ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​មេសា ​និង​ទិស​ដៅ ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
1290
3090 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​មេសា ​និង​ទិស​ដៅ ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ​ក្រសួង​ការ​ពារ​ជាតិ​

 ​        ព្រឹក​ថ្ងៃ​ទី០២ ​ខែ​ឧសភា​ ឆ្នាំ​២០២៣​​ ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងារ​ ខែ​មេសា ​និង ​លើក​ទិស​ដៅ ​សំរាប់​អនុវត្ត​បន្ត​ខែ​ឧសភា ​ឆ្នាំ​២០២៣ ស្ថិត​ក្រោម​អធិបតី​ភាព​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏​ នាង ផាត រដ្ឋមន្ត្រី​ប្រតិភូ ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​។ 

        ក្នុង​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ ដោយបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ ដែល​បាន​កើត​មាន​​ឡើងនៅ​​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​ វិវត្តន៍​រីក​ចំរើន​ថ្មីៗ​ ក្នុង​ខែ​មេសា ​កន្លង​មក​ដែល​ខ.ភ.ម​ យើងបាន​ចូល​រួម​បំពេញ​ភារកិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា ​ក្នុង​ឱកាស​ ចូល​ឆ្នាំ​ថ្មី ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។ 

        ក្នុង​របាយ​ការណ៍​ប្រ​ចាំ​ខែ ​ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​​ការ​ងារ​ នៃ​កិច្ច​ការពារ ​សន្តិសុខ ​ស្ថិរភាព​ សណ្តាប់ ​ធ្នាប់​សា​ធារណៈ​ ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះពារ​ សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល​ ១​ខែ​ កន្លង​ទៅ​ ក្រោម​កិច្ច​សហការ ​ជា​មួយ ​កំលាំង​មាន​​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុ​ង​ភារកិច្ច​ការពារ​ជាតិ​ ការ​ពារ​ប្រជា​ជន​ឲ្យ​ទទួល​​បាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​។​ នៅ​ក្នុង​ខែ​មេសា ​ឆ្នាំ​២០២៣​ នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បន្ត​ពង្រឹង​កិច្ច​ការ​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ ព្រំ​ដែន​ គោក ​ដែន ​សមុទ្រ​ ធ្វើ​ល្បា​ត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​, គ្រប់​គ្រងសភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់ ​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​ព្រំដែន ​និង​ សកម្មភាព​ឆ្លង​ដែន​ ខុស ​ច្បាប់​ ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង។​ ខ.ភ.ម ​បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​ មាន​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ​ធ្វើ​ការ​បង្ការ ​ទប់​ស្កាត់​ និង​បង្ក្រាប​សកម្ម​ភាព​ បទ​ល្មើស​គ្រប់​ប្រភេទ ​ភាព​អនា​ធិបតេយ្យ​ផ្សេងៗ ​និង​សហការ​ ចូល​រួម​ការ​ពារ​ សន្តិសុខ​សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ គណៈ​ប្រតិភូ​ជាតិ ​អន្តរ​ជាតិ​ នានា ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក​ ព្រម​ទាំង​គោរព ​អនុវត្ត​ប​ទបញ្ជា​អនុសាសន៍​របស់​ប្រមុខ​ រា​ជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រា​ប​សកម្មភាព​បំផ្លិច​បំផ្លាញ ​ធន​ធាន​​ធម្មជាតិ​។ បណ្តា​សា្ថប័ន​ អង្គភាព​ ទូទាំង​កង​យោធ​ពល ​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ផែន​កា​រ សកម្ម​ភាព​ ការងារ​របស់​ខ្លួន ​និង​បាន​បន្ត​អនុវត្ត​ការងារ ​ហ្វឹក​ហ្វឺន​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោបាយ ​និង​ការងារ ​សតិ​អារម្មណ៍ ​កង​ទ័ព​ ការងារ​កសាង​បែប​បទ ​យោធិន​ចូល​និវត្តន៍​ និង​ប្រភេទ​២,​ ការងារ​ កសាង ​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន ​ផ្សេងៗ ​ការ​ងារ​​ធានា​ភស្តុភារ ​ហិរញ្ញវត្ថុ,​ ការ​ងារ​ធានា​គ្រឿង​បំពាក់ ​សម្ភារៈ​បច្ចេក​ទេស​,​ កែ​ច្នៃជួស​ជុល​ថែទាំ​ លើក​កម្ពស់​ សុវត្ថិភាព ​គុណ​ភាព ​គ្រឿង​បំពាក់​​។ ការ​ងារ​ សុខា​ភិបាល ​បាន​លើក​កម្ពស់ ​សុខុមាលភា​ព​ និង​ការ​បន្ត​ចាក់​វ៉ាក់​សាំង​ បង្ការ​ ជំងឺកូវី​-​១៩​ដួសទី៦​ជូន​កង​ទ័ព​ និង​គ្រួសារ,​ បាន​គ្រប់​គ្រង​ និង​ធានា​ដល់ការ​ប្រើ​​ប្រាស់​ បណ្តាញ​ទំនាក់​ទំនង ​បញ្ជូន​សារ ,ការងារ ​កសាង​បណ្តាញ ​ផ្លូវ​គមនាគមន៍​ ស្ពាន​ លូ​ និង​សំណង់ ​ផ្សេងៗ​ ក្នុង​កង​ទ័ព​​, បាន​គ្រ​ប់​គ្រង​អចលន​ទ្រព្យ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​,​ ធ្វើ​ការងា​រល្អ​លើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ ​យោធា ​ជា​មួយ​ បណ្តា​ប្រទេស​ក្នុង​តំបន់​ និងលើ​សាកល​លោក​​,​ ការ​ងារ​ កសាង ​និង​ដំណើរកា​រ​វិមាន​ឈ្នះ ឈ្នះ និង​តំបន់​ប្រវត្តិសាស្ត្រ ​យោធា​, បន្ត​ការ​បំពេញ ​បេសក​កម្ម​ រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​ អង្គការ​សហប្រជា​ជាតិ​ ព្រម​ទាំង​ការ​ងារ​ មួយ​ចំនួន​ទៀត​ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ ៕​​​