ព័ត៌មាន

យន្ត​ហោះ​កង​ទ័ព​ជើង​អាកាស ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន ចំនួន​ ៤​គ្រឿង​ ដឹក​កម្លាំង​សម​យុទ្ធ ​និង​សម្ភារៈ​មក​ដល់​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
418
3142 យន្ត​ហោះ​កង​ទ័ព​ជើង​អាកាស ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន ចំនួន​ ៤​គ្រឿង​ ដឹក​កម្លាំង​សម​យុទ្ធ ​និង​សម្ភារៈ​មក​ដល់​កម្ពុជា​

       សម​យុទ្ធ​រួម​គ្នា ​ដែល​មាន​ឈ្មោះថា​ ​"ទេវតា​សន្តិភាព ​២០២៣"​ ដែល​គ្រោង​នឹង​រៀប​ចំ​ធ្វើ​រយៈ​ពេល ​១៣​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤-​ដល់​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​នឹង​មិន​មាន​ការ​ប្រែ​ប្រួល​ឡើយ ​ខណៈ​ដែល​ប្រធាន​បទ​នៃ​ភាគី ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ​បាន​ត្រៀម​ធ្វើ​សម​យុទ្ធ​រួម​គ្នា​នោះ​គឺ ​"ប្រតិបត្តិការ​សង្គ្រោះ ​សុខា​ភិបាល​ មនុស្ស​ធម៌​អន្តរជាតិ​ រួម​គ្នា​នៅ​តំបន់​គ្រោះ​មហន្តរាយ​ខ្យ​ល់​ព្យុះ និ​ង​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​”​។ សមយុទ្ធ​ខាង​លើ​នេះ​ក៏​ហ្នឹង​មាន​ការ​ចូល​រួម​ពី​កម្លាំង​កង​ទ័ព​កម្ពុជា ​ប្រមាណ​ជា ​៥៩៥​នាក់ ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​ចូល​រួម​ប្រមាណជា ​១២៦​នាក់ ​ប៉ុន្តែ​ក្នុង​ចំណោម ​កម្លាំង​កង​ទ័ព​ប្រមាណជា​ ៥៩៥​នាក់​របស់​ភាគី​កម្ពុជា​នេះ​ដែរ​ គឺ​មាន​តែចំ​នួន ​២៣៧​នាក់​ប៉ុណ្ណោះ ​ដែល​នឹង​ត្រូវ​ចូល​រួម​ធ្វើ​សម​យុទ្ធ​យោធា​ផ្នែក​សុខា​ភិបាល​សង្គ្រោះ​នេះដោយ​ផ្ទាល់​ ហើយ​ក្រៅ​ពី​នោះ ​គឺ​ជា​កម្លាំង​បម្រើ​ការ​ និង​កម្លាំង​ចូ​ល​រួម​ក្នុង​ពិធី​បើក​ និង​បិទ​សម​យុទ្ធ​ប៉ុណ្ណោះ។

       បើ​តាម​សេចក្តី​ជូន​ដំណឹង​រប​ស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កាល​ពី​ថ្ងៃទី​១១​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​កន្លង​មក​នេះ​ បាន​បញ្ជាក់​ច្បា​ស់​ថា​៖ នៅ​ព្រឹកថ្ងៃទី​១៤​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​យន្ត​ហោះ​របស់​កង​ទ័ព​ជើង​អាកាស​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន ចំនួន​ ៤​គ្រឿង ​ដែល​ក្នុង​នោះ​រួម​មាន​ប្រភេទ​យន្ត​ហោះ​យោធា ​វ៉ាយ-១៩​ (Y-19)​ មួយ​គ្រឿង​, វ៉ាយ-២០​ (Y-20​)​ បី​គ្រឿង​ នឹង​ដឹក​កម្លាំង​កង​ទ័​ព រួម​ជា​មួយ​សម្ភារៈ​ យោធបរិក្ខា ​ដែល​មាន​រថយន្ត​ពេទ្យ​សង្គ្រោះ ​៣​គ្រឿង​ នឹង​សម្ភារៈ​បរិក្ខា​សុខា​ភិបាល ​និង​សម្ភារៈ​សង្គ្រោះ​ចំនួន ​១០០០​ឈុត មកកាន់កម្ពុជា ហើយ​នឹង​បន្ត​ដឹក​ជញ្ជូន​ សម្ភារៈ​យោធា​ទាំង​នោះ​ទៅ​កាន់​ទីលាន​សម​យុទ្ធនៅ​ឯ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​កំបូល ​របស់​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ស្ថិ​ត​ក្នុង​ភូមិ​សាស្ត្រ​ សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជ​ធានី​ភ្នំពេញ ​ត្រៀម​ចូល​រួម​ធ្វើ​លំហាត់​សម​យុទ្ធ​​ "ទេវតា​សន្តិភាព​ ២០២៣​" ​នេះ​។ 

       សូម​បញ្ជាក់​ថា៖​ នៅ​មុ​ន​នេះ​បី​ថ្ងៃ ​អ្ន​កនាំ​ពាក្យ​ របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អោយ​ដឹង​ថា​៖ ស​ម​យុទ្ធរួម​គ្នា​រវា​ងកង​យោធ​ពលខេមរ​ភូមិន្ទ និង​ក​ងទ័ព​រំដោះ​ប្រជាជន​ចិន​ ធ្វើ​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់កិ​ច្ច​សហប្រតិបត្តិការ​នឹង​ការ​លើក​កម្ពស់​ទំនា​ក់​ទំន​ង​ល្អ ​បង្កើន​ចំណង​សាមគ្គីភាព​ មិត្តភាព ​កា​រ​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង​ ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ​នឹង​ធ្វើ​ការ​រួម​គ្នា​ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​ហ្នឹង​ បញ្ហា​ប្រឈម​នានា ​ដែល​នឹង​កើត​មាន​ឡើង​ជា​ប្រពៃណី ​និង​មិន​ប្រពៃណី​ជា​ដើម ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ចិន​។ លោក​បាន​បន្ត​ថា​ ការ​ចាប់​ដៃ​គូរធ្វើ​សម​យុទ្ធ​រួម​គ្នា ​របស់​កម្ពុជា ​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិ​ន គឺ​មិន​មែន​ជា​រឿង​ថ្មី​អ្វី​ឡើយ ​ត្បិត​ថា​កង​ទ័ព​កម្ពុជា ​ធ្លាប់​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ជា​ច្រើន​លើក​ច្រើន​សារ​តាំង​ពី​មុនៗ​មក​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យកង​ទ័ព​ប្រទេស​ទាំង​ពីរ ​មាន​ភាព​ប៉ិន​ប្រសប់​ និង​ស្ទាត់​ជំនាញ ​លើ​ការងារ​ទាំង​នោះ​។ លោក​បញ្ជាក់​ថា​៖ នេះគឺ​ជា​ជោគ​ជ័យ​មួយ​របស់​កង​ទ័ព​ប្រទេស​កម្ពុជា​ ក្នុង​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ នា​ពេល​បច្ចុប្បន្ន​ និ​ង​ទៅ​អនាគត​។ ​សូម​ជម្រាប​ថា​ ក្នុង​ពិធី​ទទួល​ស្វាគមន៍​ ការ​មក​ដល់​របស់​យន្ត​ហោះ​យោធា ​ដឹក​កង​ទ័ព​ ​សម្ភារៈ​ឧបករណ៍​ យោធ បរិក្ខា​ពេទ្យ​ និ​ងកម្លាំង​ចូល​រួម​សម​យុទ្ធ​ របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​ពេល​នោះ​ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ទៅ​ទទួល​ស្វាគមន៍ ​និង​បដិសណ្ឋារ​កិច្ច​ជា​ផ្លូវ​ការ​ ដោយ​ឧត្តម​សេនីយ៍​ទោ ប៉ែន ​សុក្រិត្យ​វិទ្យា​ នាយ​លេខា​ធិការ​ដ្ឋាន ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឧត្តម​សេនីយ៍​ទោ ​អ៊ុក សារឹម នាយក​រង​ទី​ចាត់​ការ​ហ្វឹក​ហ្វឺន​អគ្គ​បញ្ជាការ​ និង​ ឧត្តម​សេនីយ៍​ត្រី ​ស៊ុំ សំណាង មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​កង​ទ័ព​ជើង​គោក​ រួម​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​ទ័ព​ជំនាញ​ពាក់​ព័ន្ធ​ក្នុង អគ្គ​បញ្ជាការ​ដ្ឋាន, ក្រសួង​ការពារ​ជាតិ​ ជា​ច្រើន​រូប​ និង​អនុព័ន្ធ​យោធា​ចិន​ ប្រចាំ​នៅ​កម្ពុជា ​ក៏​មាន​វត្តមាន​នៅទីនោះ​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ