ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉ន​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការពារ​ជាតិ​ ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៉ី ​ដែល​ផ្សព្វ​ផ្សាយ​បំភ្លៃ ​និង​ញុះ​ញង់​លើ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ និង​ក្រុម​គ្រួសារ​
នាយកដ្ឋានព័ត៌មាន(៣)
447
3043 នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉ន​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការពារ​ជាតិ​ ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៉ី ​ដែល​ផ្សព្វ​ផ្សាយ​បំភ្លៃ ​និង​ញុះ​ញង់​លើ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ និង​ក្រុម​គ្រួសារ​

        ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន​ នា​យទា​ហាន​រង​ និង​ពល​ទាហាន ​នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ ​ដែល​មាន​នាយ​ឧត្តមសេនីយ៍​ មាស​ សាវ៉ន ជា​អគ្គនាយក ​បាន​ប្រកាស​ប្រឆាំង ​និង​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៉ី ​ដែល​បាន​ផ្សព្វ​ផ្សាយ​បំភ្លៃ ​និង​ញុះ​ញង់​តាម​បណ្តាញ​សង្គម​មក​លើ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រុម​គ្រួសារ​។​

         យើង​ខ្ញុំ​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​យ៉ាង​គឃ្លើន​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៉ី ​នៅថ្ងៃ​ទី​១០ ​ខែ​មីនា ​ឆ្នាំ​២០២៣ ​គឺ​ជា​ការញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខស​ង្គម​ ដែល​ជា​អំពើ​ល្មើស​ច្បាប់​ មាន​ចែង​នៅ​ក្នុង​ក្រ​ម​ព្រហ្មទណ្ឌ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​។​

         យើង​ខ្ញុំប្តេជ្ញា​ដាច់​ខាត​ការពារ​ រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដឹក​នាំដោ​យ ​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រម​ទាំង​គាំទ្រ​ ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ត​វេន​នា​ពេល​អនាគត​។​

         យើង​សូម​ស្នើ​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ ចាត់​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​តាម​ច្បាប់​ចំពោះ ទ​ណ្ឌិត​ សម រង្ស៊ី ​ពូជ​ក្បត់​ជាតិ​៣​ជំនាន់​នេះ​ ហើយ​រ​ង់ចាំ​ជានិច្ច​ក្នុង​ការ​អនុវត្ត​បទ​បញ្ជា​របស់ ​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​កម្ចាត់​ជន​ក្បត់​ជាតិ​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ