ព័ត៌មាន

សម្តេច​​​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​សំ​ដែង​ការ​គួរ​ស​ម​ ឯកឧត្តម​ Ng Eng Hen រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សិង្ហ​បុរី​​
នាយកដ្ឋានព័ត៌មាន(៣)
789
3102 សម្តេច​​​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​សំ​ដែង​ការ​គួរ​ស​ម​ ឯកឧត្តម​ Ng Eng Hen រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​សិង្ហ​បុរី​​

       ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​លើក​ទី​​២០​ នៅ​ប្រទេស​សិង្ហបុរី ​នៅ​រសៀល​ថ្ងៃទី​០៣ ​ខែ​មិថុនា ​ឆ្នាំ​២០២៣ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ បាន​ចូល​ជួប​សំ​ដែង​ការ​គួរស​ម​ ឯកឧត្តម​ ​Ng Eng Hen​ រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​។

        ក្នុង​ជំនួប​នោះ ​ឯកឧត្តម​ រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី ​បាន​សម្ដែង​ការ​ស្វាគមន៍ ​និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ដែល​បាន​អញ្ជើញ​មក​គាំទ្រ​កិច្ច​សន្ទនា​សាំង​គ្រីឡា​នៅ​សិង្ហបុរី ​ក្នុង​នោះ​សម្ដេច​ពិ​ជ័យ​សេនា ​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ​ឬ​កិច្ចសន្ទនា​សាំង​គ្រីឡា​តាំង​ពីដំបូង​ម​ក រួម​ទាំង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ផង​ដែរ​។ ឯកឧត្តម​ ក៏​បាន​ថ្លែង​អំណរ​គុណ​ និង​អបអរ​ចំពោះ​កម្ពុ​ជា​ដែល​បានធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម ​លើកទី​​៣២​ ទទួល​បាន​ជោគ​ជ័យ​ ហើយ​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​ថែម​ទៀត។

        មាន​មតិ​ឆ្លើយ​តប​វិញ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ចាត់​ទុក​វេទិកា ​កិច្ច​សន្ទនា​សាំង​គ្រីឡា​នេះ ​បាន​ផ្ដល់​ពុទ្ធិ​យ៉ាង​ច្រើន​ ដែល​ពាក់​ពន្ធ័​ទៅនឹង​សភាព​ការណ៍​វិវឌ្ឍន៍​ថ្មីៗ​ជា​ច្រើន​ ដើម្បី​ស្ដាប់ ​នឹង​ការ​សម្ដែង​មតិ ​របស់​បណ្ដា​ប្រទេស​នីមួយៗ​ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​ ​២០​ នេះ មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​បណ្តា​ប្រទេស​នានា​ យ៉ាង​ច្រើន​កុះករ​បាន​មក​ចូល​រួម​។ សម្ដេច​ពិជ័យ​សេនា​ បាន​ថ្លែង​អំណរគុណ​ដល់​សិង្ហបុរី​ ដែល​បាន​បញ្ជូន​កីឡាករ​ទៅ​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡាស៊ី​ហ្គេម​លើក​ទី ​៣២​ ដែល​កម្ពុជា​ធ្វើជា​ម្ចា​ស់ផ្ទះ ​ក្នុង​ខែ ឧសភា​ កន្លង​មក​ ហើយនៅ​ថ្ងៃទី០៣​ ខែ​មិថុនា ​ឆ្នាំ​២០២៣​ កម្ពុជា​បាន​បន្ត​ការ​បើក​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​ ១២ ​បន្ត​ទៀត​។​

         ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ និង ឯកឧត្តម Ng Eng Hen រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី ​ក៏​បាន​ធ្វើ​ការ​ផ្លាស់​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ ទាក់​ទង​ទៅ​នឹង​បញ្ហា​សន្តិសុខ ​ដូច​ជា​វិបត្តិ​សង្គ្រាមនៅ​ អ៊ុយ​ក្រែន​ ជំលោះ​ការ​នេសាទ​លើ​ដែន​សមុទ្រ​ ដែល​បញ្ហា​ទាំ​ងអស់​នេះ​ ត្រូវ​តែ​រក​វិធី​ចរចា​បញ្ចប់​បញ្ហា​ដោយ​សន្តិ​វិធី​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ