ព័ត៌មាន

ខួប​អនុស្សាវរីយ៍​លើកទី​៤៦​ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​​ការ​ផ្តួល​រំលំ​រប​បប្រល័យ​ពូ​ជ​សាសន៍ ​ប៉ុល ​ពត​ “២០​ មិថុនា ​១៩៧៧​-​២០ ​មិថុនា ​២០២៣​”​
នាយកដ្ឋានព័ត៌មាន(៣)
651
3108 ខួប​អនុស្សាវរីយ៍​លើកទី​៤៦​ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​​ការ​ផ្តួល​រំលំ​រប​បប្រល័យ​ពូ​ជ​សាសន៍ ​ប៉ុល ​ពត​ “២០​ មិថុនា ​១៩៧៧​-​២០ ​មិថុនា ​២០២៣​”​

         ព្រឹក​​​ថ្ងៃ​អង្គារ ​៣​កើត ​ខែ​បឋមាសាឍ ​ឆ្នាំ​ថោះ ប​ញ្ចស័ក​ ពុទ្ធ​សករាជ ​២៥៦៧ ​ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​​ ផ្កាយ​​មា​ស​​៥ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​ខួប​ទី​ ៤៦​ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត ​(២០ មិថុនា ១៩៧៧ ​- ២០ មិថុនា ២០២៣) ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ ​នៅ​ក្រសួង​ការ​ពារ​ជាតិ​។

          សុន្ទរកថា​ស្វាគមន៍ ​របស់​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ ​បាន​គូស​រំលេច​ថា៖ ​រឿងរ៉ាវ​ប្រវត្តិ​នៃ​ការ​ដឹក​នាំ​ និង​ការ​លះ​បង់​របស់​សម្តេច​តេជោ​ ហ៊ុន សែន ក្នុ​ង​ការកម្ទេច​ខ្មែរ​ក្រហម​ មិន​ត្រឹម​តែ​ជា​ប្រវត្តិ​សាស្ត្រ​ផ្ទាល់​ខ្លួន​ទេ​ តែ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​ជាតិ ​ដែល​មិ​នត្រូវ​អាច​បំភ្លេច​ឡើយ។​ ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​១៩៧៧ ​គឺ​ជា​ថ្ងៃ​ដំបូង​ដែល​សម្តេច​តេជោ ​ហ៊ុន សែន ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​វៀត​ណាម​ ដំណើរ​ការ​ឈាន​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត​ រួម​ជា​មួយ​នឹង​កង​កម្លាំង​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ ដើម្បី​សង្គ្រោះ​ប្រជាជន​កម្ពុជា​ចេញ​ពី​វិនាសកម្ម​ និង​មហន្តរាយ​នៃ​របប​ខ្មែរ​ក្រហម ​តែក៏​មិន​ទាន់ដឹង​ថា ​សម្តេច​តេជោ ​ចាប់ផ្តើម​រិះ​រក​មធ្យោបាយ​ដើម្បី​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​នេះ ​តាំងពី​ពេល​ណា?​ ​នេះ​គឺ​ជា​សំនួរ​ដែល​ត្រូវ​ការ​ចង់​ដឹង​ពី​សម្តេច​តេជោ​ដោយ​ផ្ទាល់​។​ ប្រវត្តិ​នៃ​ដំណើរ​ជីវិត​របស់​សម្តេច​តេជោ ​ហ៊ុន សែន និង​ការ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី ​សង្គ្រោះ​ជាតិ ​កម្ពុជា​ ព្រម​ទាំង​ការ​បង្កើត​រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ មិន​ត្រឹម​តែ​ជាការ​ចាប់​ផ្តើម​នៃ​ប្រវត្ដិ​សាស្ត្រ ​សង្គ្រោះ​ប្រទេស ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុណ្ណោះ​ទេ​ វា​គឺ​ជាកា​រចាប់​ផ្ដើម​នៃ​ប្រវត្តិសាស្ត្រ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ប្រទេស​កម្ពុជា​ដ៏​ទំនើប​នេះ​ផង​ដែរ​។ សមិទ្ធផល ​ជាង ​៤៦​ឆ្នាំ​ បាន​បង្ហាញ​យ៉ាង​ជាក់​លាក់​ថា ​ក្រោមកា​រដឹក​នាំ​ដ៏​ជោគ​ជ័យ​ រប​ស់សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​មាតុភូមិ​កម្ពុជា ​បាន​ទទួល​នូវ​កិត្យានុភាព​ មាន​ឈ្មោះ​បោះ​សម្លេង​ លើ​ឆាក​អន្តរជាតិ​ ជាង​ពេ​ល​ណា​ក្នុង​ប្រវត្តិ​សាស្ត្រ​។​ ដោយ​ឡែក ​មេរៀនដ៏មាន​ត​ម្លៃជា​ច្រើន​អនេក ​នៅ​លើ​វិស័យ​ប្រវត្តិ​សាស្ត្រ​យោធា ​ធ្វើឱ្យយើង​កាន់​តែ​ជឿជាក់​ ទៅ​លើ​ភាព​ត្រឹម​ត្រូវ​ និង​ទស្សនៈ​វិស័យ​ដ៏មុត​ស្រួច​របស់​សម្ដេច​តេជោ ​នោះ​គឺ​កា​រ​ឆ្លើយ​ត​ប ជា​មួយ​នឹង​សេចក្តី​ត្រូវ​ការ​របស់​កម្ពុជា​ក្នុង​បរិប​ទ​ថ្មីៗ​ នៃ​ការ​ប្រែប្រួល​របស់​សង្គម​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ភាព​ជា​ម្ចាស់​រប​ស់កម្ពុជា​ ពិសេស​ការ​ទទួល​ខុស​ត្រូវ​ លើ​ជោគ​វាសនា​អនាគត​លើ​វិស័យ​ការ​ពារ​ជាតិ​។​ ប្រវត្តិ​សាស្ត្រ​យោធា ​រប​ស់កម្ពុជា​ ត្រូវ​បាន​កំណត់​ជា​មេរៀន​ដ៏​មាន​តម្លៃ ​និង​ការ​យល់​ដឹង​អំពី​យុទ្ធសាស្ត្រ និង​ការ​ដឹក​នាំ​ប្រកប​ដោយ​ជោគ​ជ័យ​ ជា​ពិ​សេស​ប្រវត្តិនយោ​បាយ​ឈ្នះ ឈ្នះ ​និង​ស្ថាបនិក ​មគ្គុទ្ទេសក៍ឯក​ តេជោ​សែន​ នៃ​នយោ​បាយ​នេះ​។ តាម​រយៈ​នយោ​បាយ​ឈ្នះ ឈ្នះ ​ប្រវត្តិសាស្ត្រ​កម្ពុជា​លេច​ធ្លោ​ ជា​ឧទាហរណ៍​ដ៏​មុត​មាំ​នៃ​ប្រទេស​ដែល​រ​ង​គ្រោះ​ពី​អស្ថិរភាព​ អំពើ​ប្រល័យ​ពូជ​សាសន៍ ​និង​សង្គ្រា​ម​ អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​គំរូ​សម្រាប់​សន្តិភាព ​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​។​ ជំហានដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​ធានា​ មិន​ត្រឹម​តែ​ការ​អភិរក្ស​ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ជំហា​ន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ ការ​សម្រេច​បាន​នូវ​ឱកាស​ ដើម្បី​នាំ​ចេញ​មេរៀន ​ដែល​បាន​រៀន​ពី​ប្រវត្តិសាស្ត្រ​យោធា​កម្ពុជា ​និង​ការ​យល់​ដឹង​នយោបាយ​ឈ្នះ ឈ្នះ​ ទៅ​កាន់​តំបន់ ​និង​ពិភព​លោក​។ ដើម្បី​សម្រេច​ការងារ​អាទិភាព​នានា​ ខាង​លើ​នេះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ដាក់​សំណូមពរ​ចំនួន​៥​ ជូន​សម្ដេ​ចតេ​ជោ​ ​៖

        ១. ​ស្នើ​សុំ​សម្តេ​ចតេជោ ​ផ្តល់​នូវ​ការ​បញ្ជាក់​អះអាងអំពី​ព្រឹត្តិការណ៍​សំខាន់ៗ ​ក្នុង​ដំណើ​រឆ្ពោះ​ទៅ​ ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ​។ 

        ២.​ ស្នើ​សុំកា​រ​អនុម័តកា​​រ​ចេញ​អនុក្រឹត្យ​ ស្តី​ពី​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​យោធា ​“ក្នុង​ករណី​ មិន​ទាន់​បានចេញ​ហើយ”​។​

        ៣. ស្នើ​សុំបង្កើត​ច្បាប់​ស្តី​ពី​ប្រវត្តិ​សាស្ត្រ​យោធា ​ដើម្បី​ការពារ​អភិរក្ស​ អភិវឌ្ឍន៍​តឹក​តាង​ប្រវត្តិសាស្ត្រ​នានា​។ 

        ៤. ស្នើ​សុំ​អនុសាសន៍ ចំ​ពោះកា​រ​កសាង ​សួន​តេជោ​សន្តិភាព ​នៅ​តាម​បណ្តា​ខេត្ត ស្ថាប័ន​ អង្គភាព​ ដែល​ត្រូវ​ការ​សាង​សង់​ តំណាង​ខ្លឹ​មសារ​នយោបាយ​ឈ្នះ ឈ្នះ​។ 

        ៥. ​ស្នើសុំ​អនុសាសន៍​ចំពោះ​ការ​រៀប​ចំ​តំបន់​មរតក​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​នៅ​យោធ​ភូមិ​ភាគ​ទី១​, ​ទី២ ​និង​យោធ​ភូមិ​ភាគ​ពិសេស ​តាម​ជាក់​ស្តែង​។​

        ឆ្លើយ​តប ​នឹង​សំណូមពរ​ ទាំង​៥​ ចំណុច​នេះ​ជា​គោល​ការណ៍​ សម្ដេច​តេជោ ​បាន​យល់​ស្រប​ប៉ុន្តែ​ចំពោះ ​ចំណុច​ទី​៣​ ​ទាក់​ទិន​នឹង​ការ​ស្នើ​បង្កើត​ច្បាប់​ ស្ដី​ពី​ប្រវត្តិសាស្ត្រ​យោធា,​ ​សម្ដេច​តេជោ ​បាន​ស្នើ ឲ្យ​សិក្សា​ជា​មួយ ​អ្នក​ច្បាប់​ ថា​តើ​អាច​ធ្វើ​ទៅ​រួច​ឬទេ?​ សម្ដេច​តេជោ ​មាន​ប្រសាសន៍​ថា​៖ កម្រិត​ចេញ​អនុក្រឹត្យ ​ស្ដី​ពី​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​គឺ​យើង​អាច​ធ្វើ​ទៅ​បាន​,​ ការ​សុំ​អនុសាសន៍ ​ចំពោះ​សួន​ប្រវត្តិកាល​ នៃ​វិមាន​ឈ្នះឈ្នះ​ សម្រាប់​ផ្ដល់​ជូន​ទៅ ​បណ្ដា​ខេត្ត​ ត្រូវ​ការ​សាង​សង់​ យើង​អាច​ធ្វើ​បា​ន ហើយ​ខេត្ត​នីមួយៗ​គប្បី​ធ្វើ​  ព្រោះ​វា​ជាទី​កន្លែង​ កំសាន្ត​ សម្រាក ​សប្បាយ​របស់​ប្រជា​ពលរដ្ឋ​,​ ជា​កន្លែង​ហាត់​ប្រាណ ​និង​ជា​តំបន់ ​ដែល​ប្រជាជន​នាំ​កូន​ចៅ​ ទៅ​លេង​នៅ​ទីនោះ ​ហើយ​ក៏​មិនថ្លៃ​ហួស ​ដល់​យើង​មិន​អាច​ធ្វើ​កើត​នោះ​ទេ​។ ឯការ​រៀប​ចំ​ តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ នៅ​ ភូមិ​ភាគ១​, ភូមិ​ភាគ​២​ ក៏​ជា​ការ​រៀប​ចំ​ ដែល​អាច​ប្រព្រឹត្ត​ទៅ​រួច​, ហើយ​ទាក់​ទ​ង ដល់​ការ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​នេះ​ សម្ដេច​តេជោ ​ផ្ដល់​អនុសាសន៍​ឱ្យ​​ពង្រីក​ ការ​សិក្សា​បន្ថែម​ឱ្យ​ទូលំ​ទូលាយ​ជាង​នេះ​បន្តិច​,​ ព្រោះ​នៅប្រទេស​របស់​យើង​ ស្ថាន​ភាព​យោធា ​មិន​មែន​មាន​ត្រឹម​តែ ​វ៉ៃ​ជា​មួយ​ពួក​ខ្មែរ​ក្រហម ​នោះ​ទេ​ ប៉ុន្តែ​ប្រវត្តិ​យោធានៅ​ក្នុង​ប្រទេស​រប​ស់យើង​នេះ​ គឺ​ចាប់​ផ្ដើម​ ក្រោយ​ថ្ងៃ​ រដ្ឋ​ប្រហារ​ ១៨​ មីនា ​១៩៧០​ ដូច្នេះតើ​យើង​គួរត្រូវ​ពង្រីក ​ការ​សិក្សា​ នេះ ​ឱ្យ​គ្រប​ដណ្ដប់​ នូវ​ទិដ្ឋភាព​ នៃ​សង្គ្រាម​ទាំង​មូល ​ឬទេ?​ ទាំ​​ងអស់នេះ​ គឺ​ទុក​លទ្ធភាព ​ឱ្យ​គណៈ​កម្មការ​ ធ្វើ​ការ​សិក្សា​បន្ត​ទៀត,​ ព្រោះ​យើង​ចង់​និយាយ​ពី​ដើម​ដល់​ចប់​ អំពីស្ថាន​ភាព​យោធា ​របស់​ប្រទេស​កម្ពុជា។ ​សម្ដេច​តេជោ ​បន្ត​ថា​៖ រយៈ​ពេល​កន្លង​ទៅ​នេះ​ ដើម្បី​ងាយ​ស្រួល ​ទៅ​លើការឯកភា​ពគ្នា​ យើង​បាន​ជ្រើស​រើស​យក​ថ្ងៃទី០៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៥៣​ ជា​ខួប​កំណើតនៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​,​ គឺ​យក​ថ្ងៃ​ឯករាជ្យ​ ចេញ​ពី​អាណានិគម​និយម​បារាំង​ ក៏​ប៉ុន្តែ​ សម្រាប់​ប្រវត្តិ​ នៃ​ភាគី​នីមួយៗ​សុទ្ធ​តែ​មាន,​ តែ​ប្រវត្តិ ​នៃកា​រកកើត​នៃក​ម្លាំង​ប្រដាប់​​អាវុធ​ដែល​ជា​ស្នូល​ នៃ​កម្លាំង​បច្ចុប្បន្ន​នេះ​ គឺ​បាន​ចាប់​ផ្ដើម ​នៅ​ថ្ងៃទី​១២​ ខែ​ឧសភា ​ឆ្នាំ​១៩៧៨ ​ដែល​ឆ្នាំនេះ ​ខួប​លើក​ទី​ ៤៥។ សម្ដេច​តេជោ ​បញ្ជាក់​ទៀត​ថា​ ចំណុច​ទាំង​អស់​ ទាម​ទារ​ឲ្យ​មាន​ការ​ឯកភាព​ ជា​មួយ​នឹងការ​សិក្សា​ទាំង​ឡាយ ​ទូទាំង​ក្រប​ខ័ណ្ឌ ​នៃ​ស្ថាន​ភាព​ប្រទេស​រប​ស់យើង ​ដែ​លកម្រ​មាន​ ប្រទេស​ណា ​ដែល​ដូច​ស្ថានភាព​ប្រទេស​របស់​យើង​ គឺ​ប្រទេស​មួយ​ មាន​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ ប៉ុន្តែ​ក៏​ត្រូវ​បាន​បំព្រួញ ​មក​ទៅ​ជា ​កម្លាំង​ឯកភាព​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ