ព័ត៌មាន

ឯ.ឧ ចាយ សាំង​យុន ជួប​ប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
571
86
                                                         
នៅទីស្ដីការ ក្រ​សួង​ការ​ពារ​ជាតិ គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម    មួយ​ក្រុម​ដឹក នាំដោយ លោកឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជា ជ​ន​វៀត​ណាម បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន   រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ នាព្រឹក​ថ្ងៃទី ២១ខែ តុលា ឆ្នាំ២០១៥ ។
 ជំរាប​ជូន ឯ.ឧ រ​ដ្ឋ​លេខាធិការ​ក្នុងឱកាស​នោះលោក ឧត្ត​ម​សេនីយ៏ត្រីវូ អាញ់វ៉ាន់បាន​ថ្លែងអំណ​រ គុណ​ដ​ល់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិង​ខ.ភ.ម​ទាំងអស់ ដែល​បាន​ទ​ទួល​ស្វាគ​ម​ន៍ចំពោះគ​ណៈ ប្រ​តិភូរ​ប​ស់លោក​ក្នុង​ពេល​នេះ។លោក​បាន​ប​ន្ត​ទៀត​ថា៖វ​ត្ត​មាន​រ​ប​ស់ប្រ​តិភូលោក​នាពេល​នេះគឺនាំម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក  សាម​គ្គីភាព មិត្ត​ភាព និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង និង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារអោយ​កាន់តែរឹង​មាំថែម​ទៀត និង​បាន​ធ្វើការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៏ពីគ្នាទៅ វិញ​ទៅម​ក​ផ​ង។លោក បានអោយ​ដឹង​ទៀត​ថា៖ក​ន្ល​ង​ម​ក​ដោយ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​ក​ង​ទ័ព នៃប្រ​ទេស​ទាំង២ យើង​បាន​ធ្វើការ​ងារ​ជំនាញ​គឺការ​ហ្វឹក​ហ្វឺន​និង​ប​ណ្ដុះប​ណ្ដាលឱ្យ​ដ​ល់នាយ​ទាហាន និង​ព​ល​ទាហាន​នៃ ខ.ភ.ម ដែល​បាន​ទៅធ្វើក​ម្ម​សិក្សានៅប្រ​ទេស​វៀត​ណាម​លើជំនាញ​ប​ញ្ជូន​សារ​បាន មួយ​ចំនួន​ទៀត​ផ​ង  ។
   ឯ.ឧនាយឧត្ដ​ម​សេនីយ៏ ចាយ សាំង​យុន ជួស​មុខអោយឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  ទៀ បាញ់ រ​ដ្ឋ  ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង ថ្នាក់ដឹក​នាំក្រ​សួង​ទាំងអស់  បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះដំណើរ​ទ​ស្ស​ន កិច្ច      រ​ប​ស់គ​ណៈប្រ​តិភូព្រ​ម​ទាំង​ជូន​ព​រ អោយ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ខ្លួន លើ ទឹក​ដីព្រះរាជាណាច​ក្រ ក​ម្ពុជា។ក្នុងឱកាស​នោះផ​ង​ដែរឯ.ឧក៏បាន​លើក​ឡើង នូវ​ការ​រួម​ចំណែក ដ៍ធំធេង​ក្នុង​ការ​ក​សាង​ខ.ភ.ម​រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​តាំង​ពីដើម​រៀង​រ​ហូត​ម​ក​ដោយ​មិន​ត្រឹម តែ ជួយ​ជា ស្មារ​តី នឹង​សំភារៈប៉ុណ្ណោះទេថែម​ទាំង​ជួយ​ប​ណ្ដុះប​ណ្ដាល​ធ​ន​ធាន​ម​នុស្សឱ្យ ខ.ភ.ម​ទៀត ផ​ង។ឯ.ឧក៍បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ប្រ​ទេស​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដោយ​ឡែក​ជំនាញ​ប​ញ្ជូន​សារ ដែល​តែង​តែបាន​គិត​គូរ និង​យ​ក​ចិត្ត​ទុក​ដាក់លើការ​ហ្វឹក​ហ្វឺន​និង​ប​ណ្តុះប​ណ្តាលឱ្យ ខ.ភ.ម​ជារៀង​រ​ហូត ហើយ​ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម នៅតែ ប​ន្ត​ជួយ ឧប​ត្ថ​ម្ភ​ដ​ល់ក​ង​ទ័ព​ពិសេស​ក​ម្ពុជាជារៀង​រ​ហូត​ទាំង​សំភារៈ ប​ច្ចេក​ទេស និង​ជួយ​ប​ណ្ដុះ ប​ណ្ដាល ធ​ន​ធាន​ម​នុស្ស ទៀត​ផ​ង ។
ប​ន្ទាប់ពីបាន​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិរួច​ម​ក លោក ឧត្ត​ម​សេនីយ៏ត្រី          វូ     អាញ់វ៉ាន់  បាន​ដឹក​នាំប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង ចូល​ជួប​ពិភ​ក្សាការ​ងារ​ជាមួយ​ស​ម​ភាគីរ​ប​ស់
ខ្លួន​គឺ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ប​ន្ត​ទៀត ។
          ឯ.ឧ ឧ/ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក​នាយ​ក
ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ជំរាប​ជូន​ដ​ល់ប្រ​តិភូនូវ​ស​ភាព​ការ​ណ៏ជាតិដែល​បាន​កើត​ឡើង
ក​ន្ល​ង​ម​ក និង​ភារ​កិច្ច​រ​ប​ស់ ខ.ភ.ម ក្នុង​ការ​ចូល​រួម​រ​ក្សាបាន​នូវ​សុខ​សុវ​ត្តិភាព ស​ណ្ដាប់ធ្នាប់ស​ង្គ​ម​ជូន
ជាតិ និង​ប្រ​ជាជ​ន ។ ទាក់ទ​ង​ទៅនឹង​ការ​ងារ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ឯ.ឧ បានឲ្យ​ដឹង​ថា ៖ ចំពោះការ​ងារ​ធានាទាក់ទ​ង​លើម​ធ្យោបាយ​ផ្សេងៗរួម​មាន ៖ ការ​ងារ​វិទ្យុអគ្គីស​នី , ការ​ងារ​ទូរ​ស័ព្ទ , ការ​ងារ
ប្រៃស​ណីយ៏ក​ង​ទ័ព , ការ​ងារ Internet និង  Intranet ។ ចំពោះការ​ក​សាង​ក​ម្លាំង​ធ​ន​ធាន​ម​នុស្ស នាយ​ក
ដ្ឋាន​បាន​ប​ញ្ជូន នាយ និត​ព​ល​ទាហាន ចេញ​ទៅបំប៉ន និង​ប​ណ្ដុះប​ណ្ដាល​ជាប​ន្ត​ប​ន្ទាប់បាន ២១ វ​គ្គ
ដោយ​មាន​សិក្ខាកាម​ប្រ​មាណ ៤៣០ នាក់ ។
លើការ​ងារ​ធានាប្រ​ភ​ព​ស​ម្ភារៈ ឯ.ឧ នាយ​ក បាន​ប​ញ្ជាក់ថា ៖ ជារៀង​រាល់ឆ្នាំនាយ​ក​ដ្ឋាន​បាន​ទ​ទួល​រ​ប​ប
តាម​ផែន​ការ​កំណ​ត់សំរាប់ថែទាំនិង​ទិញ​ស​ម្ភារៈដែល​ចាំបាច់តែប៉ុណ្ណោះ ។
            ក្នុងឱកាស​នោះដែរ ឯ.ឧ ឧ/ឯក ផ​ន ណារ៉ា ក៏បាន​ធ្វើសំណើរ​ទៅភាគីប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង
ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម នូវ​ជំនួយ​ជាស​ម្ភារៈប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង និង​ទ​ទួល​យ​ក​នូវ​ការ​ជួយ
ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​លើប​ច្ចេក​ទេស​ប​ញ្ជូន​សារ សំរាប់ផែន​ការ​នាពេលអនាគ​ត  ។
           ឆ្លើយ​ត​ប​ក្នុងឱកាស​នោះផ​ង​ដែរ លោក ឧត្ត​ម​សេនីយ៏ត្រី  វូ  អាញ់វ៉ាន់ បាន​កោត​ស​រ​សើរ​ចំពោះ
ការ​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ដែល​ក​ន្ល​ង​ម​ក​ទោះបីមាន​ការ​ខ្វះ
ខាត​នូវ​ស​ម្ភារៈប​ច្ចេក​ទេស និង​ធ​ន​ធាន​ម​នុស្ស​ក៏ពិត​មែន ក៏នាយ​ក​ដ្ឋាន​នៅតែសំរេច​បាន​ល​ទ្ធ​ផ​ល​ល្អ
ជូន​ថ្នាក់លើប្រ​គ​ល់ឲ្យ ។  លោក​បាន​ប​ញ្ជាក់ថា ៖ រាល់សំណើរ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ទាំង​ប៉ុន្មាន​លោក​និង​ពាំនាំ យ​ក​ទៅជំរាប​ជូន​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ប្រ​ទេស​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដើម្បីដាក់ប​ញ្ចូល​ទៅ ក្នុង​ពិធីសារ​ប្រ​ចាំឆ្នាំ ២០១៦ លើអនុស្សារ​ណៈកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃក្រ​សួង​ការ​ពារ​ជាតិ ប្រ​ទេស​ទាំង ២ ក​ម្ពុជា.វៀត​ណាម  ។ លោក ឧត្ត​ម​សេនីយ៏ត្រី  វូ  អាញ់វ៉ាន់ បាន​ប្តេជ្ញានឹង​ជួយឧប​ត្ថ​ម្ភ​ដ​ល់ ខ.ភ.ម លើការ​ប​ញ្ជូន​សារ ទូទាំង​ក​ង​ទ័ព ឲ្យ​មាន​ការ​ជឿន​លឿន​ដូច​ក​ង​ទ័ព​ប​ណ្តាប្រ​ទេស​នៅលើសាក​ល លោក​ផ​ង​ដែរ  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ