ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​កក្កដា​ ទិ​ស​ដៅ​ខែ​សីហា​ ឆ្នាំ​២០២៣​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
1523
3127 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​កក្កដា​ ទិ​ស​ដៅ​ខែ​សីហា​ ឆ្នាំ​២០២៣​ ក្រសួង​ការ​ពារ​ជាតិ​

       ព្រឹក​ថ្ងៃ​ទី​​៣១​ ខែ​កក្កដា ​ឆ្នាំ​២០២៣ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើកា​រ​ប្រជុំ​បូក​សរុប​ការ​ងារ​ ខែ​កក្កដា ​និង ​លើក​ទិស​ដៅ ​សំរាប់​អនុវត្ត​បន្ត​ខែ​សីហា ​ឆ្នាំ​២០២៣ ​ស្ថិត​ក្រោម​អធិបតី​ភាព​ ​នាយ​ឧត្តម​សេនីយ៏ ​នាង ផាត រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​។ 

        ក្នុង​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​ ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បា​នបង្ហាញ​ពី​សភាព​ការណ៍​ វិវត្តន៍​រីក​ចំរើន​ថ្មីៗ​ ក្នុង​ខែ​កក្កដា ​កន្លង​មក​ដែល ​ខ.ភ.ម​ យើង​បាន​ចូល​រួម​បំពេញ​ភារកិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នា​នា​ ក្នុង​ឱកាស​បោះ​ឆ្នោត​ជ្រើស​តាំង ​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ​ឆ្នាំ​២០២៣ ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។ ក្នុ​ង​របាយ​ការណ៍​ប្រចាំ​ខែ​ ក៏​បានលើក​ឡើងពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​ សន្តិសុខ ​ស្ថិរភាព ​សណ្តាប់​ធ្នាប់​សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះពារ ​សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល​ ១​ខែ ​កន្ល​ង​ទៅ ​ក្រោម​កិច្ចសហការ​ជា​មួយ​កំលាំង​មាន​សមត្ថ​កិច្ច ​និង​អាជ្ញាធរ​មូល​ដ្ឋាន ​ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​ ការ​ពារ​ប្រជាជន​ចេញ ​ទៅ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រប​ស់​ខ្លួន​​ដោយ​សេរី ​និង​តម្លា​ភាព​ ទទួល​បាន​សុខ​សុវត្តិភាព ​ដោយ​គ្មាន​អំពើ​ហឹង្សា ​ណា​មួយ​កើត​​ឡើង​ឡើយ​។

       នៅ​ក្នុ​ង​ខែ​កក្កដា ​ឆ្នាំ​២០២៣​នេះ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​បន្ត​ពង្រឹង​កិច្ច​ការ ​ការ​ពារ​ជាតិ​លើ​គ្រប់​ វិស័យ​ នៅតា​ម​តំបន់​ ព្រំដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ ​ក្នុង​ភូមិ​សាស្ត្រ​ ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​​ដាន​ ត្រួត​ពិនិត្យ​, គ្រប់​គ្រង​សភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់ ​បទ​ល្មើស​ គ្រប់​ប្រភេទ ​នៅ​តាម ​តំបន់​ព្រំ​ដែន ​និង​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង។​ ខ.ភ.ម ​បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​ជា​មួយ អា​ជ្ញាធរ​ មាន​សមត្ថ​កិច្ច​ គ្រប់​ជាន់​ថ្នាក់​ចូល​រួម​យ៉ាង​សកម្ម​ការ​ពារ ​សន្តិ​សុខ​សណ្តាប់ ​ធ្នាប់​សាធារណៈ ​ធ្វើ​ការ​ បង្ការ​ ទប់​ស្កាត់​ និង​បង្ក្រាប​សកម្ម​ភាព ​បទ​ល្មើស​គ្រប់​ប្រភេទ ​ភាព​អនាធិប​តេយ្យ​ផ្សេងៗ​ និង​សហការ​ ចូល​រួម​ការ​ពារ​ សន្តិសុខ​សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ ​គណៈ​ប្រតិភូ​ជាតិ ​អន្តរ​ជាតិ​នានា​ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​ផ្លូវ​គោក​ ព្រម​ទាំង​គោរព​ អនុវត្ត ​បទ​បញ្ជា​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប​ សកម្ម​ភាព​ បំផ្លិច​បំផ្លាញ ​ធន​ធាន​ ធម្មជាតិ​។ បណ្តា​សា្ថប័ន ​អង្គភាព ​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​ ការ​ងារ​របស់​ខ្លួន ​និង​បាន​បន្ត​អនុវត្ត​ការ​ងារ ​ហ្វឹក​ហ្វឺន​ ការ​ងារ​ អប់រំ​ចិត្ត​​សាស្ត្រ​នយោ​បាយ ​និង​ការ​ងារ​សតិអា​រម្មណ៍​កង​ទ័ព ​ការ​ងារ​កសាង​បែប​បទ ​យោធិន​ចូល​និវត្តន៍ ​និង​ប្រភេទ​២​, ការ​ងារ​ កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ ផ្សេងៗ ​ការ​ងារធានា ​ភស្តុភារ​ ហិរញ្ញវត្ថុ​,​ ការ​ងារ​ធានា ​គ្រឿង​បំពាក់​ សម្ភារៈ​បច្ចេក​ទេស​​, កែច្នៃ​ជួស​ជុល​ថែ​ទាំ ​លើក​កម្ពស់ ​សុវត្ថិភាព​គុណ​ភា​ព គ្រឿង​បំពាក់​។ ការ​ងារ​សុខា​ភិបាល​ បាន​លើក​កម្ពស់​ សុខុមាល​ភាព​។​ បាន​គ្រប់​គ្រង​ និងធានា​ដល់​កា​រប្រើ​ប្រាស់​បណ្តាញ ​ទំនាក់​ទំនង​ បញ្ជូន​សា​រ, ការ​ងារ​​កសាង​បណ្តាញ​ផ្លូវ​គមនាគមន៍ ​ស្ពាន​ លូ​ និង​សំណង់​ផ្សេងៗ​ ក្នុង​កង​ទ័ព​,​ បាន​គ្រប់​គ្រង​ អចលន​ទ្រព្យ​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​,​ ធ្វើការ​ងារ​ល្អ​លើ ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​យោធា ​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​លើ​សាកល​លោក​,​ ការ​ងារ​កសាងនិង​ដំណើរ​ការ​​វិមាន​ឈ្នះ ឈ្នះ និង​តំបន់​ប្រវត្តិសាស្ត្រ​យោធា, ​បន្ត​ការ​បំពេញ​បេសកក​ម្ម​រក្សា​សន្តិភាព​ ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ​ ព្រ​មទាំង​ការ​ងា​រ​មួយ​ចំនួន​ទៀត ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ