ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ទស្សនា​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
1324
3091 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ទស្សនា​វិមាន​ឈ្នះ-ឈ្នះ​

       នៅព្រឹក​ថ្ងៃទី០៣ ​ខែ​ឧសភា​ ឆ្នាំ​២០២​៣ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មាសាងសង់​វិមាន​ឈ្នះ ឈ្នះ អមដំណើរ​ដោយ​ ឯកឧត្តម ជារដ្ឋលេខា​ធិការក្រសួង​ការពារជាតិ អគ្គនាយក អគ្គនាយករង និង នាយទាហាន នៅក្នុងក្រសួង​ការពាជាតិ​ជា​ច្រើន​រូបទៀត បានអញ្ជើញ​ចុះពិនិត្យ វឌ្ឍនភាពនៃកា​រសាង​សង់​វិមានឈ្នះ ឈ្នះ ក្នុងនោះ​មាន​ សួន​ប្រវត្តិកាល ដែលបានដំណើរការ​សាងសង់​ជិត​រួច​រាល់​ជាស្ថាពរ ហើយ​មក​ដល់​ពេល​នេះ​។

           ក្នុងឱកាសនោះ ​សម្តេចពិជ័យ​សេនា​ ទៀ បាញ់ ព្រមទាំងប្រតិភូ​អម​ដំណើរ ទាំងអស់ បានអញ្ជើញ​ទៅទស្សនា​ តំបន់សុខ​ដុមនីយកម្ម ប្រវត្តិសាស្ត្រខ្មែរ ក្នុ​ងបរិវេណ​វិមាន ​ឈ្នះ ឈ្នះ ដែលតំបន់​សុខ​ដុមនីយកម្ម ប្រវត្តិ​សាស្ត្រ​ខ្មែរ បានរៀបចំ​ឡើង​ក្នុ​ងគោល​បំណង​ រំលេច​អំពីប្រវត្តិសាស្ត្រ វប្បធម៌ និង អរិយធម៌​ខ្មែរ នា​សម័យ​កាលដ៏រុងរឿង ដោយ​ព្រះ​មហាក្សត្រ​ បាន​ដឹកនាំប្រទេស​លើ​មូល​ដ្ឋាន​វប្បធម៌ នៃសុខដុម​នីយកម្ម ​រុង​រឿង ​ក្នុងប្រវត្តិសាស្ត្រ​ជាតិ​ ពី​បុព្វកាល​មក​។ សូមបញ្ជាក់​ថា​៖ តំបន់សុខ​ដុមនីយកម្ម ប្រវត្តិ​សាស្ត្រ​ខ្មែរ នៅក្នុង​បរិវេណវិមានឈ្នះ ឈ្នះ ត្រូវបាន​សាង​សង់​ឡើងដោយមាន បណ្តុំប្រាសាទ​ចំនួន ៤ រួមមាន៖ ប្រាសា​ទ​ព្រះវិហារ​ ប្រាសាទសម្បូរ​ព្រៃគុហ ប្រាសាទ​បាយន័​ និង​ប្រាសាទ​កោះ​កេរ៍​។​   

         នៅក្នុងឱកាសនោះ​ ​នាយ​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា​​ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងា​រ​សិក្សាស្រាវ​ជ្រាវសាសង់​វិមា​ន​ឈ្នះ ឈ្នះ បានជំរាប​ជូន​ សម្តេច​ពិជ័យ​សេនា ​អំពី​វឌ្ឍនភាព នៃដំណើរការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ដែល​ក្នុ​ងនោះ​ ប្រាសាទ​មួយ​ចំនួន ​នៅ​ក្នុង​តំបន់សុខដុមនីយកម្ម ប្រវត្តិសាស្ត្រ​ខ្មែរ​ បាន​កំពុងដំណើរ​ការជួសេជុល ផ្នែកខ្លះ​ឡើងវិញ ព្រមទាំង​ចម្លា​ក់​មួយ​ចំនួន​ ក៏ត្រូវបានឆ្លា​ក់រួ​ច​រាល់​ និង​បន្តឆ្លាក់នូវ​ចម្លាក់ថ្មី មួយ​ចំនួន​ទៀត ដែលក្រុមកា​រ​ងារ​ បានស្រាវជ្រា​វ​រក​ឃើញ ​និង​ខ្លឹមសារ ចម្លាក់ថ្មីៗ ស្រប​ទៅនឹង​សភាពការណ័វិវឌ្ឍរីក​ចំរើន​របស់​ប្រទេស​ជាតិ​។ សូមបញ្ជាក់ថា៖ វិមានអនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ​ ត្រូ​វបាន​សាងសង់ឡើងដោយបញ្ជាក់​នូវ ​អត្ថន័យ​ដ៏​មាន​សារសំខាន់ ចំនួនបី​ រួម​មាន៖​ ទី១. កំពូលវិមាន​ដែ​លមាន​ជ្រុង​ បី ​តំណាង​ឲ្យនយោបាយ​គន្លឹះ​សំខាន់ៗ ​ចំនួន​៣ ​នាំ​ឲ្យនយោបាយ​ឈ្នះ-ឈ្នះ ទទួល​បាន​ជោគ​ជ័យ​ (ទី១.ការធានា​រូប​​កាយ ​និង​អាយុ​ជីវិត​, ទី២. ​ធានាអា​ជីព និងមុខរបរ ​និង​ទី៣​. ការធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ ទាំង​ចលន​ទ្រព្យ​ និងអចលនទ្រព្យ)​។ ទី២.​ តួវិមាន​ ដែល​មាន​ ៥​ ជ្រុ​ង តំណាងឲ្យ​យុទ្ធសាស្ដ្រ ឌីហ្វីត ( DIFID )គឺ ​បំបែក ​ឯកោ ​បញ្ចប់ ធ្វើ​សមាហរណ​កម្ម​ និង​អភិវឌ្ឍ)​ ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់​តាំង​នយោបាយ ​និង​យោធា​ខ្មែរក្រហម និង​ ​សារៈ​សំខាន់ ​ទី៣.​ តួវិមានមាន ៧ ជ្រុង តំណាង​កត្តានាំឲ្យ នយោបាយ​ឈ្នះ-ឈ្នះ ទទួល​បាន​ជោគ​ជ័យ​។​

        បរិវេណនៃវិ​មាន​ឈ្នះ ឈ្នះ មានចែកចេញ​ជា​ ៤ ​តំបន់​ រួម​មាន៖​ តំបន់ទី១ ជាតំបន់សុខ​ដុមនីយកម្ម ប្រវត្តិ​សាស្ត្រ​ខ្មែរ​​ តំបន់ទី​ ២ ​ជា​តួ វិមានឈ្នះ ឈ្នះ ដែល​នៅជុំវិញតួវិ​មានសាង​សង់​ជា​ ចម្លាក់​ មាន៖ ​ហង្ស -គ្រុឌ និង ​រូបដំ​រីក្បាល​ ៣ ​និង ​រូបចម្លាក់​នាគ​ និង តោ​។ តំបន់ទី ៣ ៖ ​គឺ​តំបន់​សួន​តេជោ​សន្តិភាព ​ដែល​មាន​ដាំដើម ឈើ មាន​តាំង​ សព្វាវុធ ដែលបានបន្សល់​ទុក​កាល​ពី​សម័យ​សង្គ្រា​ម​ រួមមាន ៖ រថក្រោះ រថពាសដែក កាំភ្លើងធំ រថយន្ត តូច ធំ នាវា និងយន្តហោះ ។ តំបន់ទី ៤ ៖ជាតំបន់សួនសមិទ្ធផលតេជោ។ ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ គឺតំណាង​អោយ​និមិត្តរូបសន្តិភាព ដែលបានមកពី​គោលនយោបាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​តេជោ ហ៊ុន សែន ។ នយោ​បាយ​ឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏​ធំមួយក្នុងកា​រ​ដឹកនាំ​ប្រទេស​កម្ពុជា​ ដើម្បីនាំមកនូវ​ការ​បញ្ចប់ សង្គ្រា​ម​ស៊ីវិល​ទាំង​ស្រុង ​និង​នាំ​មកនូវ​សន្តិភាព ព្រមទាំងការ​ឯកភា​ព​ពេញ​លេញនៅ​កម្ពុជា​។ គោល​នយោបាយនេះ បានបង្កើត​ឡើងដោយ​មគ្គទេស​ក៍ឆ្នើម របស់កម្ពុជា គឺសម្តេ​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុជា មិនមែនជាការ​ចៃដន្យនោះទេ តែជាពលិកម្មដ៏​មហាធំ​ធេង​មួយ ​ដែល​ប្រជាជនខ្មែរគ្រប់​រូបត្រូវចងចាំ​ជា​ប្រវត្តិសាស្ត្រ និងគោរព មហាវីរៈ​ភាព​ដែល ​សម្តេច​តេជោ ​បាន​យក​ជីវិត​មក​ប្តូរ​ ដើម្បីសន្តិភាព»។​

        គុណតម្លៃដ៏មហាសា​ល​រប​ស់​នយោបាយ​ឈ្នះ ឈ្នះ ចំពោះប្រទេស​កម្ពុជា​ពិត​ជា​មិន​អាច​កាត់​ថ្លៃបាន ឡើយនៅក្នុងបេះដូ​ង​រប​ស់​ប្រជាជន​កម្ពុជា​គ្រប់រូប។ ការកសាងឡើងនូ​វ​វិមាន​ឈ្នះ ឈ្នះ ដែលជា​ស​ក្ខីភាព​ នៃ​ការបង្រួប​បង្រួម​ជាតិក​ម្ពុជា ​និង​បង្ហាញ​នូវតឹកតាងប្រវត្តិសាស្ត្រ​ដែល​កើត​មា​នជាក់​ស្តែង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដល់កូន​ខ្មែរជំនាន់​ក្រោយ​គ្រប់​រូប​បាន​សិក្សា​ឈ្វេងយល់ ក៏ដូចជាគុ​ណ​តម្លៃធំ​ធេង​ នៃនយោបាយ​ឈ្នះ ឈ្នះ ដែលបាននាំ​មក​នូវ​សន្តិភាពពេញ​លេញ​មក​ដល់​ប្រទេស​កម្ពុជា​។ ​វិមាន​ឈ្នះ ឈ្នះ មិន​ត្រឹមតែជា​សំណង់​ដែល​បង្ហាញពីភស្តុតាង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ​តែវិ​មាន​ឈ្នះ ឈ្នះបានក្លាយទៅ​ជា​មជ្ឈមណ្ឌល​លំហែរ​កាយ​ដ៏​ធំមួ​យនៅ​រាជធានីភ្នំពេញ ​ដែលមា​ន​បង​ប្អូន ប្រជាជនមកទស្សនា​កំសាន្ត​ជា​រៀងរាល់​ថ្ងៃ​មិ​នដាច់​ឡើយ​។​ ទីតាំង​នេះបានបង្ហាញនូវ ទស្សវិជ្ជាសុខ​ដុមនីយកម្ម ដែលបានប្រមូល​ផ្តុំនូវគោល​គំនិត​សុខដុមនីយកម្មប្រវត្តិសាស្រ្ត សុខដុមនីយកម្មសាសនា ដែល​ជាមាគ៌ានាំ​ ប្រទេស​កម្ពុជា​ឲ្យទទួលបាន​នូវសន្តិភាព​ពេញ​លេញ។​ វិមានឈ្នះ ឈ្នះ បានក្លាយទៅជាអត្តសញ្ញាណ ដោយ​បង្កប់ និងបង្ហាញនិមិត្ត​រូ​បនៃដួងព្រលឹងជាតិ ក្នុងការរួបរួមសាមគ្គី និងការអភិវឌ្ឍសម្រាប់ការសិក្សាស្រាវជ្រាវ​បន្ថែម​ទៀត​នាពេលខាង​មុខស្តី​ពី​កិច្ចការ​ទាំ​ងនេះ​។

         ក្នុងឱកាសនោះ​ដែល បន្ទាប់ ពីបានពិនិត្យចម្លាក់ជំ​វិញ​បរិវេណវិមានឈ្នះ ឈ្នះ រួចមក សម្តេច​ពិជ័យសេនា ​បាន​អញ្ជើញទៅ​ពិ​និត្យមើល សួនតេជោ​សន្តិភាព​ និង ​តំបន់​សួនសមិទ្ធផល​តេជោ ​ដែល​ក្នុងនោះ សួនប្រវត្តិកាល បានដំណើរការសាង​សង់​ជិ​តរួច​រាល់​ជាស្ថាពរហើ​យឈាន​ចូល​មក​ដល់​ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ។ «សួនប្រវត្តិកាល ស្ថាបត្យកម្មនៃវិមានឈ្នះ ឈ្នះ- ស្ថិតក្នុងសួនសមិទ្ធផល​តេជោ ​នៃ​វិមាន​ឈ្នះ ឈ្នះ មានទំហំ ២៩ ម៉ែត្រX ២៣ ម៉ែត្រ បានរៀបចំ​ឡើង ​ដើម្បីដាក់បង្ហាញនូវ​ប្រវត្តិកាល​ នៃ​ដំណើរកា​រ​កសាងវិមាន​ឈ្នះ ឈ្នះ គិតចាប់ពីការ សិក្សា​ស្រាវជ្រាវ និងរៀបចំ​ទស្សនទាន ​នៃ វិមាន ឈ្នះ ឈ្នះ រហូត ការកសាងវិមានឈ្នះ ឈ្នះ ទាំងមូល ដើម្បីរំលេច​ចេញ​នូវ​គុណ​តម្លៃននយោបាយ​ឈ្នះ ឈ្នះ​។ សួននេះ បានរៀបចំឱ្យ​មាន​ភាព​ងាយ​ស្រួលក្នុង ការទស្សនា ដោយសាធារណ​ជ​នអាច​ស្វែង​យល់​អំពី អត្ថន័យខ្លឹមសារ​ នៃ​នយោបាយ​ឈ្នះ ឈ្នះ ក៏ដូចជាកិច្ច​ការងារ កសាងវិ​មាន ឈ្នះ ឈ្នះ ដែលសាធារណជនអាចស្វែង​យល់​ពីស្ថាបត្យកម្ម រចនាបថ និងខ្លឹមសារ​ចម្លា​ក់ផ្សេងៗនៅក្នុងតំ​បន់​នេះ។​

        តាម​រយៈការចុះ​ពិនិត្យមើលវឌ្ឍនភាព​ នៃ​ការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ នាឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានសំដែង​នូ​វកាតកោត​សរសើរ​ចំពោះ ក្រុមការងារ វិមានឈ្នះ ឈ្នះ ដែលបានប្រចាំកា​រនៅ​វិមានឈ្នះ ឈ្នះទាំ​ងអ​ស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​យប់​ ទាំងថ្ងៃ ក្នុងការមើលថែទាំ សំណង់​វិមាន​ឈ្នះឈ្នះ សំរាប់បង​ប្អូន​ប្រជា​ពល​រដ្ឋ​កម្ពុជា ភ្ញៀវទេស​ចរណ៍​ ជាតិ​អន្តរជា​តិ​ ចូល​ទស្សនាជារៀង​រាល់​ថ្ងៃ​។​ សម្តេច​ពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើ​ការណែនាំ ​នាយ​ទាហាន នាយទាហាន​រង ​និង ពលទហាន ប្រចាំការនៅ​វិមាន​ឈ្នះឈ្នះត្រូវ​បន្តយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គ្រប់​គ្រង​ ថែរក្សានូវរាល់​សមិទ្ធផល​នានា ​នៅក្នុង​វិមាន​ឈ្នះឈ្នះ​អោយបានល្អ បន្តការធ្វើ​អនាម័យ ​ការពារ​សន្តិសុខ សុវត្តិភាពជូន​ដល់​ភ្ញៀវទេស​ចរណ៍ ជាតិ អន្តរជាតិ ដែលចូល​មក ទស្សនា​វិមាន​ឈ្នះឈ្នះ ជារៀង​រាល់​ថ្ងៃ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ