ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​យោធ​ភូមិ​ភាគ​ទី​ ៤​
នាយកដ្ឋានព័ត៌មាន(៣)
414
3060 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​យោធ​ភូមិ​ភាគ​ទី​ ៤​

        បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​តាម​បណ្តា​អង្គភាព​នានា ​ក្នុង​យោធ​ភូមិ​ភាគ​ទិ៥​ ​ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​ នា​ពេល​ខាង​មុខ​រួច​មក​ ​នៅ​ថ្ងៃទី​២៧​ ខែ​មីនា ​ឆ្នាំ​២០២៣​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​ នាយ​ឧត្តម​សេនីយ៍ ​គន់ គីម ​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ ​អគ្គ​លេខា​ធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ​អនុ​ប្រធាន​ទី១​ នៃ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​និង​ជា​ប្រធាន​អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប ​ឈ្នះ ​ឈ្នះ ​អន្លង់​វែង ​នាយ​ឧត្តម​សេនីយ៍ ​នាង ផាត រដ្ឋមន្ត្រី​ប្រតិភូ ​អម​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​ខភម​ ព្រម​ទាំង​ ឯក​ឧត្តម​ជា ​​អគ្គនាយក ​អគ្គនាយក​រង​ ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​ក្នុ​ង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ ​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​ នៅ​តាម​បណ្តា​អង្គភាព​នានា​ ក្នុង​យោធ​ភូមិ​ភាគ​ទី​ ៤ ​ដែ​ល​ពិធី​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព ​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី​ ​៤ ​នេះ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ ការ​ដ្ឋាន​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​អន្លុង​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​។

        នៅ​ក្នុង​ឱកាស​នោះ​ បន្ទាប់​ពី​ ឧត្តម​សេនីយ៍​ឯក​ ពៅ ហេង មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាក​ទី​ ៤ ​បាន​ឡើង​ថ្លែង​សន្ទរកថា​ស្វាគមន៍​ និង​រាយ​ការណ៍​អំពី​លទ្ធផល​ការ​ងារ​ ដែល​ យោធ​ភូមិ​ភា​កទី​ ៤​ សំរេច​បាន​លើ​ភារកិច្ច​ការពារ​សន្តិសុខ ​សុវត្ថិភាព​សង្គម​ជូន​ប្រជា​ពល​រដ្ឋ​ ការ​ការ​ពារ​បូរភាព​ទឹក​ដី​ ក្នុង​ភូមិ​សាស្ត្រ​យោធ​ភូមិ​ភាគ​ទី​ ៤​ ការងារ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រ​ ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី ​៤ ​រួច​មក​ មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​នៅ​តាម​បណ្តា​អង្គភាព​នានា ​ក្នុង​យោធ​ភូមិ​ភាគ​ទី៤ នាឱកាសនោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​សែន​ ជូន​ចំពោះ​បង​ប្អូន ​នាយ​ទាហាន​ ពល​ទាហាន​ទាំង​អស់​ នៅ​ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី​ ៤ ​ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។

       សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​លើក​ឡើង​ពី​សមិទ្ធផល​សំខាន់​ៗ​ដែល ​ខភម ​សម្រេច​បាន​ ក្នុង​នោះ ​ខភម ​នៅតែ​រក្សា​ការ​ពារ​បាន​យ៉ាង​រឹង​មាំ​នូវ​ឯករាជ្យ​ អធិប​តេយ្យ​បូរណ​ភាព ​ទឹក​ដី ​និង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​ប្រទេស​ជា​មិត្ត​នៅ​តាម​ព្រំ​ដែន ​តាម​រយៈ​កិច្ច​ទំនាក់​ទំនង​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃ​ណី ​បាន​ប្រែក្លាយ​អតីត​សមរ​ភូមិទៅ​ជា​តំបន់​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ កសាង​ព្រំ​ដែន​សន្តិភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ។​ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​រំឭក​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន ​ដែល​តម្រូវ​ឱ្យ​មាន​ការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ។ សម្ដេចពិជ័យសេនា បញ្ជាក់​ថា៖ ​ព្រឹត្តិការណ៍​នៅ​អន្លង់​វែង​ យើង​ដឹង​រួច​ហើយ​ថា​ ជា​ភូមិ​សាស្ត្រ​នៃ​នយោ​បាយ​ឈ្នះ ឈ្នះ ​ដែល​បាន​កំណត់​ថា​ជោគ​ជ័យ​ និង​ជា​ភូមិ​សាស្ត្រ​ដែល​វិល​ត្រឡប់ពី​សង្គ្រា​ម​មក​សន្តិភាព។​ ​មិន​ត្រឹម​តែ​អន្លង់​វែង​ដែល​ជា​ភូមិ​សាស្ត្រ​គោល​ទេ​ តែ​ត្រូវ​អម​ជុំវិញ​ដោយ​ភូមិ​សាស្ត្រ​ដទៃ​ទៀត ​រួម​ទាំង​ត្រពាំង​ប្រាសាទ ​ទំន​ប់ដាច់​ ក្បាល​ទន្សោង ​ច្រោក​ អូរ​ស្វាយ​ ក្បាល​រមាស​ តា​ទុំ​ អូរ​ស្មាច់​ ភ្នំ​ស្រួច​ ភ្នំ​បាយ ​និង​ភ្នំ​បាក់​។ ទាំង​អ​ស់នេះ​សុទ្ធ​តែទីតាំង​ដែល​មាន​ប្រវត្តិ​ រួម​ផ្ដុំ​ក្នុង​ដំណើរ​ការ​ មិន​ត្រឹម​តែ​បច្ចុប្បន្ន ​មាន​ចាប់​តាំង​ពី​ទសវត្សរ៍​មុនៗ​ជា​ហូរ​ហែ​។ ​ឆ្លៀតនៅក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ពិជ័យ​សេនា​ បាន​អំពាវ​នាវ​ដល់​​នាយ​ទាហាន ​ពល​ទាហាន​ក្នុង​យោធ​ភូមិ​ភាគ​ទី​ ៤ ​បន្ត​ចូល​រួម​ពង្រឹង​កិច្ច​ការ​ពារសុ​ខ​សន្តិភាព​ សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ​រក្សា​ការពារ​ឱ្យ​បាន​រឹង​មាំ ​នូវឯ​ករាជ្យ ​អធិបតេយ្យ​បូរណ​ភាព​ទឹក​ដី​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជា​មិត្ត​នៅ​តាម​ ព្រំ​ដែន​ឱ្យ​បាន​ល្អ​តាម​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​។ បន្ត​កសាង​ពង្រឹង​កិច្ច​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​ នៅ​តាម​តំបន់​ព្រំ​ដែន ​និង​ចូល​រួម​ទប់​ស្កាត់​សកម្ម​ភាព​បទ​ល្មើស​គ្រប់​ប្រភេទ​ និង​សកម្មភាព​ឆ្លង​ដែន​ខុស​ ច្បាប់​ទៅ​វិញ​ទៅ​ម​ក រវាង​ប្រទេស​ជិត​ខាង​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​

        ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​បាន​ចែក​ជូន​នូវ​អំណោយ​ជូន​ដល់​បណ្តា​អង្គភាព​នានា​សំរាប់​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​រួច​មក​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​អន្លុង​វែង​ផង​ដែ​រ​។ សូម​បញ្ជាក់​ថា៖ ស្តូប​ឈ្នះ ​ឈ្នះ ​អន្លង់​​វែង ​ដែលបាន​កំពុងដំណើរ​ការ​សាង​ស​ង់នេះ ​គឺ​ជា​និមិត្ត​រូប​សន្តិភាព ​នៅ​តំបន់​អន្លង់​វែង​ ក្រោម​ការ​អនុវត្ត​គោល​នយោ​បាយ​ឈ្នះ ឈ្នះ ​រប​ស់​សម្តេច​តេជោ ​ហ៊ុន សែន​។ ស្តូប​នេះបន្ទាប់​ពី​សាង​សង់​រួច​នឹ​ងបង្ហាញ​នូវ​តឹក​តា​ងប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ ក្នុង​ដំណើរ​កា​រអនុវត្ត​នយោបាយ​ឈ្នះ ​ឈ្នះ​នៅ​អន្លង់​វែង​ទុក​អោយ​អ្ន​កជំនាន់​ក្រោយ​បាន​សិក្សា​រៀន​សូត្រ​។ សូម​បញ្ជាក់​ថា៖ ​តំបន់​អន្លង់​វែង​នេះ ​បាន​ប្រមូល​ផ្តុំទៅ​ដោយ​កេរ្ដិ៍​ដំ​ណែល ​និង​បន្សល់​ទុក​នូវ​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ ដោយ​សារ​តែ​អន្លង់​វែង​មាន​សារៈ​សំខាន់ ​ចំពោះ​ភាព​ស្វិត​ស្វាញ​នៃ​ចលនា​តស៊ូ​របស់​ខ្មែរ​ក្រហម​។​ ដូច​នេះ ​តំបន់​នេះ ​គឺ​ជា​ទីតាំង​និមិត្ត​រូប​តំណាង​ឱ្យ​ជ័យ​ជំនះ​ចុង​ក្រោយ​នៃ​គោល​នយោបាយ ​ឈ្នះ ឈ្នះ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

       ធាតុ​ចូល​នៃ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​រក​ឃើញ​នៅ​ទីនេះ ​ជាការ​រួម​ចំណែក​នៃ​ប្រតិបត្តិករ​ទាំង​អស់​ទាំង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ស្ថាប័ន​នានា ​និង​ទាំង​អតីត​កម្លាំង​កម្ពុជា​ប្រជា​ធិបតេយ្យ​ ដែល​កំពុងនៅ​ទី ​នេះ”​ ក្នុ​ង​ស្មារតី​សាមគ្គី ​ឆន្ទៈ ​បន្ត​កាន់​ទង់​សន្តិភាព​ត​កូន​តចៅ​​ទាំង​អស់​គ្នា​ត​ទៅ។​ នេះ​ហើយ​គឺ​ជា​ខឿន ​ការ​ពារ​ជាតិ ​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​បញ្ជាក់​លើ​ពាក្យ​ស្លោក ​“អរគុណស​ន្តិភាព ! ​អរគុណន​យោបា​យ ​ឈ្នះ ​ឈ្នះ ​! ដឹង​គុណ​ស្ថាបនិក ​មគ្គុទ្ទេសក៍​ឯក​ និង​ប្រតិបត្តិករ​នយោបាយ​ ឈ្នះ​ឈ្នះ ​ដែល​នាំ​មក​នូវ​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​!​”​ ៕