ព័ត៌មាន

ពិធី​សម្ពោធ​មហា​ចេតិយ​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ អ៊ិច-​១៦​
នាយកដ្ឋានព័ត៌មាន(៣)
440
3062 ពិធី​សម្ពោធ​មហា​ចេតិយ​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ អ៊ិច-​១៦​

       បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សម្ពោធ​មហា​ចេតិយ​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី ​សង្គ្រោះ​ជាតិ​កម្ពុជា ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះថ្ម​ អ៊ិច-១៦ ស្ថិ​ត​នៅ​ ភូមិ​ចង្គុំទី​១​ ឃុំទ​ន្លូង ​ស្រុក​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ នៅ​រសៀល​ថ្ងៃទី​០១​ ខែ​មេសា ​ឆ្នាំ​២០២៣ ​ស្ថិត​ក្រោម​អធិប​តី​ភាព ​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​ ខភម ​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​ ដើម្បី​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​ កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ពី​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​​រួច​មក​ នៅ​ព្រឹក​ថ្ងៃទី០២​ ខែ​មេសា ​ឆ្នាំ​២០២៣​ ពិធី​ សម្ពោធ ​មហា​ចេតិយ​តម្កល់​អដ្ឋិធាតុ​យុទ្ធ​ជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ អ៊ិច-១៦ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតី​ភាព​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ជា​ សមាជិក​ព្រឹទ្ធ​សភា ​រដ្ឋ​សភា ​សមាជិ​ករា​ជរ​ដ្ឋាភិបាល ​រដ្ឋ​លេខា​ធិការ ​អនុរ​ដ្ឋលេខាធិ​ការ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​នាយក ​អគ្គនាយក​រង​ មេ​បញ្ជាការ​ មេប​ញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស ​កង​រាជ​អាវុធ​ហត្ថ​ យោធ​ភូមិ​ភាគ​ ផែន​កង​កម្លាំង​ប្រដាប់​អាវុធ ​សិស្សា​នុ​សិស្ស​ ព្រម​ទាំង​ឯកឧត្ត​ម លោក​ជំទាវ​ជា​អតីត​យុទ្ធមិត្ត ​ធ្លាប់​បំពេញ​ភារកិច្ច ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី ​សង្គ្រោះ​ជាតិ​កម្ពុជា ​ក្នុង​ឆ្នាំ​១៩៧៨​-​១៩៧៩ ​ជា​ច្រើន​រូប​ទៀត​។

        នៅ​ក្នុង​ពិធី ​សម្ពោធ​មហាចេ​តិយ​ នា​ឱកាស​នោះ ​បន្ទាប់​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​កាត់​ខែ្ស​បូរ​សម្ពោ​ធ​មហា​ចេតីយ​រួចម​ក ​ក្រុម​ការងារ​បច្ចេក​ទេស​ ដើម្បី​រៀបចំ​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​ កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី ​សង្គ្រោះ​ជាតិ​កម្ពុជា​ ពី​សាធាណរដ្ឋ​សង្គម​និយម​វៀត​ណា​​ម បាន​ធ្វើពិធី​ដង្ហែរ​អដ្ឋិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ទាំង​ ៤៩​ រូប​ ដែល​បាន​រក្សា​ទុក​ បណ្តោះ​អាសន្ន​ នៅ​អគារ​មិត្តភាព​ ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម​ X-16​ មក​ដម្ក​ល់​ទុក​ក្នុង​មហាចេ​តិយ​ ដែល​បានដឹក​នាំ​ក្បួន​ដង្ហែរ​ដោយ ​ឯកឧត្តម សៅ សុខា និង​នាំ​មុខ ​ដោយ​កង​កិត្តិយស ​កង​ត្រែ​ទ័ព​ នៃ​ខភម​។

        សូម​បញ្ជាក់​ថា៖​ អដ្ឋិធាតុ​យុទ្ធជន​ពលី​ទាំង​ ៤៩​រូប​ ដែល​បាន​យក​ម​កដម្កល់​ទុក​ក្នុង​មហា​ចេតិយ​ នា​ពេល​នេះ ​បាន​ប្រសូត​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩១៤ ​ដល់​ ឆ្នាំ១​៩៦៤​។ យុទ្ធជន​ទាំង​អស់​មា​នស្រុក​កំណើត​ផ្សេងៗ​គ្នា​ ក្នុង​នោះមា​ន​ ៤៧​ រូប​ នៅ​ខេត្ត​ស្វាយ​រៀង​ ម្នាក់​នៅ​ខេត្ត​កំព​ង់ចាម​ និង​ម្នាក់​ទៀត​មិន​មាន​អត្ត​សញ្ញាណ​ច្បាស់​លាស់ ​។ ការ​បាត់​បង់​នូវយុ​ទ្ធជន​តស៊ូ​រំដោះ​ជាតិ​ គឺ​ជា​ការ​បាត់​បង​នូវ​គំរូ ​វីរភាព​ដ៏​អង់​អាច​ក្លាហាន ​ធ្វើ​អោយ​យុទ្ធជន​រួម​អាវុធ​ទាំ​ងអស់​ និង​កម្មាភិបាល​គ្រប់​ជាន់​ថ្នាក់​ ចង​ចាំ ​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​។ ទោះបី​រយៈ​ពេល​ជាង ៤០​ឆ្នាំ ​បាន​កន្ល​ងផុត​ទៅ​ហើយ​ក៏​ពិត​មែន​ ប៉ុន្តែ​អ្វីដែល​យើង​ទាំង​អស់​គ្នា​ មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ការ​ចង​ចាំនូ​វ​គុណូបការៈ ​និង​វីរភាព​ដ៏​អង់​អាច​ក្លាហាន​ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​យ៉ាង​ ឆ្លង​កាត់​គ្រប់​ឧបសគ្គ ​និង​ការ​លំបាក​យ៉ាង​ច្រើន​ឥត​គណនា ​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ និង​សង្គ្រោះ​អាយុ​ជីវិ​ត ប្រជាជន​កម្ពុ​ជា អោយ​រួច​ផុត​ពី​រប​ប​ប្រល័យពូជ​សាសន៍ ​ប៉ុល​ ពត​​។ នៅ​ក្នុង​ឱកាស​នោះ​បន្ទា​ប់​ពី​បាន​ប្រារព្ធ​ពិធី​ដង្ហែរ​អដ្ឋិធាតុយុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គីស​ង្គ្រោះ​ជាតិ​កម្ពុជា​ ទាំង ​៤៩​ រូប​ មក​ដម្កល់​ទុក​ក្នុ​ងមហា​ចេតិយ ​រួច​មក​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ព្រម​ទាំង​គណៈ​អធិបតី​ចូល​រួម​ទាំង​អស់​ បាន​ដាក់​កម្រង​ផ្កា​ គោរព​វិញាណក្ខន្ធ​ យុទ្ធ​ជន​ ​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ទាំង​ ៤៩​ រូប​។​

        ជា​បន្ត​បន្ទាប់​មក​ទៀត​ គណៈ​ប្រតិភូ​ខេត្ត​ប៊ិញ​ភឿក​ នៃ​សាធារណៈរដ្ឋ​សង្គម​និយម​វៀត​ណាម​ និង​ប្រតិភូ​អតីត​ជំនាញ​ការ​វៀត​ណាម​ ក៏​បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា​ គោរព​វិញាណក្ខន្ធ​ យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ទាំង ​៤៩ ​រូប​ ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ