ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​បណ្ឌិត​ ផន​ ណា​រ៉ា​ បិទ​វគ្គហ្វឹក​ហ្វឺន​កម្លាំង​ឆ្លើយ​តប​ ឧប្បត្តិ​វហេតុ ​ដែលប​ង្ក​ឡើង​ដោយ​សារធាតុ​គីមី​
នាយកដ្ឋានព័ត៌មាន(៣)
956
3094 នាយ​ឧត្តម​សេនីយ៍​បណ្ឌិត​ ផន​ ណា​រ៉ា​ បិទ​វគ្គហ្វឹក​ហ្វឺន​កម្លាំង​ឆ្លើយ​តប​ ឧប្បត្តិ​វហេតុ ​ដែលប​ង្ក​ឡើង​ដោយ​សារធាតុ​គីមី​

         នាយ​ឧត្តម​សេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គ​លេខា​ធិការ​អាជ្ញាធរ​ជាតិ​ អាវុធ​គីមី​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិ​ទវគ្គ​ហ្វឹក​ហ្វឺន​កម្លាំង​ឆ្លើយ​តប​ ឧប្បត្តិ​វហេតុ ដែល​បង្ក​ឡើង​ដោយ​សារធាតុ​គីមី អាវុធ​គីមី​ នុយ​ក្លេអ៊ែរ​ ជីវ​សាស្ត្រ​ និ​ង​វិទ្យុសកម្ម​ជំនាន់​ទី ​៣ ​វគ្គបំប៉ន​មូលដ្ឋានគ្រឹះ​សារធាតុ​គីមី ​និង​ច្បាប់​ជំនាន់ទី២ និងវគ្គ​បំប៉ន​មូលដ្ឋានគ្រឹះ​នុយក្លេ​អ៊ែ​ ជំនាន់​ទី​ ១ ​ឆ្នាំ​២០២២ និងបើកវគ្គ​ ឆ្នាំ​២០២៣ កាលពីថ្ងៃទី ១៨ ខែ​ឧសភា ​ឆ្នាំ​២០២៣ ​នៅ ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ។ 

         ក្នុងរបាយ​ការណ៍​បិទ​វគ្គ​បាន​បញ្ជាក់ថា ​អនុវត្តតាម​សច្ចាប័ណ្ណរបស់​គណៈកម្មការដឹកនាំ​ការងារ​បណ្ដុះបណ្ដាល​ និង​ហ្វឹក​ហ្វឺន​កង​យោធពលខេមរ​ភូមិន្ទ ​ផែន​ការ​ការងារ​ហ្វឹក​ហ្វឺន​ឆ្នាំ២​០២២ ​របស់​ក្រសួង​ការពារ​ជាតិ អគ្គលេខា​ធិការ​ អាជ្ញា​ធរ​ជាតិ​អាវុធ​គីមី​ បាន​បើក​វគ្គវល់បណ្ដុះ​បណ្ដាល​បាន​ចំនួន​ ៣​វគ្គ ដែល​រួម​មាន​វគ្គហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​កម្លាំង​ឆ្លើយតប​ឧបទ្ទវហេ​តុ​ ដែល​បង្ក​ឡើង​ដោយ​សារធាតុ​គីមី​ អាវុធ​នុយ​គ្លេអ៊ែរ អាវុធជីវ​សាស្ត្រ​ និង​អាវុធវិទ្យុ​សកម្ម ឲ្យដល់​មន្ត្រី​យោធា ​ក្នុង​គោល​បំណង​កសាងធនធាន​មនុស្ស ក្នុងការទប់​ស្កាត់​សារធាតុ​គីមី អាវុធគីមី នុយគ្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម ដល់កងកម្លាំង​ប្រដាប់​អាវុធ ​មន្ត្រី​រាជការ ប្រជាពល​រដ្ឋ​ និង​ស្រប​ទៅ​តាម​គោល​ការណ៍ជា​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល ក្នុងកិច្ចការ​ពារ​អាយុ​ជីវិត និងបូរណ​ភាព​ទឹក​ដី​​។ ​ចូ​លរួម​ទប់​ស្កាត់ និងការ​ពារ​រាល់​គ្រោះ​ថ្នាក់ ​និង​ហានិ​ភ័យ ​ដែល​បង្ក​ឡើង​ដោយ​សារធាតុគីមី ​អាវុធ​គីមី​ អាវុធនុ​យ​អ៊ែរ ​និង​អាវុធ​វិទ្យុសកម្ម ដែលវគ្គទាំង​បី​នេះ​មាន​សិក្ខាការ​ចូល​រួម​ ១២៧ នាក់ ក្នុងនោះ​គ្រូ​ ១២​នាក់ ដែល​ក្រោយ​បញ្ចប់​វគ្គ​ សិក្ខាកាម​ទាំង​អស់​ ទទួល​បាន​និទ្ទេ​សល្អ ៦០ នាក់,និទ្ទេសល្អ​បង្គួរ​ ៣០​នាក់​, និង​និទ្ទេស​ខ្សោយ ២៥ នាក់។

       ថ្លែងក្នុងពិធី​បិទវគ្គនោះ ឯកឧត្តម ផន ណារ៉ា ជំនួសមុខឱ្យ​ សម្ដេច​ពិជ័យ​សេនា ​បាន​ចាត់​ទុកពិធីបិទវគ្គដែល​នា​ពេល​នេះ​ បាន​ទទួល​នូវលទ្ធផលថ្មី​មួយ​ទៀត​ គឺ​ការ​បញ្ចប់វគ្គហ្វឹកហ្វឺន​ដែល​មាន​ស្រាប់​ក្នុង​ពេល​នេះ​​។ លើស​ពី​នេះទៅ​ទៀត ​គឺអ្វីដែលយើង​មាន​កិត្តិយស​បំផុត​នោះ ​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ ​និង​ការ​ចាត់តាំងឲ្យក្រុ​មយើង ​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​សម្រាប់​កិច្ច​ការពារ ការប្រារព្ធពិ​ធី​បើក​ការ​ប្រកួត​កីឡាស៊ីហ្គេមលើក​ទី​៣២​ ពីថ្ងៃ​ទី០៥​ ដល់​ថ្ងៃទី​១៧ ឧសភា ដែលបានបាត​បិទ​បញ្ច​ប់ប្រកប​ដោយ​ជោគ​ជ័យ​។ ​ឯកឧត្តម បានបញ្ជាក់ថា សកម្មភាពនៃកា​រ​ចូល​រួមរ​បស់​ក្រុម​យើង​គឺ​ពិត​ជាមា​នសារៈសំ​ខាន់​បំផុត​។

        ឯកឧត្តម ផន ណារ៉ា ក៏បានរំលឹកដ​ល់​សិក្ខាកាមទាំ​ង​អស់​ឲ្យ​ខិ​តខំ​បន្តទៀត ដើម្បីសេចក្តី​សុខ​សាន្ត និងការរស់​នៅ​ប្រក​ប​ដោយ ​ថាមពល​សុខ​ភាព​ល្អ ជៀសផុតពីរសារធាតុគី​មីព​ល​គ្រប់​ប្រភេទ កើតមាន​ឡើង​នៅក្នុង​សង្គមជាតិ​យើង​​។ ទទឹមនេះ សិក្ខាការដែលត្រូវ​បញ្ចប់​វគ្គទាំងអស់ បើទោះបី អស់លោក បានចេញ​ទៅបំពេញ​ការងារ​តាម​ស្ថាប័ន​នានា នៃគ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន និងជំនាញ​យើងទាំង​អស់​ ធ្វើ​យ៉ាង​ណាកុំភ្លេច​នៅ​តួនាទីភារកិច្ចដ៏សំខាន់​មួយ​ទៀត​នោះ​គឺ ​ការអញ្ជើញទៅចូល​រួម​បោះឆ្នោត​ជ្រើសរើស​តំណាងរា​ស្ត្រអាណត្តិទី ៧ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឲ្យបានគ្រប់ៗគ្នា នៅពេលខាងមុខនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ