ព័ត៌មាន

សម្ដេចពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ជូន​យោធិន ​នៅ​ទិស​យោធ​ភូមិ​ភាគ ​ទី៣ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្មរ​
នាយកដ្ឋានព័ត៌មាន(៣)
485
3057

       សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិ​បាល​ចុះមូល​ដ្ឋាន​ខេត្ត​កោះ​កុង​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាលជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន តាម​កង​ឯកភាព​ឈរ​ជើង​ទិស​យោធ​ភូមិ​ភាគ​ទី​ ៣ ​ប្រមាណ​ជា​ ៤៥០​នាក់ ​នៅ​ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ​ដែល​បា​នប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​ស្តូប​ឈ្នះ ឈ្នះ ​ខេត្ត​កោះកុ​ង​ ក្នុ​ង​ឱកាស ​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្មរ ​ដែល​ឈាន​ចូល​មក​ដល់​ក្នុង​ពេលខា​ង​មុខ​នេះ​។

        ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​នា​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​នៅ​ក្នុង​ទូទាំង​យោធ​ភូមិ​ភាគ​ទី​ ៣ ​ដែល​បាន​ខិត​ខំ​បំពេញ​ការ​ងារ​ក្នុង​កិច្ច​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​ការ​ពារ​សន្តិសុខ ​សុវត្តិភាព​ជូន​ប្រជា​ពល​រដ្ឋ​ និង​ការ​ពារ​សុខ​សន្តិភាព​សំរាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចំរើន​។

        សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា​៖​ យើង​តែង​តែជួ​ប​សំណេះសំ​ណាល​ជា​មួយ​កង​កម្លាំង​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​​ជា​​រៀង​រា​​ល់ឆ្នាំ ​ក្នុ​ងមួយឆ្នាំ​ម្ដង​ មិន​ដែល​អាក់​ខាន​។​ តែ​ពេល​នេះ ​យើង​ជួប​ជុំគ្នា​នៅ​ស្តូប​ឈ្នះ ឈ្នះ ​ថ្ងៃ​នេះ ​គឺ​ដើម្បី​បង្ហាញ​ឲ្យ​នឹក​ឃើញ​ការរៀបចំ​ការ​ងារ​ សកម្ម ​ដែល​ជា​ប្រវត្តិ​សាស្ត្រ​យោធា ​ក៏​ដូច​ជា​ការ​រំលឹក​ដឹង​គុណ​ដល់​នយោ​បាយ​ឈ្នះ ឈ្នះ​ របស់​យើង​ ដែល​មាន​គុណ​តម្លៃដ៏​ធំ​ធេង​ នាំ​មក​នៅស​ន្តិភាព​ និង​ការ​ឯកភាព​ពេញ​លេញ​។ សម្ដេច​ពិជ័យ​សេនា ​បន្ត​ថា៖​ សន្តិភាព​ដែល​យើង​ទទួល​បាន​ក្នុង​ពេល​នេះ ​យើង​ទាំង​អស់​គ្នា​ ត្រូវ​តែកា​រពារ​អោយ​បាន​ មិន​អោយ​មាន​ការ​បាត់​បង់​ ទៅ​វិញ​ជា​ដាច់​ខាត​។​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​ថា៖ ចំលាក់​ស្តូប ​ឈ្នះ ​ឈ្នះ ​កោះ​កុង ​ត្រូវ​ធ្វើ​អោយ​បាន​សម​ស្រប​ទៅ​តាម​ស្ថាន​ភាព​ក្នុង​ខេត្ត​មាន​ភូមិសាស្ត្រ​ក្នុង​យោធ​ភូមិ​ភាគ​ទី ​៣ ​ដែល​ក្នុង​នោះ ​ចំលាក់​ត្រូវ​ផ្តើម​ចេញ​ពី​ ថ្ងៃ​ ២០ ​មិថុនា ​ឆ្នាំ ​១៩៧៧ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ​ព​ត រហូត​ដល់​ ថ្ងៃ​ ២៩​ ធ្នូ ​ឆ្នាំ ​១៩៩៨ ​ជា​ទិវាន​យោបា​យឈ្នះ ឈ្នះ​ ដែល​បាន​បញ្ចប់​សង្គ្រា​មទាំ​ងស្រុង​នៅ​កម្ពុជា​។ ទាក់​ទ​ងទៅ​នឹង​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​បន្ថែម​ថា៖​ ថ្ងៃ ​១១​ ខែកុម្ភៈ ​ឆ្នាំ​១៩៩៦​ ជា​ថ្ងៃ​នៃដំណើរ​ការ​អនុវត្ត​នយោ​បាយ​ឈ្នះ ឈ្នះ​ ដែល​បាន​ចាប់​ដំណើរ​ការ​ពី​ទិស​យោធ​ភូមិ​ភាគ​ទី​ ៣​​។ 

        ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​មាន​ប្រសាសន៍​ជំរុញ​ដល់ ​អនុគណៈ​កម្មការ​សាង​សង់​ស្តូប ​ឈ្នះ ​ឈ្នះ ​ត្រូវ​សហការ​ ជា​មួយបណ្តា​ស្ថាប័ន ដែ​​ល​មាន​ការ​ពាក់​ពន្ធ័​ ដើម្បី​ជំរុញ​អោយ​ដំណើរ​ការ​ សាង​សង់​ស្តូប​ ឈ្នះ ​ឈ្នះ​ ប្រព្រឹត្ត​ទទួល​បាន​លទ្ធ​ផល​ល្អ​តាម​ផែន​ការ​ ដែល​បាន​គ្រោង​ទុក​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏បាន​ជំរាប​ជូន​ដល់​ពិធី​សំណេះ​សំណាល ​អំពី​ការ​រៀបចំ​ពិ​ធីមាតុ​ភូមិវិ​វត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​កង​​កម្លាំង​ប្រដាប់អា​វុធ​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​ ពី​ប្រទេស​វៀត​ណាម​ មក​កាន់​កម្ពុជា​ នឹង​បាន​កំពុង​សាង​សង់​ មហា​ចេតិយ​តម្កល់​ អដ្ឋិធាតុ​យុទ្ធ​ជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ សំរាប់​តម្កល់អដ្ឋិធាតុ​នេះ ​ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០២​ ខែ​មេសា ​ឆ្នាំ​២០២៣ ​ខាង​មុ​ខនេះ។ 

        ក្នុ​ង​ឱកាស​ អបអ​រ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខែ្មរ​ ដែល​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ជូន​ព​រឆ្នាំថ្មី​ ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​នៅ​ក្នុង​ទូទាំង​យោធ​ភូមិ​ភាគ​ទី ​៣ ​ទាំង​អស់​ សូម​អោយ​មាន​សិរី​សួរស្តី ​ជ័យ​មង្គល​ និង​សំរេច​បាន​ជោគ​ជ័យ​ធំៗ​បន្ថែម​ទៀត ​ជូន​ជាតិមាតុ​ភូមិ​។ ក្នុង​ឱកាស​ចុះ​សាក​សួរ ​សុខទុ​ក្ខ ​យោធិន នៅ​ទិស​យោធ​ភូមិ​ភាគ​ ទី៣​ នា​ឱកាស​នោះ​ដែល​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ចែក​អំណោយ​ជា​ថវិកា​ជូន ដល់​បណ្តា​អង្គភាព​នានា​ចំណុះ​យោធ​ភូមិ​ភាគ​សំរាប់​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខែ្មរ ​ដែល​ឈាន​ចូល​មក​ដល់​ក្នុ​ង​ពេល​ខាង​មុខ​នេះ ​ផ​ង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ