ព័ត៌មាន

ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ដឹក​នាំគ​ណៈប្រ​តិភូអញ្ជើញ ចូល​រួម​ខួប៧០ឆ្នាំថ្ងៃប​ង្កើតអគ្គ​ស្ន​ង​ការ​ទី២ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
571
88
         
          តាម​ការអញ្ជើញ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសារ​ធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាមឯកឧត្ត​ម
នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ    បាន​ដឹក​នាំគ​ណៈប្រ​តិភូ
យោធាជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិ  នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា    អញ្ជើញ​ចូល​រួម​ពិធីខួបអនុស្សាវ​រីយ៍លើក​ទី៧០ថ្ងៃប​ង្កើត​ស្ថាប័នអគ្គ​ស្ន​ង​ការ​ទី២ ក្រ​សួង​ការ​ពារ​ប្រ​ទេស  នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត
ណាម​ដែល​បាន​ប្រ​ព្រឹត្ត​ទៅពីថ្ងៃទី២៣ដ​ល់២៥ ខែតុលាឆ្នាំ២០១៥ នៅរ​ដ្ឋ​ធានីហាណូយ ។
    នៅក្នុង​ពិធីនោះដែរ​ក៏មាន​វ​ត្ត​មានឯកឧត្ត​ម ទ្រឿង តឹន​សាង ប្រ​ធាន​រ​ដ្ឋ​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និ
យ​ម​វៀត​ណាម ព្រ​ម​ទាំងឯកឧត្ត​ម លោក​ជំទាវ​ជាថ្នាក់ដឹក​នាំប​ក្ស រ​ដ្ឋ​ស​ភា រ​ដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ
ថ្នាក់ដឹក​នាំគ្រ​ប់ក​ងឯក​ភាព​ក្នុង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម    និងឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក  សេង​នួន
សាយ៉ាឡាត រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ  អញ្ជើញ
ចូល​រួម​ផ​ង​ដែរ ។
    ថ្លែង​ស​ន្ទ​រ​ក​ថាក្នុង​ពិធីនោះ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ដ៏ស្មោះចំពោះ
នាយ​ទាហាន នាយ​ទាហាន​រ​ង  និង​ព​ល​ទាហាន​នៃអគ្គ​ស្ន​ង​ការ​ទី២  ដែល​បាន​ប​ង្កើត​ស្នាដៃ និង​ស​មិទ្ធិ
ផ​ល​នានាជាច្រើន​ជូនអង្គ​ភាព  ក​ត់ត្រាទុក​ជាប្រ​វ​ត្តិសាស្រ្ត​រ​ប​ស់ខ្លួន ក្នុង​បុព្វ​ហេតុរំដោះប្រ​ទេស​ជាតិរួច​ផុត​ពីរ​ប​បអាណានិគ​ម​និយ​ម​ឈ្លាន​ពាន​ប​រ​ទេស  ទ​ទួល​បានឯក​រាជ្យ   អធិប​តេយ្យ​ភាព​ទឹក​ដី   និង​ការ
ប​ង្រួប​ប​ង្រួម​ជាតិ ព្រ​ម​ទាំង​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់ជាច្រើន​ទៀត ជូន​ប​ក្ស រ​ដ្ឋា
ភិបាល និង​ប្រ​ជាជ​ន​វៀត​ណាម អោយ​មាន​ភាព​រីក​ចំរើន​គួរអោយ​ក​ត់សំគាល់ ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា នាពេល​ក​ន្ល​ង​ម​ក អគ្គ​ស្ន​ង​ការ​ទី២
ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម  បាន​ព​ង្រឹង​ចំណ​ង​មិត្ត​ភាព   សាម​គ្គីភាព   និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ
យ៉ាង​ជិត​ស្និទ​ជាមួយ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច  អគ្គ​ប​ញ្ជាការ  នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ លើការ
ផ្លាស់ប្តូរ​ដំណើរ​ទ​ស្ស​ន​កិច្ច​ការ​ផ្លាស់ប្តួរ​ព័ត៌មាន​គ្នាទៅវិញ​ទៅម​ក​ក្នុង​គោល​បំណ​ង​ដ​ក​ប​ទ​ពិសោធ​ន៍និង
លើក​កំព​ស់ស​ម​ត្ថ​ភាព​លើវិស័យ​ព័ត៌មាន​វិទ្យាទំនើប  ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ  អោយ​កាន់តែមាន​ភាព​រីក​ចំ
រើន​ទៅតាម​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗ នាពេល​ប​ច្ចុប្ប​ន្ន  ដូច​ប​ណ្តាប្រ​ទេស​មួយ​ចំនួន​នៅក្នុង - ក្រៅតំប​ន់និង​ពិភ​ព​លោក ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់  បាន​ប​ញ្ជាក់យ៉ាង​ច្បាស់ថា   ដោយអនុវ​ត្ត​ន៍តាម​ន​យោ
បាយ​ឈ្នះឈ្នះ  រ​ហូត​ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន     រាជ​រ​ដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់
ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច្រ​ក​ម្ពុជា បាន​ធ្វើអោយ​ប្រ
ទេស​ជាតិមាន​ស​ន្តិភាព ស្ថេរ​ភាព​ន​យោបាយ ស​ន្តិសុខ និង​ស​ណ្តាប់ធ្នាប់សាធារ​ណៈបាន​យ៉ាង​រឹង​មាំ។
ដោយ​ឡែក​សេដ្ឋ​កិច្ច និង​ស​ង្គ​ម​មាន​ស​ន្ទុះអភិវ​ឌ្ឈ​ន៍ខ្លាំង​ក្លា មាន​កិត្តិយ​ស និង​កិត្យានុភាព​ជាតិត្រូវ​បាន
លើក​កំព​ស់ឥត​ឈ​ប់ឈ​រ  ហើយ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន  ក៏ត្រួវ​បាន​កែល​ម្អអោយ​កាន់តែប្រ​សើរ
ឡើង​ជាលំដាប់ ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់  បាន​ជំរាប​ថា   នាពេល​ប​ច្ចុប្ប​ន្ន  ក​ង​យោធ​ព​ល​ខេម​រ​ភូ
មិន្ទ​បាន និង​កំពុងអនុវ​ត្ត​ន៍យ៉ាង​ស​ក​ម្ម​នូវ​ក​ម្ម​វិធីកែទ​ម្រ​ង់នានា  លើគ្រ​ប់វិស័យ​រ​ប​ស់ខ្លួនអោយ​បាន​គ្រ​ប់ជ្រុង​ជ្រោយ  ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ  និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល    សំដៅប​ន្ត​ព​ង្រឹង និង​ព​ង្រីក​ស​ម​ត្ថ​ភាព ដើម្បីធានាអោយ​ការ​បំពេញ​ភារ​កិច្ច​កាន់តែមាន​ប្រ​សិទ្ធ​ភាព ជាក​ម្លាំង​មាន​វិជ្ជាជីវៈជំនាញ មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​នានាប្រ​ក​ប​ដោយ​ជោគ​ជ័យ ។
     ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ មាន​មោទ​ន​ភាព​ចំពោះស​មិទ្ធិផ​ល​នានា  ដែល​ក្រុម​ការ
ងារ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម  បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍ការ
ងារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព តាម​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៥នេះ ដូច​ជា ការ​ផ្លាស់ប្តូរ​ប​ទ​ពិ
សោធ​ន៍ការអប់រំចិត្ត​សាស្ត្រ    កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ប្រ​ទេស​ទាំង​ពីរ   ការ​ផ្លាស់ប្តូរ​គ​ណៈប្រ​តិភូការ​ងារ និង​គ​ណៈប្រ​តិភូសំរាក​បំប៉ន​សុខ​ភាព  ការ​ប​ណ្តុះប​ណ្តាល   និង​ហ្វឹក​ហ្វឺន​សិក្ខាកាម​ក​ម្ពុជា ។ល។ បាន​ដំណើរ​ការ​ដោយ​រ​លូន​តាម​ក​ម្ម​វិធីគ្រោង​ទុក ។
    ជាការ​លើក​ទឹក​ចិត្ត​ដ​ល់អង្គ​ភាព​ដែល​មាន​ស្នាដៃឆ្នើម​ក្នុង​ការ​ការ​ពារ  ក​សាង  និង​ការអភិវ​ឌ្ឈ​ន៍
ប្រ​ទេស​ជាតិអោយ​មាន​ភាព​រីក​ចំរើន  នៅក្នុង​ពិធីប្រារ​ព្វ​ខួប​លើក​ទី៧០នេះ ថ្នាក់ដឹក​នាំប​ក្ស រ​ដ្ឋាភិបាល នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ក្រ​សួង​ការ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ក្រ​សួង​ការ​ពារ
ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ   បាន​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ការ​ពារ​ជាតិ
ជូនអង្គ​ភាពអគ្គ​ស្ន​ង​ការ​ទី២ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម ដែល​ប​ង្ហាញ​ពីការ​ព​ង្រីក​ចំណ​ង​មិត្ត​ភាព
សាម​គ្គីភាព  រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម កាន់តែជិត​ស្និទ​ថែម​ទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ