ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រគល់​ផ្ទះ​ចំនួន ​១០៧​ខ្នង​ ជូន​ប្រជា​ពល​រដ្ឋ​ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
1031
3114 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រគល់​ផ្ទះ​ចំនួន ​១០៧​ខ្នង​ ជូន​ប្រជា​ពល​រដ្ឋ​ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប​

       ផ្ទះ​ចំនួន ​១០៧​ខ្នង​ ដែល​បា​នជួស​ជុល​ និង​សាង​សង់​ថ្មី​ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនា​យក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​ សៀម​រាប ​ប្រគល់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយ​ស្រី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា ​ដោយ​យក​ឱកាស ​នេះស​ម្តេច​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការ​ងារ​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយ​ស្រី​ ដែល​បាន​រួម​គ្នា​សម្រេច​ឱ្យ​បាន​នូវ​ការ​ជួស​ជុល ​និង​ការ​សាង​សង់​ផ្ទះ​ថ្មី​ទាំង​ ១០​៧​ខ្នង​នេះ​ឡើង ​ហើយ​ត្រូវ​ប្រគល់​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​នា​ពេល​នេះ។​

​        ថ្លែង​ទៅ​កាន់​ក្រុម​ការងារ​ចុះ​ជួយ​មូល​ដ្ឋាន ​អាជ្ញាធរ​ដែ​នដី​ និង​បង​ប្អូន​ប្រជាពលរដ្ឋ​នា​ពិធី​ប្រគល់ ​និង​ទទួល​ផ្ទះ​ទាំង​ ១០៧​ខ្នង​នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​សម្តែង​នូវ​ការ​ កោត​សរសើរ​ចំពោះ​ឯកឧត្តម ​សែម សុវណ្ណនី ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបា​ល​ចុះ​មូល​ដ្ឋាន​ស្រុក​បន្ទា​យ​ស្រី ​ខេត្ត​សៀម​រាប​ និង​សហការី​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែ​ង​ជា​មួយ នឹង​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ចុះ​បំពេញ​ការ​ងារ​នៅ​មូល​ដ្ឋាន​ដើម្បី​ស្វែង​យល់​ពី​ជីវភាព ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ ក៏​ដូច​ជា​សំណូមពរ​ និង​បញ្ហា​ប្រឈម​ជាក់​ស្តែង​នានា​នៅ​តាម​មូល​ដ្ឋាន​ សំដៅ​ពង្រឹង​ និង​លើក​កម្ពស់​កា​រ ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ស្ថាប័ន ​និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ ប្រឈម​របស់​ប្រជា​ពលរដ្ឋ​ ក៏​ដូច​ជា​ជម្រុញ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​។​ សម្តេច​ពិជ័យ​សេនា​ បញ្ជាក់​ថា​៖ ចាប់​ពី​ក្រោយ​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះពី​របប​ប្រល័យ ​ពូជ​សាសន៍ ​ប៉ុល ​ពត ​នា​ថ្ងៃ​ទី​០៧​ ខែ​មករា​ ឆ្នាំ​១៩៧៩ ​ដោយ​មាន​ការ​ចូល​រួម​គាំទ្រ​ពី​បង​ប្អូន​ជន​រួម​ជាតិ ​ទាំង​អស់​ រហូត​មក​ដល់​បច្ចុប្បន្ន​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ ​ពោលគឺ​មាន​ថ្ងៃជ័យ​ជម្នះ ​៧ ​មករា​ ទើប​យើង​មាន​អ្វីៗ​ដូច​ថ្ងៃ​នេះ ​និង​មាន​សន្តិភាព ​ស្ថិរភាព​ ទើប​មាន​ការ​អភិវឌ្ឍ ​ក្នុង​នោះ​រាជរដ្ឋាភិ​បាល ដែល​កើត​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹក​នាំ​ស្តារ​ និង​កសាង​ប្រទេស​ជាតិ​ឡើងវិញពី​គំនរ​ ផេះផង់​នៃ​សង្គ្រាម​ និង​របប​ប្រល័យ​ពូជ​សាសន៍​ដោយ​ឆ្លង​កាត់​ឧបសគ្គ ​និង​ការលំបាក​នានា​ឥត​គណនា ​រហូត​ធ្វើ​ឱ្យប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោ​បាយ ​និង​ការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ ​យ៉ាង​ឆាប់​រហ័ស ​ហើយ​បាន​ និង​កំពុង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ក្នុង​តំបន់​ និង​លើឆាក​អន្តរជាតិ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​បន្ថែម​ទៀតថា​ ​នៅក្នុង​អាណត្តិ​ទី​៦​ ​នៃ​រដ្ឋ​សភា ​នេះ​នៅទូទាំង​ក្រុង ​ស្រុក ​នៃ​ខេត្ត​សៀមរាប ​និយាយ​ជា​រួម ​នៅ​ស្រុក​បន្ទាយ​ស្រី ​និយាយ​ដោយ​ឡែក ​ដើម្បី​រួម​ចំណែ​ក​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ និង​សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ឱ្យមា​ន​ប្រសិទ្ធ​ភាព​ ក្រុម​ការងារ​រាជរដ្ឋា​ភិបាល​ដឹក​នាំ​ដោយ ​នាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណនី បានដោះស្រា​យ​ក្តីកង្វល់ សំណើ ​សំណូម​ពរ​របស់​ប្រជាពល​រដ្ឋ​ និង​បញ្ហា​ប្រឈម​នានា​នៅ​តាម​មូល​ដ្ឋាន​ឃុំ​ទាំង​៦ ​នៃ​ស្រុក​បន្ទាយ​ស្រី​ ដោយ​បាន​ចំណាយ​ថវិការហូតជិ​ត ៤​សែន​ដុល្លា​រអាមេរិក​ សម្រាប់​ការងារ​មនុស្ស​ធម៌​ និង​កិច្ច​ការ​សង្គម ​មាន​ជាអាទិ៍ ​សាងស​ង់​ផ្ទះថ្មីចំនួន ​១៧​ខ្នង ​និង​ជួស​ជុល​ចំនួន ​១៥៧​ខ្នង ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំទាំង ​៦ ​នៃ​ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀម​រាប​ ហើយ​ជា​មួយ​គ្នា​នេះ​​ក្រុមកា​រងារក៏​បាន​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​ មួយ​ចំនួន​ថែម​ទៀត​ផង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ