ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ​ ​បាញ់ ​ច្រាន​ចោល​ការ​ផ្សាយ​របស់​​ជ​នក្បត់​​ជាតិ​ត​ជំនាន់​ សម​ រង្ស៉ី​ ក្នុង​ចេតនា​ទុច្ចរិត​​ អុជ​អាល ឱ្យ​មាន​ការ​ចលាចល​ក្នុង​សង្គម​
នាយកដ្ឋានព័ត៌មាន(៣)
389
3045

        សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ​ខែ​មីនា ​ឆ្នាំ​២០២៣​នេះ​ បាន​ចេញ​មក​ច្រាន​ចោល​ការ​ផ្សាយ​របស់​​ជ​នក្បត់​​ជា​តិត​ជំនាន់ ​សម រង្ស៉ី ​ក្នុង​ចេត​នាទុច្ចរិត​អុជ​អាល​ឱ្យ​មាន​ការ​ចលាចល​ក្នុង​សង្គម​។

       ត្រកូល​ក្បត់​ជាតិ​ជំនាន់​ទី​៣ ​សម រង្ស៉ី​ នៅថ្ងៃ​នេះ​ បាន​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ទុច្ចរិត​លើ​​ទំព័រ​​ហ្វេស​ប៊ុក​ ដោយ​អំពាវនាវ​ពល​រដ្ឋ​ឱ្យ​គាំទ្រ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ជា​បេក្ខភាព​​​នាយក​​រដ្ឋមន្ត្រី​។​

       សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​នេះ។​ សម្តេច​ ទៀ បាញ់ ចាត់​ទុក​ការ​ផ្សាយ​នេះ ​មាន​ចេតនា​ញុះ​ញង់​បំបែក​បំបាក់​ជាតិ​។​

       «ខ្ញុំ ​និង​ក្រុម​គ្រួសារ ​នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត»​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់

        សម្តេច ទៀ បាញ់ បាន​គូស​បញ្ជា​ក់​ផង​ដែរ​ថា​៖ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​ប្តេជ្ញា​ការពារ​​ឯករាជ្យ ​អធិប​តេយ្យ ​និង​បូរណភាព​ទឹក​ដី​បាន​គត់​មត់​ ប្រឆាំ​ង​ការ​ជ្រៀត​ជ្រែក​​រប​ស់បរទេស​​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ថែ​រក្សា​សន្តិភាព ​ស្ថិរ​ភាព​នយោបាយ ​សន្តិសុខ ​សណ្តាប់​ធ្នាប់​ និង​សុខ​សុវត្ថិភាព​សង្គម​ ប្រឆាំង​ដាច់​ខាត​ចំពោះ​ឧបាយកល​​ទុច្ចរិត​របស់​ពួក​​ប្រឆាំង​ជ្រុល​​និយម​ និង​មជ្ឈដ្ឋាន​អគតិ​នានា​ ដែល​បាន​ប្រើ​ប្រាស់​ចលនា​បដិវត្តន៍​ពណ៌​ និង​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​មិន​ពិត​ ក្នុង​គោល​បំណង​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ​ការ​ពារសង្គម​​ជាតិ​​មិ​នឱ្យ​ធ្លាក់​ក្នុង​អស្ថិរភាព ​អស​ន្តិសុខ ​ការ​បែក​បាក់​ជាតិ​ និង​សង្គ្រា​មសារ​ជា​ថ្មី​ទៀត ​ធ្វើ​ឱ្យ​សង្គម​ជាតិ​បន្ត​ដំណើរ​ទៅ​មុខ​ឥត​ឈប់​លើ​មាគ៌ាស​ន្តិភាព​ ប្រជា​ធិបតេយ្យ ​នីតិរដ្ឋ​ និង​អភិវឌ្ឍន៍ ​និង​មាន​ឆន្ទៈ​មោះ​មុត​ការ​ពារ​ដាច់​ខាត​រដ្ឋ​ធម្មនុញ្ញ​ ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ និង​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

       សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​អំពាវនាវ​ជន​រួម​ជាតិ​ទាំង​មូល​ទាំង​នៅក្នុង ​និង​ក្រៅ​​ប្រទេស ​បន្ត​រួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ ​និង​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​រួមសាមគ្គី​ជុំវិញ​រាជ​រដ្ឋាភិបាល ​ដែល​មាន​សម្តេច​​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ថែ​រក្សា​សន្តិភាព ​ការ​ពារ​រាល់​សមិទ្ធ​ផល​ ​​នៃសង្គម​ជាតិ ​និង​បន្ត​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​ ៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ