្ពោះ​ទៅស​ហ​គ​ម​ន៍ចិន - អាស៊ាន នៃវាស​នារួម ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ស​ន្តិសុខ​ការ​ពារ​ជាតិ។​ហើយឯកឧត្ត​ម​ប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​មាន​ប្រ​សាស​នៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន អំពីការ​ដោះស្រាយ​ប​ញ្ហា​ស​ន្តិសុខ ដែល​យើង​ជួប​ប្រ​ទះ​ ។ហើយឯកឧត្ត​ម​មាន​ជំនឿរ​ជៀរ​ជាក់ថាការ​ជួប​ជុំគ្នាជ​ជែក ពិភាក្សាគ្នានាពេល​នេះ​គឺបាន​ផ្ត​ល់​យោប​ល់ពីគ្នាទៅវិញ​ទៅម​ក ពិសេស​គឺការ​ពឹង​ពាក់យ៉ាង​រឹង​មាំនូវ​យ​ន្ត​ការ​ទាំង​ឡាយ ដែល​យើង​មាន​និម្មាប​ន​ក​ម្ម ស​ន្តិសុខ ដែល​ជា​ជំនួយ​ដ៏ធំធេង​បំផុត ឲ្យ​យើង​កាន់តែ​មាន​ជំនឿរ​ជឿរ​ជាក់ ឲ្យ​កាន់តែយ​ល់គ្នា ឲ្យ​កាន់តែស៊ីជ​ម្រៅថែម​ទៀត ក្នុង​ការ​ដោះស្រាយ​ប​ញ្ហាកាន់តែ​មាន​ប្រ​សិទ្ធ​ភាព​ថែម​ទៀត។
ក្នុង​កិច្ច​ប្រ​ជុំនាពេល​នេះឯកឧត្ត​ម នាយឧត្ត​ម សេនីយ៍ Chang Wanquan ស​មាជិក​ក្រុម​ប្រឹក្សារ​ដ្ឋ និង​ជារ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើនឹង​វាត​ម្លៃខ្ព​ស់​ចំពោះល​ទ្ធ​ផ​ល​ពិភាក្សាយ៉ាង​ជ្រាល​ជ្រៅពីទំនាក់ទំន​ង​ស្ថិរ​ភាព ទំនាក់ទំន​ង​ស​ន្តិសុខ​រ​វាងអាសានានឹង​ចិន ដោយ​ទ​ទួល​បាន​នូវ​ល​ទ្ធ​ផ​ល​ផ្លែផ្កាយ៉ាង​ល្អ ។ហើយឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាឆ្នាំក្រោយ​គឺរំលឹក​ខួប​ទី ២៥ ឆ្នាំ នៃទំនាក់ទំន​ង​រ​វាង​អាស៊ាន​នឹង​ចិន ហើយ​នឹង​ប​ង្កើតឱកាសឱកាន់តែល្អថែម​ទៀត ដើម្បីព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង​ព​ង្រឹង​ការ​ទុក​ចិត្ត​គ្នា​ដើម្បីជំរុញ​ភាព​ជាដៃគូ យុទ្ធ​សាស្រ្ត​នៃអាស៊ាន ចិន តាម​រ​យៈកិច្ច​ស​ហ​ប្តិប​ត្តិការ​ជាក់ស្តែនៅចំពោះមុខ​ផ​ង​ដែរ។
នាឱកាស​នោះផ​ង​ដែរ​ក្រុម​ការ​ងារ​ដែល​ដឹក​នាំដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ​ផែន​ការ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ  បាន​ជួប​ពិភាក្សាការ​ងារ​ទ្វេភាគី ជាមួយ​គ​ណៈរៀប​ចំវេទិការ Xiangshan ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ គី ជី អគ្គ​នាយ​ក​រ​ង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិតុចិន ។ភាគីទាំង​ពីរ​បាន​ពិភាក​ស្សាគ្នាទៅលើទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រួម​ទាំង​ការ​ផ្ត​ល់យោប​ល់ អនុសាស​ន៍ទៅលើការ​រៀប​ចំវេទិការ​តំប​ន់  ព្រ​ម​ទាំង​មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ ដើម្បីប​ញ្ជាក់ជូន ពិគ្រោះ និង​ក​ត់សំគាល់ទៅលើខ្លឹម​សារ​នៃសុទ្ទ​រ​ក​ថាគ​ន្លឹះរ​ប​ស់ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាលើក​ឡើង​នៅពេល​បើក​វេទិការ Xiangshan លើក​ទី ៦ ហើយ​ក៏ត្រូវ​បាន​វាគ្មិន​មួយ​ចំនួន​សំដែង​ការ​គាំទ្រ​នូវ​ទ​ស្ស​ន​ជំហ​រ និង អនុសាស​ន៍ មួយ​ចំនួន​រ​ប​ស់ក​ម្ពុជាផ​ង​ដែរ។
នៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន-ចិន រួច​ម​ក​ប្រ​តិភូប​ណ្តាប្រ​ទេស​ក្នុងអាស៊ាន​ក៏បាន​អញ្ជើញ​ទ​ស្ស​ន ​កិច្ច​នៅអង្គ​ភាព​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ Police ពិសេស ។ពេល អញ្ជើញ​ដ​ល់ប្រ​តិភូរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិប​ណ្តាប្រ​ទេសអាស៊ាន​ត្រូវ​បាន​ទ​ទួយ​ស្វ​គ​ម​ន៍ពីមេប​ញ្ជាការ មេប​ញ្ជាការ​រ​ងអង្គ​ភាព ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ Police ពិសេស និង​បាន​ទ​ស្ស​នានូវ​ការ​ស​ម្តែង​ស្តីពីក​ម្លាំង​ប្រ​ដាប់អាវុធ Police ពិសេស ពីការ​ប្រ​ឆាំង​និង​ទុប​ស្កាត់រ​ប​ស់ក​ម្លាំង​ប្រ​ឆាំភេរ​វ​ក​ម្ម​ការ​រំដោះ និង​ស​ង្គ្រោះពិចំណាប់ខ្មាំង ព្រ​ម​ទាំង​ការ​ប​ង្ហាញ​ក្បាច់គុណ​មួយ​ចំនួន​ដែល​​​ទាក់ទ​ង​នឹង​ស​ម​ម្ថ​ភាព​ជំនាញ​នានាដែល​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ Police ពិសេស ដែល​បាន​ហ្វឹក​ហ្វឺន​នារ​យៈ​ពេល​ក​ន្ល​ង​ម​ក ដើម្បីត្រៀម​ល​ក្ខ​ណ​ស​ម្ប​ត្តិគ្រ​ប់បែប​យ៉ាង​ក្នុង​ទុម​ស្កាត់រាល់​ឧប​ត្ត​វ​ហេតុ​ផ្សេងៗ ។ហើយ​គ្រ​ប់​ប្រ​តិភូ​ប​ណ្តាប្រ​ទេស​ក្នុង​តំប​ន់​អាស៊ាន​បាន​សំដែល​នូវ​ការ​កោត​ស​រ​សើនិវាយ​ត​ម្លៃខ្ព​ស់ចំពោះ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ Police ពិសេស  ដែល​មាន​ស​ម​ត្ថ​ភាព​ជំនាញ​រ​ប​ស់ខ្លួន​ក្នុង​ការ​ត្រៀម​ល​ក្ខ​ណ​ប្រ​យុទ្ធ​ប្រ​ឆាំង ក​ម្លាំង​ភេរ​វ​ក​ម្ម ផ​ង​ដែរ។
ប​ន្ទាប់ម​ក ប្រ​តិភូយោធាជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ  ព្រ​ម​ទាំង​មាន​វ​ត្ត​មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ក់ សារ៉ុន អគ្គ​មេប​ញ្ជាការ​រ​ង នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ  ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ​ផែន​ការ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​នាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាច្រើន​រូប​ទៀត​នឹង​តាម​ការអញ្ជើញ​រ​ប​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក Gao Jin ប្រ​ធាន​ស​មាគ​ន៍ចិត ស​ម្រាប់វិទ្យាសាស្រ្ត​យោធា​(CAMS)នឹងអញ្ជើញ​ចូល​រួម​វេទិកា Xiangshan លើក​ទី ៦ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ  នៅថ្ងៃទី ១៧ .១៩ ខែ តុលាឆ្នាំ ២០១៥ ប​ន្ត​ទៀត។
នៅក្នុង​កិច្ច​ប្រ​ជុំថ្លែង​វេទិការ Xiangshan លើក​ទី៦ នៅទីក្រុង​ប៉េកាំង នៃរ​ដ្ឋ​ប្រ​ជាមានិតុចិត ថ្មីៗនេះភាគ្មិន​ដែល​បានអញ្ជើញ​ចូល​រួម​ពីរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជាច្រើន​រួម​ទាំង​ប​ណ្តាប្រ​ទេស​ក្នុង​តំប​ម​ន់អាស៊ី អាស៊ាន ហើយ​នឹង​ប​ណ្តា​ប្រ​ទេស​នៅ​អាស៊ីក​ណ្តាល និង​នៅអាស៊ីខាង​ត្បូង​ផ​ង​ដែរ។ហើយ​វេទិការ​នេះ​បាន​ផ្ត​ល់នៅសារៈប្រ​យោជ​ន៍​យ៉ាង​សំខាន់​ទៅលើកិច្ច​ស​ន្ទ​នាទាំង​ប​ន្រ្តីផ្លូវ​ការ និង​ជំនាញ ដែល​មាន​ថ្នាក់ដឹក​នាំជាច្រើន​បាន​លើក​ឡើង​នូវ​ទ​ស្ស​នៈ​វិស័យ​បើក​ឡើង​ធំទូលាន ដោយ​ចំហ​រ ដើម្បីផ្ត​ល់ឱកាស​ពិភាក្សា​ចំពោះប្រ​ធាន​ប​ទ​ស​ម័យ​ប្រ​ជុំពិសេស​នីមួយៗ។   
 ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ធ្វើជាវាគ្មិន​គ​ន្លឹះមួយ​នៅក្នុង​ប្រ​ធាន​ប​ទ​ដែល​ទាក់​ទ​ង​ទៅនឹង​និន្នាការ​ស​ន្តិសុខ​ក្នុង​តំប​ន់​អាស៊ីប៉ា​ស៊ីហ្វិក​ប​ញ្ហាប្រ​ឈ​ម ហើយ​នឹង​កាលានុវ​ត្ត​ភាព  ទាក់ទ​ង​ទៅនឹង​ទ​ស្ស​នៈទាន ស​ន្តិសុខ អាសីប៉ាស៊ីហ្វិក និង​ប្រ​ធាន​ប​ទ សំខាន់ៗមាន ស​ន្តិសុខ​ស​មុទ្រ និង​គ្រោះម​ហ​ន្ត​រាយ រួម​ទាំង​ការ​ប្រ​ឆាំភេរ​វ​ក​ម្ម ។
រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា  ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ថ្លែង​ថាការ​ផ្សារ​ភ្ជាប់ទំនាក់ទំន​ង​គ្នា​រ​វាង​ប្រ​ទេស​ដែល​ជាស​មាជិកអាស៊ាន និង​ប្រ​ទេស​ម​ហាអំណាច នៅលើប​ញ្ហាស​ន្តិសុខ គឺអាច​និយាយ​បាន​ថា​ជា​ការ​ព្យាយាម​ដ៏ល្អដើម្បី “ត​ភ្ជាប់” និង “ប​ង្កើត​ភាព​ជាដៃគូ” ព​ហុភាគី ហើយ​វាមិន​មែន​ជាយុទ្ធ​សាស្រ្ត​ប​ង្កើត​ជា​ក្រុម​ស​ម្ព័ន្ធ​មិត្ត​យោធានោះទេ។
ការ​ថ្លែង​រ​ប​ស់ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ធ្វើឡើង​នៅក្នុង​វេទិកា សៀង សាន លើក​ទី៦ស្តីពី“​ទ​ស្ស​នៈ​​វិស័យ​ស​ន្តិសុខអាស៊ីប៉ាស៊ីហ្វិក នៅក្នុង​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន នាពេល​ថ្មីៗនេះ។ហើយឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី មាន​ប្រ​សាស​ន៍នៅក្នុង​វេទិការអន្ត​រ​ជាតិនោះទៀត​ថា ទោះបីជាក​ម្ពុជា មិន​មែន​ជាប្រ​ទេស​ម​ហាអំណាច​ក៏ដោយ ក៏ក​ម្ពុជានៅតែព្យាយាម​រួម​ចំណែក​ទៅក្នុង​ស​ន្តិភាព និង​ស​ន្តិសុខ​តំប​ន់ ទៅតាម​ល​ទ្ធ​ភាព​ដែល​យើងអាច​ធ្វើទៅបាន។
ទោះបីជាតំប​ន់ អាស៊ីប៉ាស៊ីហ្វិក មាន​ប្រ​ឈ​ម​មុខ​នឹង​ការ​គំរាម​កំហែង​ផ្សេងៗ ក្នុង​វិស័យ​ស​ន្តិសុខ មិន​មែន​ប្រ​ពៃណីក៏​ពិត​មែន ប៉ុន្តែទំនាក់ទំន​ង​ម​ហាអំណាច​ក៏មាន​សារៈសំខាន់ខ្លាំង​ណាស់ ក្នុង​ការ​រ​ក្សាស្ថិរ​ភាព​តំប​ន់។ ឯកឧត្ត​ម បាន​លើក​ឡើង​ថា នៅក្នុង​វិស័យ​ការ​ពារ​ជាតិ យើង​មាន​យ​ន្ត​ការ “កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន” (ADMM) ដែល​យ​ន្ត​ការ​នេះបានអនុញ្ញាតអោយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ​ទាំង១០នៃប្រ​ទេស​ដែល​ជា​ស​មាជិកអាស៊ាន​ធ្វើការ​ជួប​គ្នា​ដើម្បី​ពិភាក្សា និង​ស្វែង​រ​ក​ដំណោះស្រាយ​រួម ទៅលើប​ញ្ហានិង​ការ​ប្រ​ឈ​ម ផ្នែក​ស​ន្តិសុខ​នានានៅក្នុង​តំប​ន់។ ទោះបី​ជាយើង​ជាអង្គ​ការ​ថ្នាក់តំប​ន់ក៏ដោយ ក៏យើង​មិន​បាន​ធ្វើកិច្ច​ការអ្វីមួយ​តែម្នាក់ឯង ឬតែជាមួយ​ក្រុម​គ្នាឯង​នោះដែរ ពោល​គឺមាន​ការ​សិក្សាស្វែង​យ​ល់អំពីការ​ជាប់ទាក់ទ​ង​គ្នានៃប​ញ្ហាស​ន្តិសុខ​នានា ទាំង​រ​វាង​ប្រ​ទេស​នានាក្នុង​តំប​ន់ និង​រ​វាង​​តំប​ន់ជាមួយ​តំប​ន់ដ៏ទៃទៀត​ក្នុង​ពិភ​ព​លោក “កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន” បាន​បើក​ទ្វារ​ស្វាគ​ម​ន៍ការ​ចូល​រួម​ពីសំណាក់ប្រ​ទេស​នានានៅក្នុង​តំប​ន់ និងអាស៊ាន​បូក។
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ ទៀ បាញ់ ប​ញ្ជាក់ថាទោះបីជាប្រ​ទេស​ដែល​ជាស​មាជិក​អាស៊ាន​ទាំងអស់មាន​ស​ម​ត្ថ​ភាព​ខាង​ផ្នែក​ប​ច្ចេក​ទេស​ខុសៗគ្នាក្នុង​ការ​ដោះស្រាយ​ប​ញ្ហាទាំង​នោះក៏ដោយ ក៏ស​មាជិក​ទាំងអស់បាន​ប​ង្ហាញ​នូវ​សុឆ​ន្ទៈក្នុង​ការ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា ហើយ​ភាព​ជាដៃគូក្នុង​ការ​ដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​នានា​នៅ​ក្នុង​វិស័យ​ស​ន្តិសុខ​នេះគឺជាភ​ស្តុតាង​ដ៏ជាក់ស្តែង​ដែល​ប​ង្ហាញ​ថាប្រ​ទេស​ជាស​មាជិកអាស៊ាន​ទាំងអស់បាន​តាំង​ចិត្ត​ដើម្បី​​​ថែរ​ក្សាស​ន្តិភាព និង​ស្ថេរ- ភាព​នៅក្នុង​តំប​ន់ ព​ង្រឹង​ស​ក្តានុព​ល​ភាព​ដើម្បីប​ង្កើត​ស​ហ​គ​ម​ន៏     ស​ន្តិសុខ-ន​យោ​បាយអាស៊ាន​ដ៏រឹង​មាំមួយ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ