ព័ត៌មាន

ឯកឧត្តម បណ្ឌិត ​ហ៊ុន ​ម៉ា​ណែត ​សំណេះ​សំណាល​អតីត​យុទ្ធជន​រាជ​ធានី​
នាយកដ្ឋានព័ត៌មាន(៣)
1344
3117 ឯកឧត្តម បណ្ឌិត ​ហ៊ុន ​ម៉ា​ណែត ​សំណេះ​សំណាល​អតីត​យុទ្ធជន​រាជ​ធានី​

        នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣ ​នឹង​មាន​ការបោះ​​ឆ្នោ​ត​​ជ្រើ​ស​តាំង​តំណាង​រាស្ត្រ​នីតិកាលទី​៧​ ជាប្រវត្តិ​សាស្ត្រ​ ដែល​នោះ​គឺ​ជាការឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជំរុញ ​ការ​អនុវត្ត ​លទ្ធិ​ប្រជាធិប​តេយ្យ ​សេរី​ពហុ​បក្ស​ ឱ្យ​កាន់​តែ​រីក​ចម្រើន​លូត​លាស់​ថែម​ទៀត ​ស្រប​តាម​ស្មារតី​ នៃ​ច្បាប់​ និង​រដ្ឋ​ធម្ម​នុញ្ញ​។​ ដូច្នេះ​សូម​អញ្ជើញ​ អុំ​ ពូ​ មីង​ ទាំង​អស់​គ្នា​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​​គ្នា ​ដើម្បី​ជ្រើស​រើស​តំណាង​របស់​ខ្លួន ​ដែល​យើង​ពេញ​ចិត្ត​។​ ជៀស​វាង​ការ​ចាញ់​ឧបាយក​ល​ឃោសនា​បោក​ប្រាស់​របស់​ជន​អគតិ​មួយ​ចំនួន​ ដែល​បាន​ឃោសនា​ប្រឆាំង​ នឹង​រាជ​រដ្ឋាភិបាល​។ ខាង​លើ​ជា​ប្រសាសន៏​សំណេះ​សំណាល​របស់​ ឯកឧត្តម​​ បណ្ឌិត​ ហ៊ុន ម៉ា​ណែត ​អនុ​ប្រធាន​អនុគណៈ​កម្មា​ធិការ​ សមាគម​អតីត​យុទ្ធជ​នកម្ពុជា​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្នុង​ឱកាស​អញ្ជើញ​ ជា​អធិបតី ​ក្នុង​ពិធី​អបអរសាធរ​ខួប​លើក​ទី​១៦​ ទិវា​អតីត​យុទ្ធជន​កម្ពុជា​ថ្ងៃ​ទី​២១ ​មិថុនា ​និង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ ជូន​ដល់​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ ប្រមាណ​ចំនួន ​៦​ពាន់​នាក់ ដែ​ល​អញ្ជើញ​មក​ពី​រាជធានី​ភ្នំពេញ ​ដែល​ពិធី​នេះ ​បាន​ប្រាប់​ឡើងនៅ​ ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​ កោះ​ពេជ្រ​។

        ឯកឧត្តម​ បណ្ឌិត ​ហ៊ុន ម៉ាណែត ក្នុង​ឱកាស​នោះ​ផង​ដែរ​ក៏​បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ ពីសំ​ណាក់ ​ថ្នាក់​ដឹក​នាំ​ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ជា​ប្រធាន ​ដែល​សម្តេច​តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​របស់​អតីត​យុទ្ធជន ​របស់​យើង​ទូទាំ​ង​ប្រទេស​ជា​ប្រចាំ​។ នេះ​ស ​បញ្ជាក់ ​ឲ្យ​ឃើញ​នូវ​ការ​យក​ចិត្ត ​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចំពោះ ​អតីត​យុទ្ធជន​​យើង ​និង​ក្រុម​គ្រួសារ ​ព្រម​ទាំង​សំ​ដែង​​នូវ​ការ​ដឹង​​គុណ ចំពោះ​អតីត​យុទ្ធជន​កម្ពុជា​​យើង ដែល​កន្លង​មក​បាន​យក​អស់​កំលាំង​កាយ​ចិត្ត​ និង​ហ៊ាន​បូជា​ជីវិត​ ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ជាតិ ​ការ​ពារ​ទឹក​ដី ​និង​ប្រជាជ​ន មិន​ឲ្យ​សត្រូវ​ចូល​រំលោភ ​និង​ឈ្លា​នពាន​ បូរណភាព​ទឹក​ដី​ ​ព្រម​ទាំង​រក្សា​បាន​នូវ​សុខ​សន្តិភាព ​ស្ថេរ​ភាព​សង្គម​ ដើម្បី​ប្រជាជន ​បាន​រស់​នៅ​ក្នុង​សុខ​សន្តិភាព ​រហូត​មក​ដល់​ពេ​លនេះ​។ ឯកឧត្តម​​ ហ៊ុន ម៉ាណែត ​ក៏​បាន​បន្ត​ទៀតថា​៖ ​បន្ទាប់​ពី​បាន​បញ្ចប់​ភារ​កិច្ច​ការ​ពារ​​ជាតិ និង​មាតុភូមិ​រួច​មក​ យុទ្ធជន​របស់​យើង​ ខ្លះ​រស់​នៅ​មាន​ជីវភាព​លំបាក​,​ យុទ្ធជន​ខ្លះ​ត្រូវ​បាត់​បង់ ​សមត្ថ​ភាព​ ធ្វើ​ពលកម្ម​ ហើយ​ខ្លះ​ទៀត​មាន​ទទួល ​នូវ​ការពិការ​ជា​ដើម​។ ឯ.ឧ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ ​សមាគម​អតីត​យុទ្ធជន​ បាន​ខិត​ខំ​ប្រមូល​ថវិកា​ពី​សមាជិក ​និង​អំពាវ​នាវ​ដល់​សប្បុរស​ជន​នា​នា​ ក្នុង​ និង​ក្រៅ​ប្រទេ​ស ដើម្បី​បាន​មក​បង្កើន​ថវិកា​ ជួយ​ដល់​សមាគម​ថែម​មួយ​កំរិត​ទៀត​ផង​ដែរ​​។

         ក្នុង​ឱកាស​នោះ ឯ​កឧត្តម​​ បណ្ឌិត ហ៊ុន ម៉ាណែត ក៏​បាន​បំពាក់​មេ​ដាយ​ការ​ពារ​ជាតិ​ជូន​អតីត​យុទ្ធជន​ នៅ​ក្នុង​រាជធានី ​ទាំង ៦​ពាន់​នាក់ ​ព្រម​ទាំង​នាំ​យក​អំណោយ​របស់​សមាគម​ជូន​ដល់​អតីត​យុទ្ធ​ជន​ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ ថវិកា​១០​ម៉ឺន​រៀល​។

         តាម​របាយ​ការណ៏​របស់ ​ឧត្តម​សេនីយ៏​ឯ​ក ស ថេត អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​,​ ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា៖​ គិត​ត្រឹម​ខែ​ឧសភា​ឆ្នាំ ២០២៣​នេះ​អតីត​យុទ្ធ​ជន ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​៖ ១៣​ពាន់១៧៣​នាក់​។​ ក្នុ​ងនោះបា​ន​ស្ម័គ្រ​ចិត្ត​ចូល​ជាសមាជិក ​សមាជិកា​អតីត​យុទ្ធជន​ចំនួន ​១​ពាន់​១១៦​នាក់​ ចូល​ជា​សមាជិក​ជន​ពិការ​ ១​ពាន់ ៤២០នាក់​និវត្តន៍​ជន​ ៦​ពាន់១៧៣​នាក់​, ជន​បាត់​បង់​សមត្ថភាព​ការ​ងារ​ ៨៩​នាក់ ​គ្រួសារ​ជន​ពលី ​១​ពាន់​១៦៧ ​គ្រួសារ​, គ្រួសារ​ជន​មរណៈ​ ៥៦៧​គ្រួសារ​។ ឯកឧត្តម​ ស ថេត បាន​បន្ត​ទៀត​ថា​៖​ ចំពោះ​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យ​ម​ មាន​ចំនួន​ ៤​ពាន់ ២៤៥​នាក់​។​ ជីវភា​ព​ក្រីក្រ​មាន​ ២​ពាន់​២១៦​នាក់, ​គ្រួសារ​ទីទាល់​ក្រ​ មាន​ ៤៨៩​គ្រួសារ​,​ អត់​ដី​អត់​ផ្ទះ ១២៩​នាក់​, ​មាន​ដី​អត់​ផ្ទះ​៣០​នាក់​, ​រស់​នៅ​លើ​ដី​សាធារណៈ ​១២៥​នាក់​។​ កន្លង​មក​សមាគម​អតីត​យុទ្ធជន​រាជ​ធានី​ភ្នំពេញ​ បាន​ដោះ​ស្រាយ​ជូន​សមាជិក​សមាជិការ​ដែល​ខ្វះ​ទី​លំនៅ​ពិត​ប្រាកដ ​បាន ១៣៤​ខ្ន​ង​ផ្ទះ ក្នុ​ងនោះ ១៧​ខ្នង​ផ្ទះ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង១១៧​ខ្ន​ង​ផ្ទះ ​នៅ​ភូមិ​ស្រះ​ទឹ​ក​តេជោ ​ឃុំ​បាក់​វែក​ ស្រុក​ចុង​កាល ​ខេត្ត​ឧត្តម​មាន​ជ័យ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ