ព័ត៌មាន

ឯ.ឧ មាស ​សាវ៉ន ​ចូល​រួម​កិច្ច​ប្រ​ជុំអតីត​យុទ្ធ​ជ​នអាស៊ាន​លើក​ទី២៨ នៅសាធារ​ណៈរ​ដ្ឋ​ស​ហ​ភាព​មីយ៉ាន់ម៉ា
នាយកដ្ឋានព័ត៌មាន(១)
570
87
    កិច្ច​ប្រ​ជុំគ​ណៈប្រ​តិប​ត្តិរ​ប​ស់ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​នអាស៊ាន​លើក​ទី២៨ត្រូវ​បាន​ប្រារ​ព្ធ​ធ្វើនៅទីក្រុង​យ៉ាង​ហ្គូន​សាធារ​ណ​រ​ដ្ឋ ស​ហ​ភាព​មីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២១ ដ​ល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។
    នៅក្នុង​កិច្ច​ប្រ​ជុំនេះ គ​ណៈប្រ​តិភូស​មាគ​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាត្រូវ​បាន​ដឹក​នាំដោយ ឯ.នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ និង​ជាអគ្គ​លេខាធិការ​ង​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបាន​ដឹក​នាំប្រ​តិភូទៅចូល​រួម​នាឪកាស​នោះផ​ង​ដែរ។ កិច្ច​ប្រ​ជុំគ​ណៈប្រ​តិប​ត្តិរ​ប​ស់ស​ហ​ព័ន្ធ អតីត​យុទ្ធ​ជ​នអាស៊ាន​លើក​ទី២៨ បាន​ប្រារ​ព្ធ​ធ្វើនៅក្នុង​ស​ណ្ឋាគារ​ចាទ្រូម ទីក្រុង​យ៉ាង​ហ្គោន បាន​ប្រ​ព្រឹត្តិក្រោមអធិប​តីភាព ឯ.ឧត្ត​ម​សេនីយ៍ឯក សាន អូ (H. San Oo)ប្រ​ធាន​ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​នអាស៊ាន និង​ជាប្រ​ធានអង្គ​ការអតីត យុទ្ធ​ជ​ន​ត​ស៊ូក្នុង​ស​ង្គ្រាម​មីយ៉ាន់ម៉ា និង ឯកឧត្ត​មឧត្ត​ម​សេនីយ៍ ទោ ហ្ស៊ានីវីន(Zar Ni Winn) អគ្គ​លេខាធិការ​ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​ន​អាស៊ាន ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីប្រ​តិភូស​ហ​ព័ន្ធ​យុទ្ធ​ជ​នអាស៊ាន​ចំនួន១០ប្រ​ទេស ម​ក​ពី​ប្រ​ទេស​ប្រុយ​ណេ ,ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី ,ហ្វីលីពីន, ឡាវ ,សិង្ហ​បុរី ,ថៃ ,និង​វៀត​ណាម។
    នាឳកាស​នោះអង្គ​ប្រ​ជុំបាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ប​ង់ថ​វិការ ជូន​ស​ហ​ព័ន្ធ ការ​ប្រើប្រាស់ថ​វិការ​រ​ប​ស់អគ្គ​លេខាធិការ​ស​ហ​ព័ន្ធ អតីត​យុទ្ធ​ជ​នអាស៊ាន និង​សំណើរ​សុំប​ង្កើត​គេហ​ទំព័រ រ​ប​ស់ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​នអាស៊ាន​ព្រ​ម​ទាំង​ពិនិត្យ​មើល​នូវ​សេច​ក្តីសំរេច​ម​ហាស​ន្និបាត​ស​ហ​ព័ន្ធអតីត​យុទ្ធ​ជ​នអាស៊ាន​លើក​ទី១៥ នៅមីយ៉ាន់ម៉ាកាល​ពីឆ្នាំ2014​ ក​ន្ល​ង​ទៅផ​ង​ដែរ។ សូម​ប​ញ្ជាក់​ថា​កិច្ច​ប្រ​ជុំ​នេះរៀប​ចំឡើង​ក្នុង​គោល​បំណ​ង​ប​ង្កើត និង​ជុំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអោយ​កាន់តែជិត​ស្និត​ថែម​ទៀត​រ​ប​ស់​ស​មាគ​ម​ន៍​អតីត​យុទ្ធ​ជ​នអាស៊ាន​ទាំងអស់។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ