ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ម៉ឹង​ សំ​ផន​ ប្រគល់ត្រាសិទ្ធិ​ជូន​ដល់​អគ្គ​នាយក ​និង​នាយក​ តែង​តាំង​ថ្មី ​ក្នុង​អគ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
1133
3133 នាយ​ឧត្តម​សេនីយ៍​ ម៉ឹង​ សំ​ផន​ ប្រគល់ត្រាសិទ្ធិ​ជូន​ដល់​អគ្គ​នាយក ​និង​នាយក​ តែង​តាំង​ថ្មី ​ក្នុង​អគ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​

       នា​យ​ឧត្ត​ម​សេនីយ៍ ​ម៉ឹង សំផន រដ្ឋ​លេខា​ធិការក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រគល់​ត្រា​សិទ្ធិ​ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ ​ត្រា​សិទ្ធ​ នាយក ​នៃ​នាយក​ដា្ឋន​ផ្គត់​ផ្គង់ ​និង​នាយក ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ ​ជូន​ដល់​​អគ្គ​នាយក ​និង​នាយ​ក​តែង​តាំង​ថ្មី​ ក្នុង​អគ្គនាយក​ដ្ឋាន​ភស្តុភារ​ ហិរញ្ញវត្ថុ ក្រសួង​ការ​ពារ​ជាតិ​ ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ រាជ​រដ្ឋា​ភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ ​តែង​តាំង​ថ្មី ​ជា​អគ្គ​នាយក​ និង​ជា​នាយក ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧​ ខែ​សីហា ​ឆ្នាំ​២០២៣ ​នៅទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​។ ​សូម​បញ្ជាក់​ថា​៖ ត្រា​សិទ្ធ​ ដែល​ត្រូវ​បាន​ប្រគល់​ដល់​អគ្គ​នាយក,​ និង​នាយក​ដ្ឋាន​ទាំង​ពីរ​ ក្នុង​អគ្គនាយក​ដ្ឋាន​ភស្តុភារ​ ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ ​នា​ពេល​នេះ ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ ឧត្តម​សេនីយ៍​ទោ ​ម៉ឹង ពន្លក ដែល​ជា​អគ្គនាយក​ថ្មី​ ទើប​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​តែង​តាំង​ថ្មី​ ជា​អគ្គនាយក ​នៃអ​គ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវុត្ថ,​ ប្រគល់​ត្រា​សិទ្ធ ​ជូន​ឧត្តម​សេនីយ៍​ទោ សេង សំរិទ្ធ ជា​អគ្គនាយក​រង​ និង​ជា​នាយក ​នាយក​ដ្ឋាន​ផ្គត់​ផ្គង់,​ និង​ប្រគល់​ត្រា​សិទ្ធ​ ជូន​ឧត្ត​មសេនីយ៍​ត្រី​ គឹម សុវណ្ណារ៉ា ជានាយក ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ ​នៃ​អគ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញ​វត្ថុ ​របស់​ក្រសួង​ការ​ពារ​ជាតិ​។

       នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​៖ ការ​ប្រគល់​ត្រាសិទ្ធ​ ​ជូន​អគ្គ​នាយក​ នៃ​អគ្គនាយក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ ​ត្រា​សិទ្ធ​ជូន​ដល់​នាយក​ដ្ឋាន​ផ្គត់​ផ្គង់ ​និង​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​ នៃ​អគ្គនាយក​ដ្ឋាន​ភស្តុ​ភា​-​ហិរញ្ញវត្ថុ ​របស់​ក្រសួង​ការ​ពារ​ជាតិ​ នា​ពេល​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃផែន​ការ​កែ​ទម្រង់​ កង​យោធ​ពលខេមរ​ភូមិន្ទ ​ដែលបាន​ដាក់​ចេញ ​ស្រប​នឹង​សភាព​ការណ៍​វិវត្តន៍​ថ្មីៗ​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត​។ ជា​មួយ​គ្នា​នេះ ​ឯកឧត្តម ម៉ឹង សំផន ក៍​បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ ​ឯកឧត្តម ​អស់​លោក​ ដែល​ត្រូវ​បាន​ ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​តែង​តាំង​ និង​ការ​សម្រេច​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា ​តែង​តាំង​ ឯកឧត្តម​ទាំង​អស់ តាម​សំណើ​របស់​ក្រសួង​ការ​ពារ​ជាតិ​។​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ​ឯកឧត្តម ​អស់លោ​ក​ ជា​ប្រធាន​ស្ថាប័ន​-​មេ​បញ្ជាការ ​គ្រប់​កង​ឯកភាព​ជំនាញ​ភស្តុភា​រ​-​ហិរញ្ញវត្ថុ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច និង​បេសក​កម្ម​របស់​ខ្លួនយ៉ាង​ខ្ជាប់​ខ្ជួន​ ប្រកប​ដោយស្មារតី​ទទួល​ខុស​ត្រូវ​ ហើយ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នាពេល​កន្ល​ង​មក​។ ​ឯកឧត្តម ​បញ្ជាក់​ថា៖ ​ជា​ការ​ពិ​ត នៅ​ក្នុង​នីតិកាល​ទី​៦ ​នៃ​រដ្ឋសភា ​រយៈ​ពេល៥​ឆ្នាំ​កន្លង​មក​នេះ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ ​ជំនាញ ​ភស្តុភា​រ​-​ហិរញ្ញវត្ថុ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ពុះពា​រ​បំពេញ​ការ​ងារ​តួនាទី ​ភារកិច្ច​ ដែល​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ការ​ពារ​ជាតិ​ ប្រគល់​ជូន​ និង​ទទួល​បាន​លទ្ធផ​ល​គួរជាទី​មោទនៈ​។

       ឯកឧត្តម​​ ម៉ឹង ​សំ​ផន​ ក៍​បាន​លើក​ឡើង​ដែ​រ​ថា៖ នាយ​ទាហាន​ជំនាញ​ភស្តុភារ​-​ហិរញ្ញវត្ថុ​ ត្រូវ​បាន​ចាត់​ទុក​ជាឆ្អឹង​ខ្នង​ដ៏​សំខាន់ ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ដែល​មិន​អាច​ខ្វះ​បាន​ ក្នុង​តួនាទី​ភារកិច្ច​ចូល​រួម​ការពារ ​អធិប​តេយ្យ បូរណភាព​ទឹក​ដី​ និង​សេចក្តី​សុខ​សាន្ត​សម្រាប់​ប្រទេស​ជាតិ ​និង​ប្រជាជន​។ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង សំផន បាន​ផ្តាំ​ផ្ញើ​ដល់​អគ្គនាយក​ថ្មី ​នៃ​អគ្គនាយក​ដ្ឋាន​​ភស្តុរភារ​-​ហិរញ្ញវត្ថុ​ និង​នាយក​ នាយក​ដ្ឋាន​ជំនាញ​ទាំង​ពីរ​ បន្ត​ថែ​រក្សា​សមិទ្ធផល ​ដែល​មាន​នៅ​ពេល​នេះ ​ឲ្យ​នៅ​គង់​វង្ស​​ ត​ទៅ​មុខ​ ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​សាមគ្គីភាព​ឯកភាព​ផ្ទៃ​ក្នុង​ លើ​ការ​អនុវត្ត​ការ​ងារ​ ឲ្យ​បាន​កាន់​តែល្អ​ តាម​ឋានានុ​ក្រម ​ក្នុង​ការ​បម្រើ​ឲ្យ​គ្រប់​សកម្មភាព​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នា​អាណត្តិ​ថ្មី​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ជោគ​ជ័យ​​។

       ជា​មួយ​នឹង​ពិ​ធី​នេះ​ដែរ​ ឯកឧត្តម​ ក៍​បាន​រំលឹក​អំពី​ការ​រៀបចំ​ព្រឹត្តការណ៍​ការ​ប្រកួត​កីឡាស៊ី​ហ្គេម ​លើក​ទី​៣២ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ឆ្នាំ​២០២៣ ​ដែល​ក្នុងនោះ​កង​យោធ​ពលខេមរ​ភូមិន្ទ​យើង ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ​ដោយ​បាន​ធ្វើឱ្យល្បី​រន្ទឺ​កិត្តិ​នាម​កិត្តិស័ព្ទ ​មាន​មុខ​មាត់​លើឆាក​អន្តរជាតិ​។ ​ហើយ​ទន្ទឹម​នឹង​នេះ​ កម្ពុជា ក៍នឹង​ទទួលបាន​សិទ្ធ​ នៃ​ការ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​កីឡា​យុវជន​អូឡាំពិក​ពិភព​លោក ឆ្នាំ​២០២៩​ផង​ដែរ ​​នា​ពេល​ខាង​មុខ​។ ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម ម៉ឹង​ សំ​ផន ​ក៏​បាន​បញ្ជាក់ ​ដល់​នាយ​ទាហាន ​ដែល​ត្រូវ​ចូល​មក​កាន់​មុខ​តំណែង​ថ្មី​ ហើយ​បាន​ប្រកាស​ប្រគល់​​ត្រា​សិទ្ធ​ នា​ពេល​នេះ ​ត្រូវ​បន្ត​វេន ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច ​ឲ្យ​ទទួល​បាន​កាន់​តែ​ជោគ​ជ័យ​ធំៗ​ថ្មីៗ​បន្ថែម​ទៀត​ ជូន​ក្រសួង​ការ​ពារ​ជាតិ​ កង​យោធ​ពលខេមរ​ភូមិន្ទ ​និង​រាជ​រដ្ឋាភិបាល​ថ្មី ​នីតិ​កាល​ទី​៧​ ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ