ព័ត៌មាន

ស​ម្ដេច​តេជោ ហ៊ុន សែន ផ្ញើសារ​ប​ញ្ជាក់ពីការ​ដំឡើង​ប្រាក់ខែ និង​ការ​ផ្អាក​ពិធីបុណ្យអុំទូក​នៅភ្នំពេញ
នាយកដ្ឋានព័ត៌មាន(១)
572
90
        ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ចំនួន២ទៅកាន់ ម​ន្ត្រីរាជ​ការ ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ និង​ជ​ន​រួម​ជាតិ ដោយ​សារ​ទី១ ទាក់ទិន​នឹង​ការ​គិត​គូរ​ការ​ដំឡើង​ប្រាក់​បៀរ​វ​ត្ស​រ៍ ដ​ល់និវ​ត្ត​ជ​ន​និង យោធិន​ពិការ និង​សារ​ទី២ គឺការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យអុំទូក ​នៅមុខ​ព្រះប​រ​ម​រាជ​វាំង ។​
        សារ​ទាំង​ពីរ​នេះ ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ថ្លែង​នៅ ភូមិតេជោអភិវ​ឌ្ឍ​ន៍ ស្រុក​ឈូក ខេត្ត​កំព​ត ខ​ណៈ​​ស​ម្តេច​និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត អញ្ជើញ​ទៅជួប​សំណេះសំណាល សួរ​សុខ​ទុក្ខ ចែក​អំណោយ ដ​ល់ ​គ្រួសារ​យោធិន​ពិការ , គ្រូពេទ្យ គ្រូប​ង្រៀន និង​ការ​បើក​ប​វេស​ន​កាល ឆ្នាំ​សិក្សាថ្មី ២០១៥-២០១៦ នាព្រឹក​ថ្ងៃទី១វិច្ឆិកានេះ ​នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ ៣១៧ កោះស្លា ឃុំតេជោអភិវ​ឌ្ឍ​ន៍, ស្រុក​ឈូក ខេត្ត​កំព​ត។
        ក្នុង​សារ ប​ង្ហាញ​ពីការ​គិត​គូរ​ការ​ដំឡើង​ប្រាក់​បៀរ​វ​ត្ស​រ៍ ដ​ល់និវ​ត្ត​ជ​ន និង​យោធិន​ពិការ ស​ម្ដេច តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រី ប​ញ្ជាក់ថា ក​ន្ល​ង​ម​ក​យើង​មាន​ប​ញ្ហារឿង​ប្រាក់ខែ ដោយអ្ន​ក​ចូល និវ​ត្ត​មុន​បាន ទ​ទួល​បៀវ​ត្ស​រ៍ទាប និងអ្ន​ក​ចូល​និវ​ត្ត​ក្រោយ ទ​ទួល​បៀវ​ត្ស​រ៍ខ្ព​ស់ ដូច្នេះដើម្បី ដោះស្រាយ​ប​ញ្ហានេះ គឺចាប់ពីពេល​នេះត​ទៅ យើង​ត្រូវ​ធ្វើការ​កែត​ម្រូវ ដោយ​រំកិលអ្ន​ក​មាន ប្រាក់ខែទាប​ដើម្បី ឲ្យ​ទៅកៀក​ជាមួយ​នឹងអ្ន​ក​ដែល​មាន​ប្រាក់ខែខ្ព​ស់  ហើយ​គោល​ដៅរ​ប​ស់យើង អ្ន​ក​ទាប​បំផុត នៃបៀវ​ត្ស​រ៍នេះ គឺឱ្យ​បាន៤៨ម៉ឺន​រៀលៗ ឬស្មើ១២០ដុល្លានៅឆ្នាំ២០១៨ ក្នុង​ពេល ដែល ម​ន្ត្រីរាជ​ការ ក​ង​កំលាំង​ប្រ​ដាប់អាវុធ ដែល​កំពុង​ធ្វើការ នឹង​មាន​ប្រាក់ខែ មិន​ទាប​ជាង ១លាន​រៀល នៅឆ្នាំ២០១៨ , មាន​ន័យ​ថា ការ​តំលើង​បៀវ​ត្ស​រ៍រ​ប​ស់ម​ន្ត្រីរាជ​ការ ក​ង​កំលាំង ប្រ​ដាប់អាវុធ មិន​មែន ធ្វើតែចំពោះ អ្ន​ក​ដែល​កំពុង​ធ្វើការ​នោះទេ យើង​ក៏ត្រូវ​ធ្វើជាមួយអ្ន​ក​ដែល​ចូល​និវ​ត្ត​និង​យោធិន ពិការ​ផ​ង​ដែរ ។
        ទាក់ទ​ង​នឹង​ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យអុំទូក​នៅមុខ​ព្រះប​រ​ម​រាជ​វាំង នាឆ្នាំនេះ ស​ម្តេច​តេជោ បា​ន​ប​ង្ហាញ​ពីហេតុផ​ល​ថា «ទឹក​ទ​ន្លេតិច»  ដែល​មិនអាច​ធ្វើការអុំបាន ប៉ុន្តែ​ស​ម្រាប់​ការអុំទុក​នេះ គឺ​ផ្អាក​តែនៅរាជ​ធានីភ្នំពេញ​ប៉ុណ្ណោះ ប៉ុន្តែតាម​ខេត្ត​នានា​បើសិន​ជាអាច​អុំ​បាន​ គឺ​អុំទៅតាម​ល​ទ្ធ​ភាព រ​ប​ស់ខេត្ត​នីមួយៗ។ រីឯពិធីសំពះព្រះខែ អកអំបុក ក៏អាច​ធ្វើនៅបាន​តាម ​ទីវ​ត្ត​អារាម​នានា ហើយ ម​ន្ត្រីរាជ​ការ ក​ម្ម​ក​រ ក​ម្ម​ការិនី នៅតែត្រូវ​បាន ឈ​ប់​សំរាក​ដូច​មាន​ចែង​នៅ​ក្នុង​អនុ​ក្រិត្យ​ដ​ដែល ។
        ទាក់ទ​ង​នឹង​ការ​ផ្អាក​ពិធីបុណ្យអុំទូក​នៅភ្នំពេញ​នេះដែរ ស​ម្តេច​តេជោក៏បាន​ប​ង្ហាញអំពីការ​គិត​គូរ ដោយ​បាន​ណែនាំ ឱ្យ​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វ​ត្ថុ ប​ង្វែរ ថ​វិកាដែល​បាន​ត្រៀម​ស​ម្រាប់​ការ​រៀប​ចំ​ព្រះ​រាជ​ពិធីបុណ្យអុំទូក​នៅភ្នំពេញ យ​ក​ទៅដោះស្រាយ ​ទិញ​ប្រេង​បូម​ទឹក ជួយ​ដ​ល់​ក​សិក​រ​វិញ​ជាការ​ល្អប្រ​សើរ ហើយ​ក​ន្ល​ង​ទៅ ក៏​បាន​ផ្ត​ល់នូវ​ថ​វិកា​មួយ​ចំនួន ​ស​ម្រាប់បូម​ទឹក​និង​មាន​ត​ម្រូវ​ការ​ប​ន្ថែម​​ទៀត​ ដើម្បី​បំពេញឱ្យ​ក្រ​សួង​ធ​ន​ធាន​ទឹក ទៅលើ ប​ញ្ហា​ប្រេង​បូម​ទឹក ​ស​ម្រាប់ជួយ​ស​ង្គ្រោះ​ស្រូវ​ប្រាំង ស្រូវ​វ​ស្សា រ​ប​ស់ក​សិក​រ ដែល​កំពុង​ខ្វះទឹក។
        នៅទីនោះដែរ ព្រ​ម​ជាមួយ​នឹង​ការ​ស​រ​សើរ ចំពោះការ​រីក​ចំរើន​រ​ប​ស់ភូមិតេជោអភិវ​ឌ្ឍ​ន៍ ស​ម្តេច​តេជោប្រ​មុខ​រាជ​រ​ដ្ឋាភិ​បាល មាន​ប្រ​សាស​ន៍​ត្រ​ង់ៗទៅកាន់គ្រួសារ​យោធិន​ពិការ ក៏ដូច​ជា ទៅកាន់ប្រ​ជាព​ល​រ​ដ្ឋ​ទូទៅ​នៅ​ទូទាំង​ប្រ​ទេស​ ទាក់ទ​ង​នឹង​ការ​លេង​ល្បែង​ក​ន្ទុយ​លេខ ឬល្បែង ស៊ីស​ង​ផ្សេងៗ ថាបើសិន​ជាច​ង់បាន​ការ​រាប់​អាន​ដោយ​ស្មោះស្ម័គ្រ​ពីស​ម្តេច​ត្រូវ​ប​ញ្ឈ​ប់ល្បែង ទាំង អស់នោះ ហើយ​ចំពោះប​ញ្ហាល្បែង​នេះ ​ស​ម្តេច​ស​ង្ឃឹម​ថា ប​ង​ប្អូន​ទាំងអស់ នឹង​មិន​ផ្ត​ល់នូវ គំរូអាក្រ​ក់ ដ​ល់​កូន ដ​ល់ចៅ នោះទេ ។ ស​ម្តេច​តេជោ ក៏បាន​ណែនាំ ឱ្យអាជ្ញាធ​រ មាន​ស​ម​ត្ថ​កិច្ច ត្រូវ​បោស​សំអាត​មេ​ឆ្នោត​​និង​ប​ន​ល្បែង​ដែល​មាន​នៅក្នុង​ផ្សារ​នៅទីនោះ ជាពិសេស​ស​ម្ដេចឱ្យ អភិបាល​ខេត្ត​កំព​ត ខូយ ឃុន​ហួរ ត្រូវ​ពិនិត្យ​មើល ព្រោះទីនេះគ្រាន់​តែជាអតីត​យុទ្ធ​ជ​ន ប៉ុណ្ណោះ គឺមិន​មែន​ជាប​ន្ទាយ​ទាហាន ​ដែលអាជ្ញាធ​រ​ខេត្ត ​គ្មាន​សិទ្ធិម​ក​ត្រួត​ពិនិត្យ​នោះ​ឡើយ​​។
        នៅក្នុង​ការ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​នេះ ជាមួយ​នឹង​ការ​ប្រ​កាសឧប​ត្ថ​ម្ភអំណោយ ជាគ្រឿង ឧប​ភោគ​ប​រិភោគ​និង​ថ​វិកា ដ​ល់គ្រួសារ​យោធិន​ពិការ គ្រូពេទ្យ គ្រូប​ង្រៀន ស​រុប៤១០នាក់ រួម​ទាំង​ប្រ​គេន​ព្រះស​ង្ឃ, ឧប​ត​ត្ថ​ម្ភ​ដ​ល់ អង្គ​ភាព សាលារៀន ម​ន្ទីរ​ពេទ្យ និង​ក​ង​កំលាំង ន​គ​រ​បាល អាវុធ​ហ​ត្ថ, ស​ម្តេច​តេជោនិង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ក៏បានអញ្ជើញ​សួរ​សុខ​ទុក្ខ​និង​ចែក អំណោយ​ជូន អ្ន​ក​ជ​ម្ងឺ ដែល​​សំរាក​ព្យា​បាល ​​នៅម​ន្ទីរ​ពេទ្យ​ប​ង្អែក​ប៊ុន​រ៉ានីហ៊ុន​សែន​កោះស្លា ៣៨នាក់ ផ​ង​ដែរ ដោយ ក្នុង​ម្នាក់ៗ​ទ​ទួល​បាន​ឃីត​១​ក​ញ្ច​ប់រួម​មាន​សារុង ក្រ​មា មុង ភួយ, ស្ក​រ​ស, ទឹក​ដោះគោ និង​ថ​វិកា ១០ម៉ឺន​រៀល ៕
    
    

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ