ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត ​ជួប​ប្រតិភូ​ប្រតិភូ​ វិទ្យា​ស្ថាន​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​ណេស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
676
3111 ឯកឧត្តម​ នាង​ ផាត ​ជួប​ប្រតិភូ​ប្រតិភូ​ វិទ្យា​ស្ថាន​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​ណេស៊ី

         ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ ​នា​រសៀល​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០២៣ នាយ​ឧត្តម​សេនីយ៏​ នាង ផាត រដ្ឋមន្ត្រី​​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​វិទ្យាស្ថាន​​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​ណេស៊ី​ប្រមាណ ​៣១​នាក់ ​ជា​សិក្ខាកាម​របស់​វិទ្យាស្ថាន​ ដែល​ដឹក​នាំ​​ដោយ ​ឯកឧត្តម​បណ្ឌិត រ៊ូប៊ី ស៊ូហ្វារីយ៉ាឌី អគ្គ​លេខា​ធិការ​ នៃ​វិទ្យាស្ថា​ន​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​មក​ទទួល​បទ​ពិសោធន៏​លើ​កិច្ច​ការ​ មួយ​ចំនួន​ ដែ​ល​កម្ពុជា​សំរេច​បាន​កន្លង​ទៅ​។

         ឯកឧត្តមបណ្ឌិត រ៊ូប៊ី ស៊ូហ្វារីយ៉ាឌី តាង​នាម​ឲ្យ​គណៈ​ប្រតិភូ​បាន​លើក​ឡើង​ថា៖ គណៈ​ប្រតិភូ​របស់​លោក​ដែល​ជា​សិក្ខា​កាម​ បាន​មក​បំពេញ​ទស្សន​កិច្ច​សិក្សា​លើក​នេះ​ គឺ​ចង់​ដឹង​ថា​កម្ពុជា​បាន​អនុវត្ត​នយោ​បាយ ​ឈ្នះ ឈ្នះ​ តាម​របៀប​ណា​? បើ​តាម​រយៈ​ទស្សកិច្ច​នៅ​សារមន្ទីរ​គុក​ទួល​ស្លែង​លោក​ឃើញ​ថា ​របប​ប្រល័យ​ពូជ​សាសន៏​ជា​ របប​ដែល​ពុំអា​ច​អត់​ឱន​ឲ្យ​បាន​នោះ​?​។ គណៈ​ប្រតិភូ​ជា​សិក្ខាកាម ​ក៏​បាន​លើក​ជា​សំណួរ​ជា​ច្រើន​ទៀត​មាន​ដូច​ជា​៖​ ទស្សនៈ​កម្ពុ​ជា ទាក់​ទ​ងទៅ​នឹង​បញ្ហា​ជម្លោះ​នៅ​សមុទ្ទ​ចិន​​ខាង​ត្បូង​,​ បញ្ហា​ជម្លោះ​ចិន​ និង​អាមេរិក​ ក្នុង​ពេល​បច្ចុប្បន្ន​, ​បញ្ហា​ដែល​កើត​មាន​លើ​លំហរ​សមុទ្ទ​បញ្ហា​វិធាន​កា​រចំពោះ​កិច្ចការ​ពារ​សន្តិសុខ ​សុវត្តិ​ភាព ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​, អាស៊ាន​ហ្គេម​ ក៏​ដូច​ជា​កំរិត​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ កម្ពុជា​ និង​ឥណ្ឌូ​ណេស៊ីជា​ដើម​។

          ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាង ផាត បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ជា​លំដាប់​លំដោយ​ជូន​ទៅដ​ល់​គណៈ​ប្រតិភូ​សិក្ខាកាម​ នៃ​វិទ្យាស្ថា​ន​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេស៊ី ​ឲ្យ​បាន​ដឹង​អំពី​យុទ្ធសាស្ត្រ​នយោ​បាយ ​ឈ្នះ ​ឈ្នះ ​ដែល​មាន ​សម្តេច​តេជោ ជា​មគ្គុទ្ទេស​ឆ្នើម​ ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ​ឯកភាព​ជាតិ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​កន្លង​មក​។ ចំពោះ​ទស្សនៈ​បញ្ហា​ជម្លោះ ស​មុទ្ទ​ចិ​នខាង​ត្បូង​ និង​ជម្លោះ​រវាង​ចិន​ និង​អាមេរិក ​ក្នុង​ពេល​បច្ចុប្បន្ន ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​មក​ ឯកឧត្តម​ នាង ផាត បាន​បញ្ជាក់​ថា៖​ កម្ពុជា​បាន​ខិត​ខំ ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​រ​កដំណោះ​ស្រាយ​រួម​មួយ​ដើម្បី​បញ្ជៀសមិ​ន​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ ​គឺ​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​តាម​ការ​ចរចា​រ ដោយ​បង្កើត​ឲ្យ​មាន​ជំនួប​ជា​បន្ត​បន្ទាប់​ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​បូក​​ជា​ដើម​។ ​ឯ.ឧ​ រដ្ឋ​លេខាបា​ន​បន្ត​ទៀត​ថា៖​ ក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ​កម្ពុជា​បាន​ ជួប​ប្រឈម​ ទៅ​នឹង​ដំណោះ​ស្រាយ​លើ​បញ្ហា​ធំៗជា​ច្រើ​ន​រួមមាន​​៖​ បញ្ហា​ជម្លោះ​សមុទ្ទ​ចិន​ខាង​ត្បូង​, ជម្លោះ​ចិន-អាមេរិក​​, បញ្ហា​ប្រទេស​មីយ៉ាម៉ា ​ហើយ​និង​បញ្ហា​សង្គ្រាម​រវាង​រុស្សី​ និង​អ៊ុយ​ក្រែន​​ជា​ដើម​។ ចំពោះ​សំណួរ​ទាក់​ទង​ ទៅ​នឹង​កិច្ច​ការ​ការ​ពារសន្តិសុខ ​សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ កីឡាស៊ី​ហ្គេម​ កន្លង​ទៅ ​កម្ពុជា​បាន​អនុវត្ត​បាន​ល្អ​ នូវ​កិច្ច​សហប្រតិបត្តិការ ​រវាង​កង​កំលាំង​សមត្ថកិច្ច​គ្រ​ប់ជាន់​ថ្នាក់​ ពិសេស​យើង​មាន​ ការ​សាមគ្គី​ជាតិ​ បា​ន​ល្អ ​រវាង​សមត្ថកិច្ច ​និង​ប្រជា​ពល​រដ្ឋ​យើង​។ ឯ.ឧ នាង ផាត ក៏បាន​លើក​ឡើងដែរ​ថា​ ក្នុង​ការប្រកួត​កីឡាស៊ី​ហ្គេម​ និង​ប៉ារ៉ា​ហ្គេម​កន្លង​ទៅ​ កម្ពុជា​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​ តែ​មាន​បេះដូង​ធំ​ ដោយ​កម្ពុជា​ ទទួល​ការ​ ហូប​ចុក​ ស្នាក់​នៅ ​របស់​កីឡាករ​គ្រប់​ប្រទេស​,​ ការ​ចូល​ទស្សនា​ និង​ការ​ផ្សព្វ​ផ្សាយ​ ដោយ​មិន​យក​ប្រាក់​ឡើយ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ