ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​សិក្សា​ថ្មី​, ​សម្ពោធ ​សមិទ្ធ​ផល​នានា ​បើក​វគ្គ​ថ្នាក់ ​វិក្រឹត្យ​ការ​គ្រូ​ពេទ្យ​មធ្យម​យោធា​ជំនាន់​ទី​៦​ «សមាហរណ​កម្ម​» និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​​ពេទ្យ​យោធា​
នាយកដ្ឋានព័ត៌មាន(៣)
494
3106 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​សិក្សា​ថ្មី​, ​សម្ពោធ ​សមិទ្ធ​ផល​នានា ​បើក​វគ្គ​ថ្នាក់ ​វិក្រឹត្យ​ការ​គ្រូ​ពេទ្យ​មធ្យម​យោធា​ជំនាន់​ទី​៦​ «សមាហរណ​កម្ម​» និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​​ពេទ្យ​យោធា​

         នៅ​វិទ្យាស្ថា​ន​ វិទ្យាសាស្ត្រ​សុខា​ភិបាល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​ព្រឹក​ថ្ងៃទី​១៣​ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ ​នាយ​ឧត្តម​សេនីយ៏ ​នាង ផាត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ រួម​ជា​មួយ​ រដ្ឋ​លេខា​ធិការ​,​ អគ្គនាយក​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្រសួង​ការ​ពា​រជាតិ​ជា​ច្រើន​រូប​បាន​ អញ្ជើញ​ជា​អធិបបតី​ ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​សិក្សា​ថ្មី​, សម្ពោធ​សមិទ្ធ​ផល​នានា, ​បើក​វគ្គ​ថ្នាក់ ​វិក្រឹត្យការ​គ្រូ​ពេទ្យ​មធ្យម​យោធា​ជំនាន់​ទី​៦ «សមាហរណកម្ម» និង​ប្រគល់​សញ្ញា​បត្រ​ ជូន​និស្សិត​ជ័យ​លាភី ​ថា្នក់​វេជ្ជ​បណ្ឌិត, ​ទន្តបណ្ឌិត,​  បរិញ្ញា​បត្រ​ឱសថ​ បរិញ្ញា​បត្រ​គិលានុប​ដ្ឋាក, ឆ្មប​ និង​ថា្នក់​បរិញ្ញាបត្រ​រ​ង​ថែទាំ​ សរុប​ចំនួន​៦,០៧៦​នាក់​។

        តាម​របាយ​ការណ៍​សង្ខេប​ស្តី​ពី​សកម្មភាព​ និង​លទ្ធផល​នៃ​ការ​បណ្ដុះ​បណ្តាល​នៅ​វិទ្យាស្ថាន​ វិទ្យាសាស្ត្រ​សុខា​ភិបាល ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​របស់​ឧត្តម​សេនីយ៍​ឯក ​សាស្ត្រា​ចារ្យ​ នឹម មាលា នាយក​វិទ្យាសា្ថន​សុខា​ភិបាល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ឲ្យ​ដឹង​ថា​៖ និស្សិត​ជ័យ​លាភី​គ្រប់​កម្រិត​ សរុប​ចំនួន​ ៦ ​ពាន់ ​០៧៦​ នាក់ ​ក្នុង​នោះ​មាន​នារី ​២​ពាន់ ​៨៤៤​នាក់ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ឆ្នាំ​សិក្សា ​២០២០​-​២០២១​ កន្លង​ម​កនេះ។ មាន​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត,​ ទន្តបណ្ឌិត,​ បរិញ្ញាបត្រ​ឱសថ បរិញ្ញាបត្រ​គិលានុបដ្ឋាក​ ឆ្មប​ និង​ថ្នាក់​បរិញ្ញាបត្រ​រង​ថែទាំ​ ក្នុង​នោះ​អាហា​រូប​ករណ៍​ជា​យោធិន ​សរុប​ ចំនួន​ ៣​ពាន់​ ៤៥៦​នាក់​ ស្រី ១​ពាន់ ​៣២០​នាក់​ផង​ដែរ​។​ ឯ.ឧ ​បាន​បន្ត​ទៀត​ថា៖ វិទ្យាស្ថាន​ក៏​បាន​ពង្រឹង ​គុណ​ភាព​ ប្រសិទ្ធ​ភាព​ នៃ​ការ​ផ្តល់​សេវា​អប់រំ​ តាម​រយៈ​ប្រព័ន្ធ ​គ្រប់​គ្រង​ផ្ទៃ​ក្នុង​ លើក​កម្ពស់​គុណ​ភាព​ សាស្ត្រា​ចារ្យ​វិន័យ​របស់​និស្សិត​ ស្រប​តាម​កម្រិត​បទ​ដ្ឋាន​នៃ​ការ​បណ្តុះ​បណ្តាល ​តម្រូវ​ការ​ធន​ធាន​ មនុស្ស​ក្នុង​វិស័យ​សុខា​ភិបាល​ និង​ទីផ្សារ​ការ​ងារ​បច្ចុប្បន្ន​។​ ក្រៅ​ពី​នេះក៏​មាន​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រូបវន្ត​ដែល​មាន​ស្រាប់​។​ វិទ្យាស្ថាន​បាន​រៀប​ចំ​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​អាគារ ​សិក្សា​ថ្មី​ ធ្វើ​អំពី​ បេតុង​ អា​ម៉េ ​មាន​១៦​បន្ទប់​ និង​មាន​ទំហំ​ បណ្តោយ ​៧១ម ​x ​ទទឹង ​១៣ម ​x ​កម្ពស់​៤​ជាន់ ​ស្មើ ​នឹង ​៣,៦៩២ ​ម៉ែត្រ​ការ៉េ ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ ៨៣​ម៉ឺន​ ៧​ពាន់ ​៥៤០​ដុល្លា​អាមេរិក ​ដោយ​ប្រើ​រយៈ ​ពេល​សាង​សង់​ ៥ ​ឆ្នាំ​។​ ផ្អែក​ទៅ​តាម​ថវិកា​ ដែល​មាន​ និង​រៀប​ចំ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សាល​ ប្រជុំ​ដែល​ជា ​អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្តេច​​ពិជ័យ​​សេនា ទៀ បាញ់ និង​លោក​ជំទាវ​ ដែល​មាន​ទំហំ ​៥២​ម៉ែត្រ​x​១៤ម៉ែត្រ​ស្មើ​នឹង ​៧២៨​ម៉ែត្រ​ការ៉េ ​ចំណាយ​ថវិកា​អស់​ ១៣​ម៉ឺន ​៦​ពាន់ ​៦៦៧​ដុល្លា​អាមេរិក​។​

        ថ្លែង​ក្នុង​ឱកា​សនោះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​អបអរសាទរ​ ជា​មួយ​និសិ្សត​ជ័យ​លាភី​ទាំង​អស់ ​ដែល​បាន​មក​ទទួល​សញ្ញា​ប័ត្រ​នា​ពេល​នេះ។​ សម្តេច​ក៏​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹ​កនាំ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខា​ភិបាល ​ព្រម​ទាំង​បុគ្គលិក ​សាស្ត្រា​ចារ្យ ​និង​និស្សិត​ ដែល​បាន​ខិត​ខំ​ ក​សាង​ សមិទ្ធិ​ផល​នានា​ ក្នុង​វិទ្យា​ស្ថាន​ ឲ្យ​មាន​ការរីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​សម្តេ​ច​បន្ត​ទៀត​ថា​៖​ សមិទ្ធិផល​ខាង​លើ​នេះ ​ពិត​ជា​មាន​គុណ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ​សម្រាប់​ការ​រួម​ចំ​ណែក​អភិវឌ្ឍន៍​ ធន​ធាន​ សុខាភិបាល​កង​ទ័ព​ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។ កន្លង​មក​ វិទ្យាស្ថាន​បាន​នឹង​កំពុង​តែ​ពង្រីក​ ទំនាក់​ទំនង​ឱ្យ​បាន​កាន់​តែ​ប្រសើរ ​ក្នុង​វិស័យ​អប់រំ​ សុខា​ភិបាល ​និង​មាន​ទំនាក់​ទំន​ង​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍ ​ជាតិ​-​អន្តរជាតិ​ជា​ច្រើន ​ដូច​ជា​​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្ថុ​ ក្រសួង​សុខា​ភិបាល ​ក្រសួង​អប់រំ​​យុវជន ​និង​កីឡា ​គណៈ​កម្មាធិការ​ទទួល​ស្គាល់​ គុណ​ភាព​អប់រំ​នៃ​កម្ពុជា ​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​ មន្ទីរ​ពេទ្យ​បង្អែក​ មណ្ឌល​សុខ​ភាព​ រាជ​ធានី​ខេត្ត ​មន្ទីរ​ពេទ្យ​ឯកជន ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ជា​ដើម​។​ សម្តេច​ពិជ័យ​ បាន​បញ្ជាក់​ទៀត​ថា៖​ បញ្ហា​សុខភាព ​គឺ​ជាប​ញ្ហា​ចំបង​របស់​មនុស្ស​គ្រប់​រូប ​បើមា​ន​សុខ​ភាព​នោះ យើង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ឬធ្វើ​ការ​បំរើ​ជាតិ​មាតុភូមិ​ដោយ​ជោគ​ជ័យ​។​ ដូច្នេះ​ចំពោះ​វិស័យ ​សុខា​ភិបាល ​កង​ទ័ព​ ក៏​ជា​វិស័យ ​អាទិភាព ​ក្នុង​ការ​បំរើសុខ​ភាព​ជូន​កង​ទ័ព​ដែរ​។ ចំពោះ​ការ​កសាង ​ធន​ធាន​មនុស្ស​ ក៏​ជា​កា​រ​រួម​ចំណែក ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ នៅ​លើ​គ្រប់​វិស័យ​ក្រោម​ម្លប់​នៃ​​សុខ​សន្តិភាព ​ដែល​កម្ពុជា​បាន​និង​កំពុងទទួល ​នូវ​ផ្លែផ្កា​គួរជាទី​មោទនៈ​។ លើស​ពី​នេះ​ទៅ​ទៀត ​ក្នុង​នាម​ជា​​ប្រមុខ​ដឹក​នាំ​ដ៏​ឆ្នើម​ប្រកប​ដោយ​សក្តានុ​ពល​ នៃ​ក្រសួង​ការ​ពារ​ជាតិ ​សម្តេច​តេជោ ​បាន​គិត​គូរ ​និង​ខ្វល់​ខ្វាយ​ជា​និច្ច​លើ​បញ្ហា​សុខ​ទុក្ខ​របស់​ប្រជា​ជន​ជាង​អ្វីៗ​ទាំង​អ​ស់ ជាក់​ស្តែង​នៅ​ក្នុង​អន្តរកាល​ការ​ រីក​រាល​ ដាល​នៃ​ជម្ងឺ​ឆ្លង​កូវីដ​-​១​៩ ​សម្តេច​បាន​ខិត​ខំ​ប្រឹង​ប្រែង ​ទាំង​យប់​ទាំង​ថ្ងៃ ​ដោយ​បាន​ពុះពារ​គ្រប់​ឧបសគ្គ ​ទាំង​អស់ ​ចូល​រួម​យ៉ាង​ក្លៀវ​ក្លា​ ក្នុង​ការ​រំដោះ​ប្រទេស​មួយ​ នេះ​ឱ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ​ នៃ​វិបត្តិ​សាកល​ដ៏​គ្រោះ​ថ្នាក់​នេះ​​។ ដូចគ្នា​នេះ​ដែរ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ ប្រកប​ដោយ​ គតិ​បណ្ឌិត ​និង​គុណ​ធម៍​ ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មាន​ការ​ជឿជា​ក់​ និង​ទុក​ចិត្ត​បំផុត​លើ​ការ​ដឹក​នាំ​ប្រទេស​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ