ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ចុះ​ពិនិត្យ​មើល​ទី​តាំង​យុទ្ធ​សាស្ត្រ​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​របស់​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
992
3135 នាយ​ឧត្ត​ម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ចុះ​ពិនិត្យ​មើល​ទី​តាំង​យុទ្ធ​សាស្ត្រ​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​របស់​កម្ពុជា​

       កាល​ពី​ថ្ងៃ​ទី​២​១ ខែ​សីហា ​ឆ្នាំ​២០២៣ ​នាយឧ​ត្តម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ រួម​ជា​មួយ ​នាយ​ឧត្តម​សេនីយ៍ ចៅ ភិរុណ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស ​ក្រសួង​ការពារ​ជាតិ, នាយ​ឧត្តម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេ​បញ្ជាការរ​ង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​នាយ​ឧត្តម​សេនីយ៍​ សឹង សំណាង អគ្គ​មេ​បញ្ជាការរង​ និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ​អម​ដំណើរ​ដោយ​ ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ​ អភិ​បាល ​​​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​និង​នាយ​​ទាហាន​​ជា​ន់​​ខ្ពស់​​ ទ័ព​ជំនាញ ​ក្នុង​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ-ក្រសួងការពារជាតិជាច្រើន​រូប ​បាន​ចុះ​ទៅ​បំពេញ​ការ​ងារ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង​-​ខេត្ត​កណ្ដាល​ ដើម្បី​ពិនិត្យ​មើល​ទី​តាំង​យុទ្ធ​សាស្ត្រ​ ដែល​បម្រើ​ឲ្យ​ប្រៀប​ការ​ពារ​ជាតិ​របស់​កម្ពុជា ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​ការ​រៀប​ចំ​កសាង​ទីតាំង​យុទ្ធ​សាស្ត្រ ​ដើម្បី​ដាក់​គ្រឿង​បំពាក់​មួយ​ចំនួន ​ដែល​បម្រើ​ឲ្យ​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​របស់​ ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​តំបន់​ភ្នំ​ ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​ចំនួន​ពីរ​ របស់​ខេត្ត​កំពង់​ឆ្នាំង ​និង​ខេត្ត​កណ្តាល​​។ 

       ក្នុ​ងឱកាស​ចុះ​ពិនិត្យ​មើល​ការ​ងារ​រៀប​ចំ​កសាង​ទីតាំង​យុទ្ឌសាស្ត្រ​ នា​ពេល​នោះ ​បន្ទាប់​ពី​ ឧត្តម​សេនីយ៍​ទោ ​អឿ សំអុល មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ការ​ពារ​ដែន​អាកាស ​អគ្គ​បញ្ជាការ​ រា​យការណ៍​អំពី​ស្ថាន​ភាព​ ទី​តាំង​ភូមិ​សាស្រ្ត​ ដែល​ត្រូវ​រៀបចំ​កសាង​ទី​តាំង​យុទ្ធសាស្ត្រ​ និង​ការ​ងារ​ហ្វឹក​ហ្វឺន​កម្លាំង​ជំនាញ ​ដែល​បម្រើ​ឲ្យ​វិស័យ​ការ​ពារ​ជាតិ ​និង​បទ​ដ្ឋាន​លក្ខណៈ​បច្ចេក​ទេស​ ដែល​ត្រូវ​រៀបចំ​កសាង​ទីតាំង​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ទាំង​ពីរ​ សម្រាប់​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត​ រួច​មក​ នាយ​ឧត្តម​សេនីយ៍​ ឥត សារ៉ាត់ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ ​ចំពោះស្ថាប័ន​ទ័ព​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ រួម​នឹង​អាជ្ញាធរ​ដែន​ដី​ខេត្ត​ទាំង​ពីរ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការងារប្រកប​ដោយ ​កិច្ច​សហការ​ដ៏​ល្អ ​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​យក​ប្រយោជន៍​ជាតិ​ជា​ធំ​ រវា​ង​សាម៉ី ស្ថាប័ន​មួយ ​ទៅ​ស្ថាប័ន​មួយ ​និង​ពី​ស្ថាប័ន​ទ័ព​ជំនាញ ​ជា​មួយ​នឹង​អាជ្ញាធរ​ដែន​ដី ​ពាក់​ព័ន្ធ​ខេត្ត​ទាំង​ពីរ​ ក្នុង​ការ​ជំរុញ​ឲ្យ​កិច្ច​ដំណើរ​ការ​កសាង​ទីតាំង ​តំបន់​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ ​របស់​កម្ពុជា ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មាន​គ្រប់​លទ្ធភាព​ ក្នុង​ការ​រៀប​ចំ​កសាង​ទី​តាំង ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​បទ​ដ្ឋាន ​ស្តង់​ដារ​ លក្ខណៈ​បច្ចេក​ទេស​ជំនាញ ​និង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​រលូន ​​ជោគ​ជ័យ​។ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​ក៏​បាន​ជំរុញ​ឲ្យ​មេ​បញ្ជាការ​អង្គ​ភាព​ទ័ព​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ ពិសេស​បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស ​អគ្គ​បញ្ជាការ ​និង​អង្គភាព​ចំណុះ ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​ងារ​ហ្វឹក​ហាត់​ជំនាញនេះ ​ដល់​កង​ទ័ព​រប​ស់​ខ្លួន ​ឲ្យ​បាន​ស្ទាត់​ជំនាញ​ ទាំង​ការគ្រប់​គ្រង​ ថែ​រក្សា​ ការ​ប្រើ​ប្រាស់​ រាល់​ឧបករណ៍​គ្រឿង ​បំពាក់​ជំនាញ​ការពារ​ដែន​អាកាស​ទាំង​អស់​នេះ ​ឲ្យ​ប្រកប​ដោយ​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព​ខ្ពស់​ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ការ​ពារ​ជាតិ ​រប​ស់​កម្ពុជា​ កាន់​តែ​ទំនើប​កម្ម​។ ទន្ទឹម​និង​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ ក៏​បាន​រំលឹក​ផង​ដែរ​ ដល់​មេ​បញ្ជាការ​អង្គភាព​ទ័ព​ជំនាញ ​ការ​ពារ​អាកាស ​និង​អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់​ ពិសេស​អាជ្ញាធរ​ដែន​ដី​ខេត្ត​ ពាក់​ព័ន្ធ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​សហការ​គ្នា​ឲ្យបានជិត​ស្និទ្ធ​ ថែ​រក្សា​​ការ​ពារ​សន្តិ​សុខ ​ក្នុង​តំបន់​ទីតាំង​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​នោះ ​ឲ្យ​បាន​គត់​មុត ​ដើម្បី​បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​ ដល់​អង្គភាព​ទ័ព​ជំនាញ ​ដំណើការ​រៀប​ចំ​ កសាង​ទីតាំង ​និង​ហ្វឹ​ក​ហ្វឺន​កម្លាំង​ជំនាញ​ដល់​កង​ទ័ព​របស់​ខ្លួន ​ឲ្យ​បាន​ស្ទាត់​ជំនាញ ​ទាំង​ការ​ប្រើ​ប្រាស់​ឧបករណ៍​គ្រឿង​បំពាក់ ​និង​កិច្ច​ប្រតិបត្តិការ ​ក្នុង​ពេល​បំពេញ​តួនាទី​ភារកិច្ច​ លើ​ជំនាញ​ការ​ពារ​ដែន​អាកាស​កម្ពុជា​ របស់ ​ខភម​ ប្រក​បដោយ​ប្រសិទ្ធភា​ព ​និង​ការពារ​​បាន​យ៉ាង​រឹង​មាំ ​ដែន​អាកាស​រប​ស់​កម្ពុជា​ បញ្ជៀស​បាន​ពីការ​ប៉ុន​ប៉ង​រំលោភ​បំពាន​ណា​មួយ​ពី​សំណាក់​បចា្ចមិត្ត​ ដោយយថា​ហេតុ​។

      ​ទន្ទឹ​ម​និង​នោះដែ​រ​ ឯកឧត្តម​ ក៏​បាន​រំលឹក​ដល់​អាជ្ញាធរ​ដែន​ដី​ ខេត្ត​ពាក់​ព័ន្ធ ​សូម​ជួយ​ផ្សព្វ​ផ្សាយ ​អប់រំ ណែ​នាំ ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​រ​ស់​នៅ ​នឹង​ធ្លាប់​ប្រកប​របរ​ចិញ្ចឹ​ម​ជីវិត​ដោយ​អាស្រ័យ​ផល​ តាម​រយៈ​កាប់​អុស,​រកឃ្មុំ,​ឬដាំ​ដំណាំ​អនុផល​ផ្សេងៗ ​នៅ​ក្នុង​តំបន់​ទាំង​នោះ ​កុំ​ឲ្យ​មាន​ការ​ចូល​ទន្ទ្រាន ​ឬ​ចាប់​យក​ដី​ខុសច្បា​ប់​របស់​រដ្ឋ​ ដែល​ប្រគល់​ឲ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សម្រាប់​កសាង​ទីតាំង​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​របស់​កម្ពុជា​បន្ត​ទៅ​ទៀត ​នៅ​ក្នុង​តំបន់​ភូមិ​សាស្ត្រ​ទាំង​នោះ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ ក៏​បាន​ធ្វើ​ការ​ណែនាំ​ ដ​ល់​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ដែល​រួម​មាន​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ក្រសួង​ការ​ពារ​ជាតិ​, បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស, និងប​ញ្ជាការដ្ឋាន​ការ​ពារ​អាកាស​ អគ្គ​បញ្ជាការ​ ត្រូ​វរួម​សហការ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ​ ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទាំង​លើ​គម្រោង​សិក្សា​ទី​តាំង ​នឹង​ការ​ងារ​សាង​សង់​សំណង់​ទីតាំង​ យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​នេះ ​ជា​មួយ​ភាគី​មិត្ត​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កិច្ច​ដំណើរការ​កសាង​ទីតាំង​នេះ ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន ​និង​ជោគ​ជ័យ​ ស្រប​តាម​បទ​ដ្ឋាន​លក្ខណៈ​បច្ចេក​ទេស​ និង​ល័ក្ខ​ការណ៍​សម្ងាត់​កង​ទ័ព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ